មូលនិធិទឹកប្រាក់ ១ លានដុល្លារ របស់ក្រុមហ៊ុន​ Smart Axiata  ដើម្បីប្រឆាំងកូវីដ១៩ គាំទ្រ​ដល់​គម្រោង​ថ្មីចំនួន ២ ​ផ្ដោត​លើ​ ផលិតកម្ម​ចំណីអាហារ និង​សេវាសុខភាពផ្លូវ​ចិត្ត​

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ -  ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថាក្រុមហ៊ុនបានផ្ដល់ជំនួយមូលនិធិបន្ថែមទៀតពីមូលនិធិ​​ទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងកូវីដ-១៩ របស់ខ្លួនដល់គម្រោងចំនួនពីរក្នុងគោលបំណងជួយប្រជាពលរដ្ឋកម្ពុជាទប់ទល់នឹងផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ 

អង្គការវឌ្ឍនភាពសហគមន៍ (Community Advancement Organization) ជាអង្គការមួយដែលជួយកសិករចំនួនជាង ៤៥០ គ្រួសារឲ្យត្រៀមខ្លួនបន្ថែមក្នុងរបរកសិកម្ម    នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង នឹង​​បានចូលក្នុងបញ្ជីឈ្មោះស្ថាប័ន  ដែលទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ ដើម្បីប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Smart

Q_T_1956

ស្ថាប័នមួយទៀតដែលទទួលបានជំនួយពីមូលនិធិនេះគឺអង្គការចិត្តសង្គមអន្តរវប្បធម៌ (Transcultural Psychosocial Organization) ដែលមានបំណងផ្ដល់សេវាប្រឹក្សាពិគ្រោះយោបល់សុខភាពផ្លូវចិត្ត​​ដល់ក្រុមងាយរងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យ។

ជាមួយនឹងការផ្ដល់ជំនួយមូលនិធិដល់គម្រោងថ្មីចំនួន ២  បន្ថែមទៀត នៅពេលនេះ មូលនិធិដើម្បីប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Smart បានកំពុងជួយគាំទ្រដល់គម្រោងចំនួន ១១ ផ្សេងៗគ្នាដែលគម្រោងទាំងនោះមានគោលដៅជួយទ្រទ្រង់ដល់ប្រជាពលរដ្ឋកម្ពុជា​​នៅអំឡុងពេលនៃស្ថានភាពលំបាកនេះ

Q_T_1928

លោក ឥន ផាន្នី គ្រូ​​កសិកម្មនៃអង្គការវឌ្ឍនភាពសហគមន៍ ដែលបណ្ដុះបណ្ដាលកសិករនៅក្នុងខេត្តស្វាយរៀង និងជួយបង្កើនជំនាញដល់កសិករទាំងនោះ បានមានប្រសាសន៍ថា៖ «មូលនិធិទឹកប្រាក់ ១ លានដុល្លា ដើម្បីប្រឆាំងកូវីដ១៩ របស់ ក្រុមហ៊ុន​ Smart Axiata   កំពុងជួយផ្ដល់ឱកាស​​សេដ្ឋកិច្ចដល់ក្រុមគ្រួសារ​​ប្រជាពលរដ្ឋតាមទីជនបទដែលក្នុងនោះមានអ្នកខ្លះបាត់បង់ការងារ ដោយសារតែវីរុសកូវីដ១៩។ មូលនិធិនេះមិនត្រឹមតែផ្ដល់លទ្ធភាពដល់ក្រុមគ្រួសារទាំងនោះ​​​ឲ្យអាច​​ផលិតចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទ្រទ្រង់ដល់ប្រាក់ចំណូលគ្រួសាររបស់គេផងដែរ។»

Q_T_2034

អង្គការវឌ្ឍនភាពសហគមន៍ ក៏ផ្ដល់ជាពូជ​​ដំណាំ និងសត្វ​​ចិញ្ចឹមយកសាច់ដើម្បីជួយ​​កសិករបង្កើនទិន្នផលផលិតកម្មរបស់ខ្លួនផងដែរ។

