ព្រូដិនសល​កម្ពុជា ផ្ដល់​រង្វាន់ដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់​ ដើម្បីអបអរ​ពិធីបុណ្យភ្ជុំ​បិណ្ឌ​

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២០ - ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជានឹងផ្ដល់ជូននូវរង្វាន់ដ៏ធំសម្បើមជាងគេបំផុត និងមិនធ្លាប់មានពីមុនមក តាមរយៈកម្មវិធីពិសេសដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

អតិថិជននឹងមានឱកាសឈ្នះរង្វាន់ធំ គឺរថយន្តម៉ាក MG ZS ស៊េរីឆ្នាំ២០២១ ដ៏ថ្មីសន្លាងចំនួនមួយគ្រឿង និង​ ​រង្វាន់ធំបន្ទាប់គឺម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២១មួយគ្រឿងផងដែរ។

ក្រៅពីរង្វាន់ធំទាំងពីរខាងលើ នៅមានរង្វាន់ជាច្រើនផ្សេងទៀតរួមមានទូរស័ព្ទដៃ Samsung Galaxy A51 ចំនួន ១០ គ្រឿង នាឡិកាដៃ Samsung Galaxy Active 2 ចំនួន ២០ គ្រឿង និងឧបករណ៍វាស់កំដៅឌីជីថលចំនួន ៥០ គ្រឿងទៀត ដែលត្រៀមសម្រាប់អតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។

អតិថិជនទាំងថ្មី ទាំងចាស់ ដែលជាវបណ្ណសន្យារ៉ាប់រងអាយុជីវិតណាមួយ​​ពី ព្រូដិនសលកម្ពុជា ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ នឹងត្រូវបានបញ្ចូលឈ្មោះទៅក្នុងកម្មវិធីចាប់ឆ្នោតដើម្បីមានឱកាសឈ្នះរង្វាន់ណាមួយ​​ក្នុងចំណោមរង្វាន់ដ៏អស្ចារ្យទាំងនេះ។

អ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសឈ្មោះនៅក្នុងកម្មវិធីចាប់ឆ្នោតដែលនឹងផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុក របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជានៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២០។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា​​ ផ្ដល់ការការពារហិរញ្ញវត្ថុនិងសុខភាពដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបំណងចង់បាន​​ការពារសុខុមាលភាពនិងសន្តិសុខហិរញ្ញវត្ថុរបស់ក្រុមគ្រួសារគ្រប់ពេលវេលាទាំងអស់៕