គេធ្លាប់និយាយថា មនុស្សស្រី មិនថាស្ថិតនៅវ័យណាទេ ត្រូវតែរក្សាភាពស្រស់ស្អាតរបស់ខ្លួន ប៉ុន្តែសម្រាប់មនុស្សស្រីដែលស្ថិតក្នុងតារានិករទាំង៤នេះ បើនាងកាន់តែស្អាត នឹងកាន់តែមិនមានសំណាងក្នុងរឿងស្នេហាឡើយ។
1. Cancer
Cancer គឺជាមនុស្សដែលមាននិស្ស័យសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែពួកគេខ្វះអាកប្បកិរិយាច្បាស់លាស់ និងរឹងមាំក្នុងរឿងផ្ទាល់ខ្លួន ជាពិសេសរឿងស្នេហាតែម្ដង។ ពួកគេរស់នៅដោយមនោសញ្ចេតនា ចេះអត់ធ្មត់ដែលធ្វើឱ្យពួកគេទទួលបានក្តីស្រឡាញ់ច្រើន ប៉ុន្តែវាក៏នាំឱ្យមានការសម្រេចចិត្តខុសផងដែរ។
មនុស្សស្រីដែលមានតារានិករ Cancer ច្រើនតែមានរាងស្អាត ក៏មានន័យថាមនុស្សកាន់តែច្រើនដេញតាមមនុស្សនេះកាន់តែច្រើន ការជ្រើសរើសកាន់តែពិបាក ពួកគេនឹងត្រូវជាប់គាំងជានិច្ចចំពោះសំណួរថា "តើមនុស្សចូលចិត្តខ្ញុំទេដោយសារសម្រស់ខាងក្រៅ ឬមាតិកានៅខាងក្នុង? "។ ជាអកុសលការជ្រើសរើសមនុស្សខុស គឺជាកាកសំណល់នៃការស្រលាញ់ និងការខ្ជះខ្ជាយយុវវ័យ មួយវិញទៀតអាចមកពីស្លាកស្នាមកាលពីពេលកន្លងក៏មានដែរ។
2. Leo
មនុស្សស្រីដែលមានតារានិករ Leo ជាមនុស្សដែលមានភាពល្បីល្បាញ ដោយសារការប្តេជ្ញាចិត្តរបស់នាង និងភាពក្រអឺតក្រទម។ ប្រសិនបើនាងមានរូបរាងស្រស់ស្អាត វាដូចជាផ្តល់សិទ្ធិឱ្យពួកគេកាន់តែមានភាពលេចធ្លោ និងល្អប្រសើរ។ ពួកគេលើកស្ទួយឋានៈរបស់ខ្លួនដោយមិនមើលងាយអ្នកដទៃនោះឡើយ។
ចំណុចងងឹតមួយអំពីសេចក្ដីស្រឡាញ់ គឺអាកប្បកិរិយាមិនស្មើគ្នា ប្រសិនបើអ្នកចង់យល់ពីចំណុចនេះកាន់តែប្រសើរ ចូរមើលអាកប្បកិរិយារបស់Leo។ នាងតែងតែប្រើឥរិយាបថរបស់ថ្នាក់លើ ដើម្បីនិយាយជាមួយគូស្នេហ៍របស់នាង ពេលខ្លះបង្ហាញការនិយាយបង្កាច់បង្ខូចចំពោះភាពស្មោះត្រង់ដៃគូក៏មានដែរ។ ប៉ុន្តែពួកគេគ្រាន់តែមិនចង់ឱ្យអ្នកចាកចេញពីនាងតែប៉ុណ្ណោះ។
3. Sagittarius
Sagittarius តែងតែស្ថិតនៅកំពូលនៃផ្កា ដោយសារតែបុគ្គលិកលក្ខណៈរីករាយ និងសុភាពរាបសាររបស់គាត់ ប្រសិនបើមានធាតុផ្សំនៃភាពស្រស់ស្អាតវាត្រូវតែត្រូវបានគេហៅថា "ភាពទាក់ទាញដែលមិនអាចគណនាបាន" ។ ប៉ុន្តែមនុស្សកាន់តែច្រើនដេញតាមកាន់តែច្រើន កាន់តែមានសន្ទុះនៃការប្រយុទ្ធកាន់តែច្រើន។
ក្មេងស្រីដែលមិនចេះខ្វល់ខ្វាយដូចជា Sagittarius នឹងពិបាកក្នុងការទទួលស្គាល់ពីគ្រោះថ្នាក់ដែលនាងត្រូវប្រឈមមុខ ប្រហែលជាពួកគេនឹងជ្រើសរើសខុសក៏ថាបានដែរ។ វាងាយនឹងត្រូវគេបោកបញ្ឆោតក្នុងស្នេហា ដូច្នេះខ្សែស្រឡាយស្នេហារបស់នាង អាចមិនសូវមានផលល្អប៉ុន្មានទេ។
4. Pisces
Pisces មានបុគ្គលិកលក្ខណៈសុភាពរាបសារ កក់ក្តៅ ស្រឡាញ់មនោសញ្ចេតនា និងរំជើបរំជួលខ្លាំង ដូច្នេះពួកគេគឺជាជាមនុស្សដែលមានភាពស្មោះត្រង់ជាងគេ នៅក្នុងចំណោមតារានិករទាំង ១២ នៃរាសីចក្រ។ ប្រសិនបើអ្នកបានទាយចម្លើយរួចហើយអ្នកនឹងយល់ថា ហេតុអ្វីបានជាមានបុរសជាច្រើនដែលចង់រួមដំណើរជីវិតជាមួយនឹង Pisces ។
ប៉ុន្តែភាពលំបាក គឺថា Pisces មិនពូកែនិយាយទេ ពីព្រោះពួកគេខ្លាចធ្វើបាបភាគីម្ខាងទៀតឈឺចាប់ ដូច្នេះនៅទីបញ្ចប់ វានៅតែខ្លួនគេដើម្បីទទួលសម្ពាធ និងបញ្ហា។ ដោយមិនអាចបដិសេធ ឬមិនហ៊ានទទួលយកនោះ Pisces បានឡោមព័ទ្ធខ្លួននៅក្នុងគ្រាលំបាក ហើយក៏ព្យាយាមតតាំងនឹងបញ្ហាទាំងឡាយដោយខ្លួនឯង៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)