ជ្រើសរើសកៅអីដែលអ្នកចូលចិត្តបំផុតខាងក្រោម! ដើម្បីដឹងថា អនាគតគូស្នេហារបស់អ្នកមានបុគ្គលិកលក្ខណៈបែបណា?
១. កៅអី "ក" រូបនេះបញ្ជាក់ថា គូអនាគតរបស់អ្នក គឺជាមនុស្សដែលមានគំនិត ចេះគិតគូរយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែជាមនុស្សអភិរក្ស និងម៉ឺងម៉ាត់បន្តិចហើយ។ អាចនិយាយបានថា ពេលខ្លះ គាត់ពិតជាពិបាកនឹងយល់មែន ប៉ុន្តែនៅពេលដែលគាត់ជួបមនុស្សត្រឹមត្រូវ គាត់នឹងបន្តតស៊ូ និងផ្តល់ក្តីស្រឡាញ់ទាំងអស់ដល់មនុស្សនោះដោយប្តេជ្ញាចិត្តមិនបោះបង់ចោលឡើយ។ មនុស្សប្រភេទនេះមានភាពរឹងមាំ តឹងរឹង ស្មោះត្រង់ តែពូកែអៀនខ្មាស និងព្រឺព្រួចពេលជួបមនុស្សដែលខ្លួនស្រលាញ់។
ពួកគេមិនមែនជាប្រភេទនៃមនោសញ្ចេតនារ៉ូមែនទិចអីនោះទេ ហើយក៏មិនមែនជាមនុស្សដែលពូកែសម្ដីផ្អែមល្ហែមដែរ ជាពិសេសគឺ មិនសូវចេះលួងលោមដៃគូឡើយ។ ប៉ុន្តែពួកគេស្មោះត្រង់ណាស់ នឹងនាំមកនូវគុណតម្លៃដ៏សាមញ្ញបំផុតនៃសុភមង្គល គាត់មានការប្តេជ្ញាចិត្តចំពោះគ្នាអស់មួយជីវិតដើម្បីមានគ្រួសារកក់ក្តៅ។
នៅពេលណាដែលអ្នកមានបញ្ហាក្នុងជីវិត គាត់/នាងនឹងជួយគាំទ្រអ្នកជានិច្ច រួមជាមួយអ្នកដើម្បីជម្នះរាល់ការលំបាកទាំងឡាយ។ ជាទូទៅ គូអនាគតរបស់អ្នកគឺសាមញ្ញ តែពេលខ្លះក៏ងាយច្រឡោត ឬអាចនិយាយបានថា មានចរិតឆេវឆាវតិចតួច។
2. កៅអី "ខ" គូអនាគតរបស់អ្នក គឺជាអ្នកដែលចាប់យកអាជីពអំណាច និងលុយកាក់យ៉ាងខ្លាំង។ មិនថាពួកគេជាប្រុស ឬស្រីទេ ពួកគេមានលក្ខណៈបុគ្គលខ្លាំង និងមានមហិច្ឆិតាខ្ពស់។ ពួកគេរស់នៅដោយមានទស្សនៈផ្ទាល់ខ្លួន ជំហររឹងមាំ មានគោលដៅមនោគមវិជ្ជាផ្ទាល់ខ្លួន ហើយមិនងាយបោះបង់ចោលនូវមនោគមន៍វិជ្ជារបស់ខ្លួន ដោយសារតែការជ្រៀតជ្រែករបស់អ្នកដទៃឡើយ។
ដរាបណាគេគិតថាត្រឹមត្រូវ ពួកគេនឹងប្តេជ្ញារក្សាទស្សនៈរបស់ពួកគេ ដោយមិនគិតថ្លៃដើម្បីដឹងពីចេតនារបស់ពួកគេឡើយ។ នៅក្នុងសេចក្តីស្រឡាញ់នេះ គឺជាមនុស្សដែលមានចិត្តសប្បុរស ត្រៀមខ្លួនដើម្បីផ្តល់នូវសម្ភារៈចាំបាច់ ក្នុងបំពេញ ឬផ្គត់ផ្គង់ដល់ដៃគូរបស់គេ។
