ជ្រើសរើសនាឡិកាដែលអ្នកចូលចិត្តបំផុត តើនាឡិកានេះ បង្ហាញអ្វីខ្លះអំពីអ្នក?
A. ប្រសិនបើអ្នកជ្រើសយកនាឡិកា A នេះបង្ហាញថា នៅពេលក្រោយអ្នកប្រហែលជានឹងអាចយកឈ្នះគោលដៅ និងផែនការដែលមានការលំបាកអស់រយៈពេលជាយូរមកហើយ គ្រប់យ៉ាងនឹងកើងឡើងបានដោយ ការខិតខំធ្វើការ និងជម្នះការលំបាករបស់អ្នក។ ថាមពលថ្មី និងភាពស្រស់ស្រាយនឹងជះឥទ្ធិពលដល់ស្មារតីអ្នក! សាកលលោកទាំងមូលកំពុងធ្វើការដើម្បីជំរុញអ្នក ឆ្ពោះទៅរកគោលដៅរបស់អ្នក ហើយអ្នកប្រាកដជានឹងសម្រេចវាបាននាពេលអនាគត។
B. ប្រសិនបើអ្នកចាប់អារម្មណ៍មើលនាឡិកា B នេះបង្ហាញថា អនាគតរបស់អ្នកនឹងក្លាយជាចង្វាក់សន្តិភាព ស្ថេរភាព ហើយអ្នកចាប់ផ្តើមដឹងពីរបៀបដើរយឺតដើម្បីយកចិត្តទុកដាក់លើជីវិតផងដែរ។ ដូចជាអារម្មណ៍របស់អ្នក និងអ្នកដែលនៅជុំវិញអ្នក។ មិនមែនមនុស្សគ្រប់គ្នាជឿលើច្បាប់នៃបុព្វហេតុ និងផលប៉ះពាល់នោះទេ ប៉ុន្តែវាមិនមានន័យថាវាមិនមាននោះឡើយ។ ប្រសិនបើអ្នករស់នៅបានល្អ អ្នកប្រាកដជាទទួលបានផលពីអ្វីដែលអ្នកបានសាបព្រោះ ក្នុងជីវិតរបស់អ្នកដទៃ គឺសេចក្ដីស្រឡាញ់ និងដោយអំណរ។
C. ប្រសិនបើអ្នកចាប់អារម្មណ៍លើនាឡិកា C នេះបង្ហាញថា ចក្ខុវិស័យរបស់អ្នកនាពេលអនាគត កំពុងស្ថិតក្នុងភពងងឹតនៅឡើយទេ ។ អ្នកមានអារម្មណ៍ថាអនាគតងងឹតសូន្យ ពោពេញទៅដោយអាថ៌កំបាំង ប៉ុន្តែមិនអាចរកការពន្យល់បានទេ។ តែតោះជាយ៉ាងណា សូមកុំខ្លាច! អ្វីដែលកំពុងរង់ចាំអ្នក គឺពោរពេញទៅដោយពន្លឺ និងភាពរីករាយ។ រឿងល្អៗនាពេលអនាគតរបស់អ្នក គ្រាន់តែលាក់ខ្លួននៅពីក្រោយគម្របអាក្រក់តែប៉ុណ្ណោះ។ បន្តធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវ ហើយអ្នកនឹងមានសុភមង្គល និងរីករាយបំផុត។
D. ប្រសិនបើអ្នកចាប់អារម្មណ៍នឹងនាឡិកា D តើវាហាក់ដូចជាអ្នកកំពុងគិតអំពីការធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងជីវិតរបស់អ្នកទេ? ជឿទុកចិត្តលើដំបូន្មានរបស់អ្នកដែលនៅជិតអ្នកបំផុត ហើយពិចារណាជានិច្ច ថាតើការសម្រេចចិត្តរបស់អ្នកនឹងប៉ះពាល់ដល់អ្នកដទៃយ៉ាងដូចម្តេច? អ្នកត្រូវតែយល់ថាអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត ក៏ត្រូវតែនាំមកនូវសេចក្តីរីករាយ និងការលួងលោមដល់មនុស្សដែលអ្នកស្រឡាញ់បំផុតដែរ។
E. ប្រសិនបើអ្នកចាប់អារម្មណ៍នឹងនាឡិកា E នេះបង្ហាញថា ផែនការរបស់អ្នកកំពុងគិតចង់ទទួលបានដំបូន្មាន និងការណែនាំដ៏មានតម្លៃពីនរណាម្នាក់។ ដូច្នេះចូរអ្នកស្តាប់ហើយពិចារណា។ អ្នកផ្សេងទៀតប្រហែលជាសង្ស័យពីសមត្ថភាពរបស់អ្នក ប៉ុន្តែអ្នកនឹងត្រូវបាន "បង្ហាញភាពត្រឹមត្រូវ" ដោយសមិទ្ធិផលរបស់អ្នកនៅចំពោះមុខមនុស្សគ្រប់គ្នា។ បន្តជឿអ្វីដែលបេះដូងរបស់អ្នកប្រាប់អ្នក ហើយជឿជាក់ថាអ្នកតែងតែដើរលើផ្លូវត្រូវ និងអ្នកអាចធ្វើបាន។
F. ប្រសិនបើអ្នកចាប់អារម្មណ៍នឹងនាឡិកា F នេះបង្ហាញថា អ្នកនឹងមានមិត្តភក្តិកាន់តែច្រើនឆាប់ៗនេះ។ អ្នកស្គាល់គ្នាឆាប់ៗ អ្នកនឹងក្លាយជាមិត្តល្អបំផុតរបស់អ្នក។ មានអារម្មណ៍ និងវិនិច្ឆ័យយឺត ៗ ហើយអ្នកនឹងដឹងថាអ្នក ទាំងពីរមានភាពដូចគ្នា ច្រើនជាងអ្វីដែលអ្នករំពឹងទុក។ ជីវិតជារឿយៗ បានបញ្ជូនយើងនូវអ្វីដែលយើងត្រូវការ មុនពេលយើងដឹងថា យើងពិតជាត្រូវការវមែន ដូច្នេះសូមស្រឡាញ់ទំនាក់ទំនងក្នុងភាពជាមិត្តភក្តិរបស់អ្នក នឹងថែរក្សាឱ្យបានល្អផង។
G. ប្រសិនបើអ្នកចាប់អារម្មណ៍នឹងនាឡិកា G នេះបង្ហាញថា ជំពូកថ្មីនៃជីវិតរបស់អ្នកជិតចាប់ផ្តើមហើយ។ វានឹងនាំអ្នកទៅកាន់ទឹកដីថ្មី បញ្ហាប្រឈមថ្មី ដែលអ្នកមិនដែលនឹកស្មានដល់។ អ្នកក៏អាចហៅវាថាជាចំណុចកំពូលនៃរឿងជីវិតរបស់អ្នកផងដែរ។ វានឹងនាំមកនូវបទពិសោធន៍ថ្មីៗជាច្រើនដល់អ្នក មិនថារឿងល្អ ឬក៏អាក្រក់ ជាពិសេសគឺ ការចាប់ផ្ដើមទំនាក់ទំនងថ្មីៗ ជាមួយនឹងមនុស្សថ្មីៗ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)