តើអ្វីជាប្រភព នៃការភ័យខ្លាចរបស់អ្នក?

ជ្រើសរើសរូបភាពដែលអ្នកឃើញហើយ គួរឱ្យខ្លាចបំផុត ដើម្បីដឹងថា តើការភ័យខ្លាចពិតប្រាកដរបស់អ្នកគឺជាអ្វី?

Screen Shot 2020 08 30 At 1.02.00 PM

1. ប្រសិនបើអ្នកមើលរូបភាពទីមួយ ជារូបភាពជារូបភាពគួរឱ្យខ្លាចជាងគេ នេះបង្ហាញថា ការភ័យខ្លាចខ្លាំងបំផុតរបស់អ្នកគឺស្ថិតនៅក្នុងខ្លួនអ្នក។ អ្នកមានការលំបាកក្នុងការរៀបចំផែនការ និងគោលដៅនៅក្នុងជីវិតរបស់អ្នក។ អ្នកតែងតែមានអារម្មណ៍ថាអ្នកស្ថិតក្នុងស្ថានភាពវឹកវរ ជ្រួលច្របល់បំផុត។

អ្នកខ្លាចថាអ្នកប្រហែលជាមិនមានជីវិតដែលអ្នកតែងតែចង់បានសម្រាប់ខ្លួនអ្នក ហើយអារម្មណ៍នោះនឹងអមដំណើរអ្នកនៅគ្រប់ជំហានថ្មី ដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើអនាគតរបស់អ្នក។

អារម្មណ៍នៃភាពមិនប្រាកដប្រជា ឬអសន្តិសុខ គឺជាអារម្មណ៍ធម្មតា ប៉ុន្តែប្រសិនបើវាក្លាយជាការភ័យខ្លាចឥតឈប់ វានឹងកំណត់ភាពជោគជ័យរបស់អ្នកទៅវិញ។ រៀនយល់ពីខ្លួនអ្នក ដូច្នេះអ្នកពិតជាអាចផ្សាភ្ជាប់ជាមួយគំនិតរបស់អ្នក ហើយជំនួសការភ័យខ្លាចរបស់អ្នកទាំងអស់ដោយភាពជឿជាក់ ព្រោះមានរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងជីវិតដែលកំពុងតែរង់ចាំអ្នក។

Screen Shot 2020 08 30 At 1.02.07 PM

2. ប្រសិនបើអ្នកឃើញរូបទីពីរ ដែលជារូបភាពស្រមោលខ្មៅនៅពីក្រោយទ្វារនេះបង្ហាញថា ការភ័យខ្លាចដ៏ធំបំផុតរបស់អ្នក គឺទាក់ទងទៅនឹងទស្សនៈដែលមនុស្សគិតអំពីអ្នក។ ។ មុននឹងធ្វើការសម្រេចចិត្តណាមួយមិនថាជារឿងធម្មតាសាមញ្ញទេ សូមសួរខ្លួនឯងថា តើមនុស្សនឹងគិតយ៉ាងណាប្រសិនបើអ្នកបានធ្វើវា? មានតែប្រតិកម្មអវិជ្ជមានពីនរណាម្នាក់ ដែលកើតឡើងចំពោះអ្នក អ្នកនឹងបោះបង់ចោល ទោះបីការសម្រេចចិត្តសំខាន់យ៉ាងណាក៏ដោយ។

អ្នកតែងតែចង់សម្លឹងមើលទៅអ្នកផ្សេង និងមិនដឹងពីរបៀបដោះស្រាយការរិះគន់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការពិតគឺ មិនថាអ្នកធ្វើអ្វីក៏ដោយតែងតែមានមនុស្សដែលមិនយល់ស្រប សូម្បីតែអ្នកមិនពេញចិត្តក៏ដោយ។

អ្នកត្រូវយល់ថា យើងមិនដែលត្រូវបានគាំទ្រ និងស្រឡាញ់ពីមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនយើងទេ ដូច្នេះអ្វីដែលល្អបំផុតគឺផ្តោតលើការធ្វើឱ្យខ្លួនអ្នករីករាយ និងធ្វើអ្វីដែលនាំមកនូវសេចក្តីអំណរដល់ចិត្ត គំនិតរបស់អ្នក សូមចាំថាអ្នកត្រូវតែគិតអំពីខ្លួនអ្នកជាមុនសិន ហើយរៀនឈប់យកចិត្តទុកដាក់នឹងពាក្យរបស់អ្នកដែលមានគំនិត និងសម្ដីអវិជ្ជមានទាំងអស់។

