រូបមួយដែលអ្នកបានឃើញមុនគេ នឹងបង្ហាញថា តើអ្នកយល់ពីខ្លួនឯងកម្រិតណា?

សូមក្រឡេកមើលរូបភាព ហើយប្រាប់ពីអ្វីដែលអ្នកបានឃើញមុនគេ!

ក. បុរសម្នាក់ឈរហាលភ្លៀង

Light Rain Droplet Silhouette

ប្រសិនបើរូបដំបូងដែលអ្នកបានឃើញ គឺបុរសម្នាក់ឈរនៅក្រោមតំណក់ទឹកភ្លៀង នេះបង្ហាញថាអ្នកមិនត្រឹមតែជាមនុស្សដែលមានអារម្មណ៍រំជួលចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមនុស្សឆ្លាតវៃ និងមានគំនិតភ្លឺស្វាងថែមទៀតផង។ ប្រហែលជានៅពេលដែលអ្នកកើតមក ហើយនៅក្នុងដំណើរនៃការធំឡើង អ្នកនៅតែខ្វះខាតក្នុងរឿងជាច្រើន ទោះវាជារាងកាយ ឬផ្លូវចិត្តក៏ដោយ ប៉ុន្តែអ្នកតែងតែបង្កើតខ្លួនអ្នកឱ្យមានបុគ្គលិកលក្ខណៈស្ងប់ស្ងាត់យ៉ាងល្អ។ បើប្រៀបធៀបនឹងមនុស្សគ្រប់គ្នា អ្នកតែងតែមានសុទិដ្ឋិនិយមដោយទន្ទឹងរង់ចាំប្រកបដោយទំនុកចិត្ត និងដឹងពីវិធីកែលម្អអ្វីៗឱ្យបានប្រសើរឡើង។

ទោះយ៉ាងណាក៏ដោយ អ្នកក៏ត្រូវចាំ មិនត្រុវធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សឯករាជ្យពេកទេ។ ជឿថាការតភ្ជាប់ និងការប្រាស្រ័យទាក់ទង គឺជាចំណងដ៏រឹងមាំដែលនាំយើងឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។ នោះហើយជាមូលហេតុដែលអ្នកជួយអ្នកកាន់តែច្រើន អ្នកនឹងទទួលបានជោគជ័យ ព្រោះនៅពេលអ្នកផ្តល់ឱ្យអ្នកក៏នឹងទទួលបានគុណតម្លៃផ្ទាល់ខ្លួនដែរ។ ពេលវេលាខាងមុខនឹងបង្ហាញវាដល់អ្នក។

ខ. មុខមនុស្សស្រងូតស្រងាត់

Avatars BZjdypYRINkEoQBe S2icjg T500x500

ប្រសិនបើរូបដំបូងដែលអ្នកឃើញ គឺជារូបភាពកញ្ចក់នៃទិដ្ឋភាពចំហៀងនេះបង្ហាញពីទេពកោសល្យភាពវាងវៃ ប៉ុន្តែជារឿយៗហាក់ដូចជាគិតតែអំពីខ្លួនអ្នកប៉ុណ្ណោះ។ អ្នកពិបាកជឿទុកចិត្តលើនរណាម្នាក់នៅក្នុងជីវិតនេះ មិនថាគាត់ជាមនុស្សជិតស្និទ្ធនឹងអ្នកយ៉ាងណាក៏ដោយ។

អ្នកតែងតែមានការសង្ស័យពីមនុស្សដែលមានចិត្តល្អចំពោះអ្នក ហើយគិតថាពួកគេមករកអ្នកដោយហេតុផលខ្លះ។

នោះហើយជាមូលហេតុដែលអ្នករក្សាទុកអ្វីគ្រប់យ៉ាងនៅខាងក្នុងចិត្តតែម្នាក់ឯង ដោយមិនចែករំលែកជាមួយនរណាម្នាក់ឡើយ។ អ្នកគ្រាន់តែចង់រស់នៅតែម្នាក់ឯង ហើយមិនអនុញ្ញាតឱ្យអ្នកដទៃប៉ះពាល់ពិភពលោកខាងក្នុងរបស់អ្នកទេ។ នេះជាមូលហេតុដែលមានបញ្ហាជាច្រើនដែលរក្សាទុកនៅក្នុងបេះដូងរបស់អ្នក ដែលមិនអាចដោះស្រាយបាន។

តាមពិតយើងម្នាក់ៗ ត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងជីវិតដែលយើងចង់បានដោយសេរី។ ប៉ុន្តែនៅទីបញ្ចប់គ្មាននរណាម្នាក់អាចនៅម្នាក់ឯងបានទេ ហើយអ្នកក៏មិនមានករណីលើកលែងដែរ។ ដូច្នេះគ្រាន់តែបើកបេះដូង និងទទួលបានសេចក្តីស្រឡាញ់ពីអ្នកដែលនៅជុំវិញអ្នកឱ្យបានច្រើនទើបជាការប្រសើរ។

គ. ពពក

Cloud Image

ប្រសិនបើរូបដំបូងដែលអ្នកឃើញ គឺជារូបភាពនៃពពកនេះបង្ហាញថា អ្នកជាមនុស្សស្មោះត្រង់ចំពោះអារម្មណ៍របស់ខ្លួនឯ។ ក្នុងជីវិតនេះអ្នកតែងតែព្យាយាមគិត និងធ្វើអ្វីៗឱ្យសាមញ្ញតាមដែលអាចធ្វើទៅបាន។ អ្នកគឺជាគំរូដ៏ល្អសម្រាប់អ្នកដែលនៅជុំវិញអ្នក។

អ្នកយល់ដឹងជ្រៅអំពីជីវិត ដូចអ្នកនិយាយអំពីខ្លួនអ្នក អ្នកយល់ពីខ្លួនឯងបានយ៉ាងច្បាស់។ អ្នកយល់ថា នៅពេលដែលយើងគិតថាយើងវេទនាយើងក្លាយជាវេទនា នៅពេលយើងគិតថាយើងសប្បាយ យើងនឹងសប្បាយចិត្ត។ អ្វីទាំងអស់ដែលមករកយើង អាចត្រូវបាននិយាយនៅក្នុងខ្លឹមសារមកពីគំនិតរបស់យើង។ ដូច្នេះប្រសិនបើអ្នកមិនមានសំណាងជួបការលំបាក និងឧបសគ្គអ្នកតែងតែដឹងពីវិធីដើម្បីជម្នះដោយស្ងប់ស្ងាត់ ហើយនៅពេលអ្នកមានសំណាងអ្នកនឹងរីករាយពេញមួយរំពេច។

ដូច្នេះអ្វីដែលសំខាន់បំផុតសម្រាប់អ្នកនាពេលបច្ចុប្បន្ននេះគឺ ត្រូវមានភាពជឿជាក់ជានិច្ច រក្សាខ្លួនអ្នកឱ្យមានអាកប្បកិរិយាសុទិដ្ឋិនិយមដូចបច្ចុប្បន្ន និងដឹងពីរបៀបថ្លឹងថ្លែងអារម្មណ៍របស់អ្នកឱ្យមានសន្តិភាព និងសុភមង្គល៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)