តើអ្នកដឹងទេថា ទីតាំងរបស់ចង្កឹះដែលអ្នកចាប់កាន់ ក៏អាចបង្ហាញឱ្យឃើញថាអ្នកជាមនុស្សបែបណាបានដែរ? តោះសាកល្បងតេស្តទាំងអស់គ្នា !
A. អ្នកជាមនុស្សម្នាក់ដែលមានចិត្តល្អ តែងតែប្រព្រឹត្ដល្អចំពោះមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក។ ទោះបីជាមាននរណាម្នាក់ធ្វើបាបអ្នកក៏ដោយ ក៏អ្នកនៅតែមិនអាចតបភាពអាក្រក់ទៅគេវិញបានដែរ ប៉ុន្តែតែងតែផ្តល់ឱ្យពួកគេនូវឱកាសដើម្បីកែកំហុសរបស់ពួកគេ។ អ្នកមិនចូលចិត្តឱ្យអ្នកដទៃមើលឃើញការភ័យខ្លាច និងអសន្តិសុខផ្លូវចិត្តរបស់អ្នកទេ។ អ្នកប្រឈមមុខ និងដោះស្រាយបញ្ហារបស់អ្នកដោយខ្លួនអ្នកផ្ទាល់ ដោយគ្មាននរណាម្នាក់ដឹង និងមកខ្វាយខ្វល់ពីអ្នកនោះឡើយ។
B. អ្នកជាមនុស្សម្នាក់ដែលរឹងមាំ មិនថាអ្នកត្រូវខំប្រឹងខ្លាំងប៉ុនណាទេ ព្រោះអ្នកចង់ធ្វើឱ្យខ្លួនអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុន។ អ្នកសង្ឃឹមថា អ្នកតែងតែទុកចំណាប់អារម្មណ៍ល្អលើអ្នកដទៃ។ ចង្កឹះទាំងនេះ តែងតែដឹងខ្លួន និងមានការអត់ធ្មត់ចំពោះអាកប្បកិរិយាផ្ទាល់ខ្លួនរបស់ពួកគេ ព្រោះកត្តានេះអ្នកទំនងជាទទួលបានជោគជ័យក្នុងជីវិត និងអាជីពរបស់អ្នកជាងអ្នកដទៃ។
C. អ្នកជាមនុស្សម្នាក់ដែលមានភាពវឹកវរ ជាមួយនឹងអតីតកាលមិនច្បាស់ ទោះបីអ្នកព្យាយាមរកសន្តិភាពផ្លូវចិត្តក៏ដោយ តែពេលខ្លះអ្នកនៅតែមានអារម្មណ៍ថាជីវិតជារឿងល្ខោនដែលមានការលំបាក និងអន្ទាក់ជាច្រើន។ ទោះយ៉ាងណា អ្នកក៏ជាមនុស្សខ្លាំងម្នាក់ដែរ នៅពេលអ្នកចំពប់ជើងដួល អ្នកដឹងពីរបៀបក្រោកឈរដោយខ្លួនឯង ហើយបន្តទៅមុខទៀត។ ភាពរឹងមាំ និងខ្ជាប់ខ្ជួននេះ នឹងជួយដឹកនាំជីវិតអ្នក និងជម្នះការលំបាក ជួយអ្នកឱ្យមានពេលវេលាល្អក្នុងជីវិត។
D. អ្នកគឺជាមនុស្សដែលចូលចិត្តគិត និងរិះរកអ្វីដែលថ្មី ដើម្បីឱ្យអ្នកខ្លួនឯងបានដឹងថា អ្វីៗទាំងអស់នៅលើពិភពលោកនេះ គឺមានតម្លៃណាស់ ប្រសិនបើយើងចេះបង្កើត និងស្វែងរកវា។ អ្នកចង់ស្វែងរកអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនបានកំណត់ទិសដៅត្រឹមត្រូវនៃជីវិតរបស់អ្នកទេ ប៉ុន្តែធ្វើអ្វីគ្រប់យ៉ាងស្របតាមអារម្មណ៍របស់អ្នក។ អ្នកគួរតែចៀសវាងកុំឱ្យអ្នកដទៃដឹងថា អ្នកបានវង្វេងផ្លូវដោយបង្ហាញខ្លួនអ្នកនូវជំនឿចិត្ត និងទំនុកចិត្តឱ្យបានច្រើន។
ប្រភព ៖ bestie vn / ប្រែសម្រួល ភី អេក (ក្នុងស្រុក)