ជ្រើសរើសរូបរបាំងមុខមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា រូបរាង ទឹកមុខខាងក្រៅរបស់អ្នក ដូចទៅនឹងអ្វីដែលមាននៅក្នុងចិត្តរបស់អ្នកដែរឬទេ? តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។
A. នៅលើផ្ទៃមុខអ្នកលេចចេញនូវភាពរីករាយ និងមើលទៅមិនមានទុក្ខទាល់តែសោះ។ មនុស្សជុំវិញខ្លួនយល់ច្រឡំថាអ្នកជាមនុស្សរួសរាយរាក់ទាក់ និងភ្លឺស្វាង តែតាមពិតអ្នកពិតជាត្រជាក់តែខាងក្រៅតែប៉ុណ្ណោះ។ អ្នកជាប្រភេទដ៏កម្រមួយនៃ "ក្តៅ និងត្រជាក់នៅខាងក្រៅ" ។ ប្រសិនបើអ្នកជួបប្រទះអ្វីមួយដែលមិនទាក់ទងនឹងអ្នក អ្នកនឹងធ្វើព្រងើយកន្តើយ មិនខ្វល់ ឬរវល់ជាមួយឡើយ។ ទោះបីជាអ្នកផ្សេងទៀតប្រាប់អ្នកឱ្យរៀបចំ ឬចង់ឱ្យអ្នកចូលរួមក្នុងអ្វីមួយក៏ដោយ អ្នកនឹងផ្តល់ឱ្យពួកគេនូវការបដិសេធទាំងស្រុង។ ភាពត្រជាក់ និងការព្រងើយកន្តើយរបស់អ្នក មិនមែនជាចរិតធម្មជាតិរបស់អ្នកនោះឡើយ តែដោយសារតែស្ថានភាពជីវិត និងរឿងដែលបានឆ្លងកាត់ បានរុញច្រានអ្នក ឱ្យទៅកាន់ចំណុចមួយនេះ។
B. នៅពេលដែលអ្នកប្រាស្រ័យទាក់ទងគ្នាលើកដំបូង អ្នកតែងតែរីករាយណាស់ដែលធ្វើឱ្យមនុស្សគិតថាអ្នកជាមនុស្សចិត្តត្រជាក់ សុភាពរាបសារ និងសប្បុរស។ អ្នកមានវិធីនិយាយសុភាពរាបសារដោយមានយ៉ាងល្អប្រសើរ ហើយកម្រនឹងបង្ហាញអាកប្បកិរិយាក្រអើតក្រទមណាស់។ ប៉ុន្តែការពិតជម្រៅនៅក្នុងចិត្តអ្នកគឺជាឧបាយកល និងផ្តាច់ការបំផុត។ អ្នកជាមនុស្សអភិរក្ស តែងតែមានការទាមទារឱ្យអ្នកដទៃធ្វើអ្វីៗតាមតែអ្នកចង់បាន។ មិនថានៅកន្លែងធ្វើការ មិត្តភាព ស្នេហា ឬអ្វីក៏ដោយ អ្នកតែងមានការបង្ខំពួកគេឱ្យដើរតាមទិសដៅដែលអ្នកចង់បាន មិនថាមនុស្សម្នាក់ទៀតគិតយ៉ាងណានោះទេ។ ជាការពិតណាស់ ការក្តាប់ និងការគ្រប់គ្រងរបស់អ្នកពិតជា គួរឱ្យស្អប់ខ្ពើមណាស់ អ្នកបង្វែរមនុស្សឱ្យវិលវល់ដូចខ្សែ ប៉ុន្តែមិនបង្ហាញអាកប្បកិរិយាបង្ខំទេ។ អ្នកដឹងពីរបៀបដើម្បីគ្រប់គ្រងដោយទន់ភ្លន់ និងសុភាពរាបសារ។
C. អ្នកមើលទៅធម្មតានៅខាងក្រៅ មិនចេះខ្វល់ខ្វាយ កម្របង្ហាញពីអារម្មណ៍ ឬរឿងរ៉ាវពិតរបស់អ្នកនៅខាងក្រៅទេ។ មនុស្សជាច្រើនគិតថាអ្នកជាមនុស្សសាមញ្ញ ចូលចិត្តរស់នៅដោយសុខសន្តិភាព ប៉ុន្តែតាមពិតអ្នកគឺជាមនុស្សជ្រុលនិយម។ នៅក្នុងគំនិតរបស់អ្នកពោរពេញទៅដោយគំនិតអវិជ្ជមាន និងទុទិដ្ឋិនិយម។ អ្នកតែងតែស្រមៃមើលសេណារីយ៉ូដែលគួរឱ្យព្រួយបារម្ភសម្រាប់អនាគត អ្នកក៏តែងតែធ្វើទារុណកម្មខ្លួនអ្នកដោយការព្រួយបារម្ភយ៉ាងខ្លាំង។ ជាទូទៅនៅក្នុងក្រសែភ្នែករបស់អ្នក ពិភពលោកពោរពេញទៅដោយការភ័យខ្លាច និងអរិភាព។
D. អ្នកច្រើនតែមើលទៅដូចជាមិនលម្អៀង មានទំនុកចិត្តលើខ្លួនឯង ហើយមិនដែលបង្ខូចកេរ្តិ៍ឈ្មោះមនុស្សដែលមិនចូលចិត្តនរណាម្នាក់ឡើយ។ ទោះយ៉ាងណាក៏ដោយ និយាយដោយត្រង់ទៅ អ្នកពិតជាច្រណែន និងមានចិត្តឈ្នានីសនឹងអ្នកដទៃជាខ្លាំង។ អ្នកមានអារម្មណ៍ថា មានកំហុសហើយតែងតែច្រណែនឈ្នានីសយកចិត្តទុកដាក់ អ្នកដែលពូកែជាងអ្នក មិនថាមកពីគេស្អាតជាងអ្នក ល្អជាងអ្នក ឬត្រូវបានគេស្រឡាញ់ដោយមនុស្សច្រើនជាងអ្នកនោះឡើយ។ អ្នកច្រើនតែមានអារម្មណ៍ប្រៀបធៀប និងទោរទន់ទៅរកមូលហេតុដែលអ្នកជាមនុស្សអន់ជាងអ្នកសដទៃទៀត អ្នកតែងគិតថា ហេតុអ្វីអ្នកមិនអាចស្មើពួកគេ ...? ទោះបីអ្នកដឹងថា ការច្រណែនវាមិនល្អក៏ដោយ ក៏អ្នកមិនអាចបំបាត់ចោលបានដែរ ភ្លើងច្រណែននៅក្នុងចិត្តអ្នកយ៉ាងក្ដៅគគុក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)