តើរូបភាពមួយណាដែលធ្វើឱ្យអ្នកខ្លាចជាងគេ? នឹងបង្ហាញថាពេលនេះ អ្នកកំពុងតែស្វែងរកអ្វី?
A
ប្រសិនបើអ្នកខ្លាចជ្រើសរើសល្អាងភ្នំA នេះមានន័យថា អ្នកត្រូវចាប់ផ្តើមដំណើរថ្មី ជាមួយនឹងការផ្លាស់ប្តូរធំៗជាច្រើន។ ពពកទឹកនៅក្នុងរូងនេះតំណាងឱ្យភាពងងឹតនៃគំនិតរបស់អ្នក ហើយវាចាំបាច់ត្រូវសម្អាតចេញ។ អ្នកត្រូវបំបាត់គំនិតខ្មៅងងឹតណាមួយ ដើម្បីអាចមើលឃើញផ្លូវរបស់អ្នកកាន់តែច្បាស់។
អ្នកកំពុងស្វែងរកភាពជឿជាក់ ដោយព្យាយាមចែករំលែកបញ្ហាបច្ចុប្បន្នរបស់អ្នក ជាមួយនរណាម្នាក់ដែលអ្នកទុកចិត្ត ទោះបីជាវាអាចជាកិច្ចការដ៏គួរឱ្យខ្លាចក៏ដោយ។ សូមចងចាំថាតែងតែមានពន្លឺនៅចុងបញ្ចប់នៃផ្លូវរូងក្រោមដី ទោះបីជាវាងងឹតបំផុតខ្លាំងយ៉ាងណាក៏ដោយ។
B
ប្រសិនបើអ្នកយល់ថារូងBនេះគួរឱ្យរន្ធត់ វាមានន័យថា អ្នកមិនដឹងថានឹងមានអ្វីកើតឡើងចំពោះអ្នក និងរបៀបដើម្បីចេញពីបញ្ហាបច្ចុប្បន្នរបស់អ្នក។ រូបភាពនេះក៏តំណាងឱ្យការធ្លាក់ទឹកចិត្តផងដែរ។ អ្នកកំពុងជាប់ក្នុងភាពងងឹត ហើយត្រូវរង់ចាំនរណាម្នាក់ជួយសង្រ្គោះអ្នក។ អ្នកមិនមែនជាមនុស្សដែលចូលចិត្តនៅម្នាក់ឯងទេ ហើយអ្នកតែងសញ្ជឹងគិតពីអត្ថន័យនៃជីវិត ដូច្នេះអ្នកស្អប់ត្រូវគេទប់ចិត្តមិនបាន។
អ្នកកំពុងស្វែងរកការធ្វើដំណើរ អ្នកចង់ចំណាយពេលច្រើននៅខាងក្រៅតាមដែលអាចធ្វើទៅបាន រៀនអ្វីថ្មីៗ និងរីករាយជាមួយជីវិត។ ចាប់ផ្តើមដំណើរថ្មីរបស់អ្នកឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន។
C
ប្រសិនបើល្អាងនេះធ្វើឱ្យអ្នកខ្លាច នេះមានន័យថា អ្នកកំពុងតែស្វែងរកអ្វីដែលថ្មី និងចាប់ផ្ដើមស្គាល់មនុស្សថ្មីៗ អ្នកមានអារម្មណ៍សុខស្រួលជាមួយគ្រួសារ និងក្នុងស្ថានភាពដែលធ្លាប់ស្គាល់ ប៉ុន្តែតើអ្នកប្រាកដថា អ្នកពិតជាចង់បានអ្វីនៅក្នុងជីវិតនេះទេ? ដល់ពេលត្រូវឆ្លៀតយកឱកាសរបស់អ្នក ហើយស្គាល់ពិភពលោកក្រៅពីរង្វង់សុវត្ថិភាព។
អ្នកកំពុងស្វែងរកអត្ថន័យនៃជីវិត។ នៅពេលអ្នកព្រមទទួលយកបញ្ហា ប្រឈម អ្នកអាចជួបរឿងដែលហាក់ដូចជាចម្លែកសម្រាប់អ្នក ប៉ុន្តែពួកគេនឹងនាំអ្នកខិតទៅជិតអ្វីដែលពិតជាធ្វើឱ្យអ្នកសប្បាយចិត្ត៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)