ជ្រើសរើសរូបភាពសុភាពនារីដែលអ្នកចូលចិត្តបំផុតខាងក្រោម! ដើម្បីដឹងថា អ្វីដែលជាចំណុចទាក់ទាញជាងគេរបស់អ្នក?
1. ប្រសិនបើអ្នកចូលចិត្តរូបភាពដំបូងបំផុត នេះបង្ហាញថា អ្នកជាមនុស្សមុតមាំ។ អ្នកតែងតែអាចវាយតម្លៃពីអារម្មណ៍ គំនិត និងផែនការរបស់មនុស្សម្នាក់បានយ៉ាងត្រឹមត្រូវ។
អ្នកឱ្យតម្លៃលើការងាររបស់អ្នក ដូច្នេះអាជីពគឺជាផ្នែកសំខាន់បំផុតរបស់អ្នក។ អ្នកចំណាយពេលច្រើនដើម្បីធ្វើការ។ ជារឿយៗ អ្នកព្យាយាមបង្កើតទំនាក់ទំនងជាមួយមនុស្សដែល "មានប្រយោជន៍" សម្រាប់ការងាររបស់អ្នក។ អ្នកមិនចូលចិត្តទំនេរទេច្រើនទេ ជាពិសេសអ្នកស្អប់បំផុតគឺ មនុស្សដែលបំពានការសន្យា និងកុហក ព្រោះអ្នកជាមនុស្សទៀងត្រង់បំផុត។ ចំណុចនេះហើយ ដែលធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍អ្នក ជាពិសេសគឺបុរសៗចាប់អារម្មណ៍នឹងអ្នក។
2. ប្រសិនបើអ្នករូបភាពទីពីរ នេះបង្ហាញថា អ្នកជាមនុស្សសុទិដ្ឋិនិយម អ្នកស្អប់ការធ្លាក់ទឹកចិត្ត និងកង្វះភាពស្ថិតស្ថេរ។ អ្នកតែងតែចង់បាននរណាម្នាក់ មានភាពសុទិដ្ឋិនិយម រីករាយ និងសកម្មនៅក្បែរអ្នក។ មនុស្សដែលនឹងផ្តល់ឱ្យអ្នកនូវថាមពលសុទិដ្ឋិនិយម និងជឿជាក់លើអ្វីដែលល្អនៅក្នុងជីវិត។
អ្នកគឺជាមនុស្សម្នាក់ដែលតែងតែជាខ្លួនអ្នក។ មនុស្សស្រឡាញ់អ្នកចំពោះការខ្វះការយកចិត្តទុកដាក់របស់អ្នក សមត្ថភាពក្នុងការស្តាប់ និងជួយពួកគេឱ្យផ្តល់ដំបូន្មានត្រឹមត្រូវ។ អ្នកគឺជាហ្មត់ចត់ ម៉ឹងម៉ាត់ ដែលជាចំណុចជួយឱ្យអ្នកជម្នះបានគ្រប់ស្ថានភាពទាំងអស់ក្នុងជីវិត។
3. ប្រសិនបើអ្នកជ្រើសរើសរូបទីបី នេះបង្ហាញថា អ្នកចូលចិត្តអ្វីដែលស្រស់ស្អាត ពន្លឺ និងឆើតឆាយ។ អ្នកក៏ដឹងពីរបៀបរីករាយក្នុងជីវិត ហើយដឹងថាអ្វីៗគ្រប់យ៉ាងត្រូវចំណាយ ដូច្នេះអ្នកគួរតែចៀសវាងធ្វើអ្វីដែលអាក្រក់ប្រឆាំងនឹងមនសិការរបស់អ្នក។
នៅក្នុងទំនាក់ទំនង អ្នកមិនដែលធ្វើបាបមនុស្សណាម្នាក់ទេ ប៉ុន្តែអ្នកមានទស្សនៈហើយអ្នកមិនប្រឆាំងនឹងខ្លួនឯងទេ។ មនុស្សស្គាល់អ្នកថាជាមនុស្សដែលអាចទុកចិត្តបាន មានស្ថេរភាពទទួលខុសត្រូវ និងបង្ហាញការគោរពចំពោះអ្នក។ ចរិតនេះផងដែរ ដែលធ្វើឱ្យអ្នកជុំវិញខ្លួនតែងតែកោតសរសើរ និងស្ញប់ស្ញែងចំពោះអ្នក។
4. ប្រសិនបើអ្នកចូលចិត្តរូបភាពទីបួន នេះបង្ហាញថា អ្នកជាមនុស្សដែលមានតុល្យភាព។ អ្នកគឺជាប្រភេទមនុស្សដែល ចូលចិត្តលេងសើច មិនជាតឹងតែងប៉ុន្មានទេ ។
នៅកន្លែងធ្វើការ អ្នកត្រូវបានគេយកចិត្តទុកដាក់ និងរាប់អានអស់ពីដួងចិត្ត ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន។ ក្រៅម៉ោងធ្វើការ អ្នកចូលចិត្តនៅម្នាក់ឯង ហើយស្ងប់ស្ងាត់ដើម្បីបន្ធូរអារម្មណ៍គិតអំពីរឿងអតីតកាល និងរៀបចំគម្រោងនៅខាងមុខ។ អ្នកក៏ចំណាយពេលនេះធ្វើអ្វីៗដែលអ្នកស្រលាញ់ដែរ។
ពេលខ្លះនៅក្នុងបេះដូងរបស់អ្នក ក៏ត្រូវច្របាច់ដោយអារម្មណ៍ច្រណែនឈ្នានីសនឹងនរណាម្នាក់ដែរ ប៉ុន្តែអ្នកតែងតែគ្រប់គ្រងរឿងទាំងនេះបានយ៉ាងល្អ។ អ្នកមិនយកចិត្តទុកដាក់ពួកគេទេ អ្នកជឿថាពេលវេលាកន្លងផុតហើយ អ្នកមិនគួរគិតអំពីវាទៀតទេ។ នេះក៏ជារឿងមួយដែលធ្វើឱ្យបុរស ៗ “ ធ្លាក់ក្នុងអន្លង់ស្នេហ៍” ហើយងប់ងល់ជាមួយអ្នកជាខ្លាំង៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)