Screen Shot 2020 08 30 At 1.02.13 PM

3. ប្រសិនបើអ្នកត្រូវបានលងដោយរូបទីបីស្រមោលនៅពីក្រោយស៊ុមបង្អួចនេះបង្ហាញថា ការភ័យខ្លាចដ៏ធំបំផុតរបស់អ្នកស្ថិតនៅក្នុងការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក។ ការឈ្លោះប្រកែកគ្នានាំឱ្យអ្នកមានអសន្តិសុខ ហើយអ្នកខ្លាចថាអ្វីគ្រប់យ៉ាងដែលអ្នកបានខិតខំដើម្បីសម្រេចនឹងត្រូវបានយកចេញពីអ្នក។ ការភ័យខ្លាចនេះ ពេលខ្លះរារាំងអ្នកមិនឱ្យធ្វើអំពើល្អសម្រាប់ខ្លួនអ្នក និងនាំឱ្យមានការសោកស្តាយ ប៉ុន្តែបន្ទាប់មកអ្នកនៅតែមិនហ៊ានប្រថុយ។

វាមិនមែនជាគំនិតល្អទេក្នុងការផ្លាស់ប្តូរ និងកែប្រែខ្លួនអ្នកដូចជាអ្នកដទៃ ប៉ុន្តែការទទួលយកនូវឧបសគ្គការចាប់ដៃគ្នាជាមួយមិត្តភក្តិថ្មី អាចនាំអ្នកទៅរកឱកាសថ្មី និងជីវិតថ្មីគួរឱ្យរំភើប និងប្រសើរជាងមុនបានច្រើន។

រៀនមើលការផ្លាស់ប្តូរ និងបញ្ហាប្រឈមដែលជាផ្នែកមួយមិនអាចខ្វះបាននៃជីវិតរបស់អ្នកជាកម្លាំងជម្រុញសម្រាប់ការអភិវឌ្ឍរបស់អ្នក ដូច្នេះអ្នកនឹងលែងមានភាពច្របូកច្របល់ ភ័យខ្លាច និងថប់បារម្ភនៅពេលជួបប្រទះការលំបាកក្នុងជីវិត។

Screen Shot 2020 08 30 At 1.02.21 PM

4. ប្រសិនបើអ្នកត្រូវខ្មោចលងដោយរូបភាពទី ៤ ស្រមោលលេចចេញពីចានបង្គន់នេះបង្ហាញថា អនាគតគឺជារឿងដែលបំភ័យអ្នកបំផុត។ ទោះបីជាអ្នកតែងតែដឹកនាំជីវិតរបស់អ្នកក្នុងទិសដៅដែលអ្នកជឿជាក់ថាត្រឹមត្រូវក៏ដោយ អ្នកនៅតែខ្លាចព្រឹត្តិការណ៍ដែលមិនបានមើលឃើញទុកជាមុន នឹងនាំអ្នកទៅរកការពិតនៃជីវិតផ្ទុយពីអ្វីដែលអ្នកប៉ងប្រាថ្នា និងអ្វីដែលអ្នកកំពុងតែមាន។

នេះបានធ្វើឱ្យអ្នកគេងមិនលក់ជារៀងរាល់យប់ គ្រាន់តែពីរពាក្យ“ ថ្ងៃស្អែក” តែប៉ុណ្ណោះ ប៉ុន្តែវាតែងតែធ្វើឱ្យអ្នកព្រួយបារម្ភ ហើយភ្ញាក់ឡើងជាមួយអ្វីដែលអ្នកអាចនឹកស្មានដល់។ តើអ្នកដឹងទេ? ទោះបីការភ័យខ្លាចនេះអាចយល់បានក៏ដោយ ក៏យើងមិនគួរខ្លាចអនាគតដែរ ព្រោះដរាបណាយើងរស់នៅដោយខ្លាចថ្ងៃស្អែក យើងមិនអាចរស់នៅបានពេញមួយថ្ងៃ និងដោយមិនដឹងខ្លួនឡើយ។ វានឹងធ្វើឱ្យយើងបោះបង់សុភមង្គលរបស់គាត់។

ជំនួសការភ័យខ្លាចរបស់អ្នកដោយភាពក្លាហាន ហើយរស់នៅដោយសន្តិភាព និងស្ងប់ស្ងាត់ ដូច្នេះអ្នកអាចបង្កើតភាពរីករាយ និងជោគជ័យនៅថ្ងៃស្អែក៕

ប្រភព​ ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)