វេជ្្ជបណ្ឌិត ឈឹម សុធារ៉ានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្តរវប្បធម៌ បានមានប្រសាសន៍ថា៖ «ជំងឺកូវីដ១៩ គឺជាករណីដែលអាចប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង។ ជំងឺនេះប៉ះពាល់មកលើមនុស្សគ្រប់គ្នានៅលើភពផែនដី ដោយពុំគិតពីភេទ ជាតិសាសន៍ ឬសាសនាឡើយ។ ជំងឺរាតត្បាតនេះបានបង្កឲ្យមានការភ័យខ្លាចភាពមិនច្បាស់លាស់ និងទុក្ខព្រួយ​​សម្រាប់មនុស្សជាច្រើន មិនថាក្នុងលក្ខណៈណានោះទេ។ លោកបានបន្ថែមទៀតថា សម្រាប់ប្រជាជនដែលងាយរងគ្រោះ ក្ដីបារម្ភ និងទុក្ខព្រួយ​​បែបនេះ​​អាចបង្កឲ្យមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរបាន»

វេជ្ជបណ្ឌិត សុធារ៉ាបានបន្ថែមយ៉ាងដូច្នេះថា៖ «នៅពេលយើងប្រឈមជាមួយស្ថានភាពលំបាកដូច្នេះ មិនមែនមានតែសុខភាពផ្លូវកាយតែមួយមុខទេ ដែលយើងចាំបាច់ត្រូវតែបារម្ភនោះ។ យើងក៏គួរយកចិត្តទុកដាក់​​ឲ្យបានខ្លាំងចំពោះស្ថានភាពផ្លូវចិត្តរបស់យើង និងសុខភាពផ្លូវចិត្ត​​​​របស់អ្នកដែលងាយរងគ្រោះជាងគេបំផុត។ ប្រសិនបើអ្នកមានអារម្មណ៍ថា សុខភាពផ្លូវចិត្តរបស់អ្នក​​កាន់តែមានសភាពតានតឹងហើយអ្នកលែងអាចទ្រាំទ្រនឹងស្ថានភាពបែបនោះទៀតបាន ដូច្នេះ សូមមេត្តាស្វែងរកជំនួយពីអ្នកជំនាញ។ ដោយមានការគាំទ្រពីក្រុមហ៊ុន Smart យើងរំពឹងថា  នឹងអាចពង្រីកសេវាពិគ្រោះយោបល់និងសេវាដំបូន្មានសុខភាពផ្លូវចិត្តបន្ថែមទៀតនៅតាមសហគមន៍ដែលងាយរងគ្រោះខ្លាំងជាងគេបំផុត»

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពដែលមានឱកាសបានជួយគាំទ្រដល់គម្រោងសំខាន់ៗបែបនេះ។ វិស័យកសិកម្មជា​​ឆ្អឹងខ្នង​​របស់សេដ្ឋកិច្ចកម្ពុជា ដូច្នេះការផ្ដល់ជំនាញថ្មីៗ​​ដល់កសិករគឺជារឿងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាននៃវិស័យនេះ។ វិបត្តិសុខភាពសាធារណៈជាសកលនាពេលនេះ ដែលពុំធ្លាប់មានពីមុនមកសោះនោះ កំពុងបង្កឲ្យមានភាពតានតឹង និងក្ដីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់មនុស្សជាច្រើន ដូច្នេះវារឹតតែសំខាន់ថែមទៀត ដែលមូលនិធិរបស់ក្រុមហ៊ុន Smart ​ផ្ដល់ជំនួយទៅឲ្យ​​សេវាថែទាំសុខភាពផ្លូវចិត្តដែលអាចត្រូវបានគេមើលរំលងថា បើគ្មានសេវានេះទេ នោះនឹងមានផលវិបាកគ្រោះថ្នាក់ពិតប្រាកដ​​​ដោយសារតែវិបត្តិសកលយ៉ាងធំធេងនាពេលនេះ»

ការផ្ដល់មូលនិធិជំនួយដល់គម្រោងថ្មីពីរនេះ​​ត្រូវបានអនុម័តដោយគណៈកម្មការវាយតម្លៃ​​​ ដែលមាន​​សមាសភាពជា ភាគីពាក់ព័ន្ធចម្រុះ ក្នុងនោះរួមមានក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងតំណាងឯករាជ្យមកពីកម្ពុជា​​ ហើយការអនុម័តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការផ្ទៃក្នុង។

សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិទឹកប្រាក់ ១ លានដុល្លាសម្រាប់ប្រឆាំងកូវីដ-១៩ របស់ ក្រុមហ៊ុន​ Smart Axiata  សូមតាមដានលើទំព័រ​ Facebook  របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់សម័យក្នុងព្រះរាជាណាច​​ក្រ​​​​ម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន  លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់និងធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិតរស់រវើក!

-ចប់-

ក្រុមហ៊ុនSmart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អ៊ីម៉ែល៖ koam.tivea[at]smart.com.kh