តើរូបភាពមួយណា ដែលធ្វើឱ្យអ្នកខ្លាចជាងគេ? ជ្រើសរើសរូបមួយ ក្នុងចំណោមរូបខាងក្រោម នោះនឹងអាចដឹងពីបំណង និងអ្វីដែលអ្នកកំពុងតែស្វែងរកនៅពេលនេះ។
A. ផ្ទះដែលគេបោះបង់ចោល
ប្រសិនបើអ្នកមិនហ៊ានចូលផ្ទះដែលគេបោះបង់ចោលនេះ មានន័យថា អ្នកគឺជាមនុស្សរឹងមាំ និងឆ្លាតវៃ ដែលមានជំនាញគិតវិភាគបានយ៉ាងល្អ។ អ្នកទទួលយកជីវិតក្នុងពេលនេះ ហើយអ្នកមានគោលការណ៍សីលធម៌ខ្ពស់។ ឥដ្ឋនៅក្នុងរូបភាពតំណាងឱ្យស្តង់ដារខ្ពស់របស់អ្នក ដែលជួនកាលអាចបំភ័យអ្នកដែលនៅជុំវិញអ្នកបាន ដែលជាហេតុធ្វើឱ្យពួកគេមានអារម្មណ៍ថាងាយរងគ្រោះពេលចូលក្បែរអ្នក។ ប៉ុន្តែការក្រឡេកមើលកាន់តែជិត នឹងបង្ហាញថាឥដ្ឋនេះជិតដួលរលំ ដែលជានិមិត្តរូបនៃការបំបែកឧបសគ្គទាំងអស់រវាងអ្នក និងអ្នកដទៃ។
អ្នកកំពុងស្វែងរកការបំពេញអារម្មណ៍នៅក្នុងផ្ទះនេះ។ អ្នកមានអារម្មណ៍ថា អ្នកចង់ភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនរណាម្នាក់ទាំងផ្លូវចិត្ត និងទំនាក់ទំនងខាងក្រៅ។
B. ផ្ទះដែលគេបោះបង់ចោលនៅកណ្តាលវាល
រូបភាពនេះពិតជាកន្លែងដែលគួរឱ្យខ្លាចបំផុតដែលអ្នកអាចគិតដល់។ ផ្ទះដែលទ្រុឌទ្រោមខ្លះ ជានិមិត្តរូបនៃភាពអស់សង្ឃឹមរបស់អ្នក។ ការដើរចូលទៅខាងក្នុង នឹងបង្ហាញអ្នកពីអ្វីដែលអាចធ្វើឱ្អ្នកយខូចចិត្ត។ អ្នកជាមនុស្សចិត្តធំ សប្បុរស និងស្មោះត្រង់។ អ្នកចង់ការពារមនុស្សដែលអ្នកស្រឡាញ់ និងផ្តល់ឱ្យពួកគេនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ។
អ្វីដែលអ្នកកំពុងស្វែងរកនៅក្នុងផ្ទះនេះ គឺជាទ្រព្យសម្បត្តិ។ វានឹងផ្តល់ឱ្យអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកនូវសុវត្ថិភាព និងវិបុលភាព។
C. ជណ្តើរ
ប្រសិនបើអ្នកខ្លាចជណ្តើរទាំងនេះ អ្នកកំពុងស្រេកឃ្លានជីវិតដែលពោរពេញទៅដោយអំណរ និងការរំភើប។ ប៉ុន្តែអ្នកអាចមានទំនោរទៅរកពេលវេលាលើសលប់។ ការចុះពីលើជណ្តើរទាំងនេះទៅកន្លែងដែលមិនស្គាល់ ជានិមិត្តរូបនៃការធ្លាក់ចុះ អ្នកពិតជាខ្លាចសេចក្ដីស្លាប់ណាស់។
លើសពីនេះទៅទៀត ការពិតដែលថាមានសំរាមច្រើនរាយប៉ាយនៅលើជណ្តើរមានន័យថា ពេលវេលាបច្ចុប្បន្នបានកន្លងផុតទៅហើយ អ្វីដែលមិនស្គាល់កំពុងរង់ចាំនៅខាងមុខ។
អ្នកកំពុងស្វែងរកសុខភាពដ៏ល្អប្រសើរ អ្នកគួរតែថែរក្សាខ្លួនអ្នកឱ្យបានច្រើន អាចធ្វើការផ្លាស់ប្តូរជីវិត ផ្លាស់ប្តូរទម្លាប់អាក្រក់ និងបន្ថែមបន្លែទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
D. ទ្វារដែកពណ៌ខៀវ
អ្នកខ្លាចទ្វារពណ៌ខៀវធ្ងន់ព័ទ្ធជុំវិញដោយថ្ម។ ស្លែនៅលើថ្មបង្ហាញពីកន្លែងសើមត្រជាក់អស់រយៈពេលជាយូរ ជាកន្លែងដែលអ្នកមិនចង់ទៅ។ ទ្វារមានពណ៌ខៀវភ្លឺ តំណាងឱ្យពណ៌នៃមេឃ និងសមុទ្រដែលអ្នកនឹងត្រូវទុកចោលនៅពេលដែលអ្នកឈានជើងចូលទីងងឹតនេះ។ វាក៏ជាពណ៌ដែលត្រូវបានផ្សារភ្ជាប់ជាទូទៅជាមួយស្ថេរភាពផងដែរ។
ក្នុងនាមជាមនុស្សខ្ជាប់ខ្ជួន អ្នកតែងតែព្យាយាមអស់ពីសមត្ថភាព ដើម្បីសម្រេចគោលដៅកុំធ្លាក់ទឹកចិត្ត ឬដើរថយក្រោយឱ្យសោះ។ ទោះយ៉ាងណាក៏ដោយ គោលដៅដែលអ្នកបានកំណត់ ពេលខ្លះពិបាកក្នុងការសម្រេចបានណាស់។
អ្វីដែលអ្នកកំពុងស្វែងរកនៅក្នុងរូបភាពពន្ធនាគារនេះ គឺជាការលួងលោម។ តើអ្នកសប្បាយចិត្តទេដែលបានសម្រាក? ដំបូងវាស្តាប់ទៅដូចជាខ្ជះខ្ជាយពេលវេលា ប៉ុន្តែនេះពិតជាអ្វីដែលអ្នកត្រូវការ អ្នកចង់មានពេលវេលាសម្រាកកាយ លំហែអារម្មណ៍មួយរយៈ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)