ជ្រើសរើសរូបបន្ដោងមួយ ក្នុងចំណោមរូបបន្ដោងខាងក្រោម ដើម្បីធ្វើតេស្តមើលថា តើរូបសម្រស់របស់អ្នក អាចមានសក្ដានុពលដល់កម្រិតណាដែរ?
A. អ្នកដឹងពីរបៀបស្រឡាញ់ខ្លួនអ្នកយ៉ាងល្អ ប្រហែលជាក្នុងអំឡុងពេលនេះ អ្នកកំពុងផ្តោតលើការកែលម្អភាពស្រស់ស្អាតនៃចិត្តគំនិតរបស់អ្នក ប៉ុន្តែមិនមែនដូច្នេះអ្នកភ្លេចថែរក្សារូបរាងខាងក្រៅរបស់អ្នកនោះឡើយ។ ជាការពិត ភាពស្រស់ស្អាតរបស់អ្នកបានឆ្អែតហើយរឿងតែមួយគត់ដែលអ្នកអាចធ្វើបាននៅពេលនេះ គឺរក្សាវាពីការ“ អន់ថយ” ដោយការពាក់ព័ន្ធពេលវេលា។ ជាមួយនឹងការតុបតែងមុខសាមញ្ញអ្នកអាចមានអារម្មណ៍ជឿជាក់។
B. សម្រស់របស់អ្នកក៏មានសក្តានុពលច្រើនក្នុងការជាប់ចំណាត់ថ្នាក់ដែរ។ ទោះបីជាអ្នកមិនមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិក៏ដោយ ប៉ុន្តែយ៉ាងណាក៏ដោយ វាតែងតែផ្តល់ចំណាប់អារម្មណ៍ពិសេសដល់អ្នកដែលនៅជុំវិញអ្នក ផ្តល់ឱ្យពួកគេនូវអារម្មណ៍ទាក់ទាញ និងងាយទាក់ទងគ្នា។ ប្រសិនបើអ្នកចង់បង្កើនតម្លៃនៃភាពស្រស់ស្អាតរបស់អ្នក អ្នកត្រូវចំណាយពេលវេលា និងថវិកាបន្តិចបន្តួចលើវាខ្លះដែរ យ៉ាងណា ការរក្សាចិត្តអំនត់ តស៊ូ ជារឿងដែលអ្នកមិនត្រូវខ្វះនោះឡើយ។
C. អ្នកចំណាយពេលវេលា និងគំនិតរបស់អ្នកទៅលើរបស់ជាច្រើន លើកលែងតែការលើកស្ទួយមុខមាត់ឱ្យកាន់តែទាក់ទាញ។ ថ្មីៗនេះ អ្នកទើបដឹងពីគុណប្រយោជន៍នៃការមានរាងស្អាត ប៉ុន្តែអ្នកនៅតែរឹងចចេសមិនព្រមធ្វើ។ គ្មានសំណាងធ្លាក់ពីលើមេឃសម្រាប់អ្នកទេ លើកលែងតែអ្នកព្យាយាមដោយខ្លួនឯង។ ប្រសិនបើអ្នកពិតជាចង់លើកកម្ពស់សម្រស់របស់អ្នក សូមចំណាយពេលច្រើនដើម្បីរៀន និងផ្លាស់ប្តូរអ្វីដែលអ្នកមិនចូលចិត្ត ការខិតខំរបស់អ្នកនឹងមានតម្លៃមិនខាន។
D. អ្នកមិនចាំបាច់ខ្វល់ខ្វាយនឹងសម្រស់ពេកទេ ពីព្រោះសម្រស់ខាងវិញ្ញាណគឺជាអ្វីដែលអ្នកកំពុងស្វែងរក។ ក្នុងអំឡុងពេលនេះ អ្នកផ្តោតអារម្មណ៍ខ្លាំងពេកទៅលើការចិញ្ចឹមបីបាច់ខ្លួនឯង ខាងក្នុងហើយភ្លេចថែរក្សារូបរាងរបស់អ្នកដែលនាំឱ្យសន្ទស្សន៍សម្រស់របស់អ្នកត្រូវបាន "ធ្លាក់ចុះ" ។ ប្រសិនបើអ្នកអាចថ្លឹងថ្លែងលើកត្តាទាំងពីរខាងលើនេះ ប្រាកដជាមានមនុស្សរាប់មិនអស់ដែលងប់ងល់ ធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)