ជ្រើសរើសក្បាច់នៃផ្កាទឹកកកមួយ ដើម្បីដឹងថា អ្នកមានសន្ទស្សន៍ឈ្លក់វង្វេងនឹងខ្លួនឯងកម្រិតណា?

ជ្រើសរើសផ្កាទឹកកកខាងក្រោម ដើម្បីដឹងថាអ្នកឈ្លក់វង្វេងជាមួយនឹងខ្លួនឯងប៉ុនណាដែរ?

១. ៦៥%

1

អ្នកប្រើប្រាស់ជីវិតរបស់អ្នកបានយ៉ាងល្អឥតខ្ចោះ ព្រោះអ្នកមានតម្រូវការខ្ពស់លើអ្វីៗគ្រប់យ៉ាង និងមនុស្សគ្រប់គ្នា។ អ្នកមានទំនុកចិត្តលើខ្លួនឯងខ្លាំងបំផុត។ ដូច្នេះអ្នកមិនដែលខ្ជះខ្ជាយពេលវេលាប្រៀបធៀបខ្លួនអ្នក ជាមួយអ្នកដទៃទេ ព្រោះអ្នកជឿថា អ្នកមានចំណុចដែលគ្មាននរណាអាចផ្គូរផ្គងបានឡើយ។ ពេលខ្លះអ្នកមានការរអ៊ូរទាំខ្លាំង ដោយគិតថាខ្លួនអ្នកស្ទើរតែគ្មានគុណវិបត្តិអ្វីទាំងអស់។ ជាទូទៅអ្នកគឺជាមនុស្ស "ឆ្កួតនឹងខ្លួនឯងជាខ្លាំង" ប៉ុន្តែតាមរបៀបដែលត្រឹមត្រូវតែប៉ុណ្ណោះ។ អ្នកឱ្យតម្លៃខ្លួនឯង ប៉ុន្តែមិនចេះមើលងាយអ្នកដទៃទេ ព្រោះអ្នកដឹងថាមនុស្សគ្រប់គ្នាមានគុណសម្បត្តិ និងគុណតម្លៃរៀងៗខ្លួន។

២. ៤០%

2

អ្នកតែងតែបង្ហាញខ្លួនជាមនុស្សដែលមាន "ការឈ្លក់វង្វេងនឹងខ្លួនឯង" ស្រឡាញ់ខ្លួនអ្នក និងមានទំនុកចិត្តលើភាពទាក់ទាញរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ នោះគ្រាន់តែជាគម្របមួយសម្រាប់អ្នក ដើម្បីលាក់ភាពអន់ថយ និងចំណុចខ្សោយរបស់អ្នកប៉ុណ្ណោះ។ អ្នកពិតជាមិនជឿជាក់លើខ្លួនឯងទេ តែងតែចង់ទទួលបានការទទួលស្គាល់ និងការកោតសរសើរពីមនុស្សគ្រប់គ្នានៅជុំវិញខ្លួន។ ទោះបីជាអ្នកមិនបង្ហាញវា តែអ្នកតែងតែព្យាយាមយកចិត្តទុកដាក់ដូចជាមជ្ឈមណ្ឌលនៃហ្វូងមនុស្ស និងចង់ឱ្យអ្នកដទៃស្គាល់ភាពស្រស់ស្អាត និងទេពកោសល្យរបស់អ្នក។ នៅពេលដែលអ្នកត្រូវបានគេប្រៀបធៀបនឹងនរណាម្នាក់ ហើយលើសពួកគេអ្នកនឹងទទួលរងនូវទម្ងន់ចិត្ត សូម្បីតែភាពតានតឹង និងការធ្លាក់ទឹកចិត្ត។ នៅពេលនោះកំហុសរបស់អ្នកនឹងឡើងដល់កំពូល។

៣. ១០%

3

អ្នកមានចិត្ដរាបសារ មានចរិតសមហេតុផល ហើយគិតដោយលម្អៀងក្នុងរឿងទាំងអស់។ ការវាយតម្លៃ "ការឈ្លក់វង្វេង" របស់អ្នកទាបណាស់ ព្រោះអ្នកដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង។ អ្នកដឹងថា អ្នកមានចំណុចខ្សោយជាច្រើន ហើយត្រូវតែខិតខំធ្វើឱ្យខ្លួនឯងប្រសើរឡើង។ អ្នកស្រឡាញ់ខ្លួនអ្នក ប៉ុន្តែកុំធ្វើឱ្យឆ្កួតពេក ឬហួសហេតុពេកដែលនាំឱ្យអ្នកភ្លេចខ្លួនឡើយ។ អ្នកតែងតែពិនិត្យមើលដែនកំណត់ក្នុងការគោរពទាំងអស់។ អ្នកឃើញថាការស្រឡាញ់ខ្លួនឯង មិនមានអ្វីដែលត្រូវធ្វើជាមួយការបង្ហាញខ្លួនអ្នក ថាតើអ្នកស្អាតប៉ុនណានោះទេ វាមិនមែនជាអ្វីដែលត្រូវមានមោទនភាពនោះទេ ដែលល្អបំផុតក្នុងការរស់នៅដោយល្អ និងសាមញ្ញ។

៤. ៨៥%

4

អ្នកមានទំនុកចិត្តលើខ្លួនឯង ព្រោះអ្នកមានសមត្ថភាព និងរូបរាងល្អរបស់អ្នក។ ជាទូទៅសន្ទស្សន៍នៃ "ការឈ្លក់វង្វេង" របស់អ្នកខ្ពស់ណាស់ ពីព្រោះនៅក្នុងភ្នែកអ្នកគឺជាមនុស្សល្អបំផុត។ អ្នកមិនខ្វល់ពីអ្វីដែលមនុស្សជុំវិញអ្នកនិយាយអំពីអ្នកដរាបណាអ្នកមានអារម្មណ៍ដូចវា។ ជាការពិតណាស់ វាគឺជាការប្រសើរ ដែលអ្នកមានទំនុកចិត្តលើគុណតម្លៃផ្ទាល់ខ្លួន ការរស់នៅ និងធ្វើអ្វីដែលអ្នកជឿជាក់។ ប៉ុន្តែប្រសិនបើអ្នកឈ្លក់វង្វេងនឹងខ្លួនឯងខ្លាំងពេក វានឹងធ្វើឱ្យអ្នក "ខ្វាក់ភ្នែក" បណ្តាលឱ្យវង្វេងស្មារតី ឬអាចនឹងធ្វើឱ្យអ្នកដទៃឈឺចាប់ក៏ថាបានដែរ៕

ប្រភព ៖​ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)