ក្នុងរយៈពេលវែង វាពិបាកសម្រាប់អ្នក និងគាត់ ដើម្បីនៅជាមួយគ្នាជារៀងរហូត ព្រោះមនុស្សនេះមិនមែនជាមនុស្សដែលនឹងអមដំណើរអ្នកអស់មួយជីវិតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលមានចំណង់ចំណូលចិត្ត អ្នកអាចមានអារម្មណ៍ពេញចិត្តនឹងជីវិតដែលមានគុណភាពខ្ពស់ ដែលពួកគេផ្តល់ជូនអ្នក អ្នកអាចជាម្ចាស់នូវអ្វីដែលអ្នកចង់បាន។
3. កៅអី "គ" គូស្នេហ៍នាពេលអនាគតរបស់អ្នក គឺជាមនុស្សដែលមានចិត្តរំភើប រីករាយ និងសកម្មក្នុងការបើកចំហរ។ ពួកគេតែងតែមានឆន្ទៈជួយមិត្តភក្តិ សាច់ញាតិ សូម្បីតែមិត្តភក្តិដែលស្គាល់គ្នាមិនសូវជិតស្និទ្ធក៏ដោយ។ ពួកគេជាប្រភេទមនុស្សដែលនិយាយត្រង់ មិនដែលលាក់បាំងអ្វីទាំងអស់។ ជាទូទៅអ្នកដែលស្គាល់មនុស្សប្រភេទនេះ មិនចេះខ្វល់ខ្វាយ និងមានចិត្តស្មោះត្រង់ជានិច្ច ទោះបីជាពេលខ្លះការនិយាយអាចធ្វើឱ្យមនុស្សអាក់អន់ចិត្ត ប៉ុន្តែពួកគេមិនមានន័យថាអាក្រក់អ្វីនោះទេ។
ពួកគេមានមិត្តភក្តិច្រើន ហើយត្រូវបានមនុស្សជាច្រើនស្រឡាញ់ចូលចិត្ត។ មនុស្សគ្រប់គ្នាមានអារម្មណ៍រីករាយ នៅជុំវិញអ្នកដែលស្រឡាញ់អ្នក។ អ្នកក៏នឹងមានអារម្មណ៍ថាពួកគេគ្មានកំហុស គ្មានទោសពៃរ៍អ្វីទេ។ មនុស្សប្រភេទនេះ មិនដែលកេងចំណេញ ប៉ុនប៉ង ឬមានបំណងទាញយកផលប្រយោជន៍ពីអ្នកណាឡើយ។ ពួកគេមានភាពស្មោះត្រង់ចំពោះមនុស្សគ្រប់គ្នា មានរឿងល្អ ៗ មិនចេះនិយាយពាក្យគំរោះគំរើយ ឬស្រែកគំហកដាក់អ្នកណាឡើយ។
៤. កៅអី "ឃ" គូអនាគតរបស់អ្នក គឺជាមនុស្សដែលមានមនោសញ្ចេតនា និងការស្រលាញ់ដ៏ជ្រាលជ្រៅ។ គាត់នឹងផ្តល់ឱ្យអ្នកនូវការភ្ញាក់ផ្អើលដ៏ផ្អែមល្ហែម ដូចជាអំណោយដែលមានអត្ថន័យខ្ពស់ ក្នុងឱកាសដែលមិនបានរំពឹងទុក សូម្បីតែការទទួលទានអាហារពេលល្ងាច ក៏គាត់តែងតែមានផ្កា ឬសូកូឡាជូនអ្នកដែរ ។
ជាទូទៅមនុស្សម្នាក់នេះ នឹងផ្ដល់ឱ្យអ្នកនូវជីវិតដ៏ស្រស់បំព្រងជានិច្ច អ្នកតែងតែស្ថិតក្នុងស្ថានភាពនៃសុភមង្គល និង កក់ក្ដៅបំផុត។ មនុស្សម្នាក់ទៀតនឹងផ្តល់ការយកចិត្តទុកដាក់ ការស្រឡាញ់ និងខ្វាយខ្វល់ពីអ្នកបំផុត។
មានរឿងខ្លះ ពេលខ្លះគាត់សមិនប្រាកដនិយមពេកទេ។ ពួកគេក៏មានមនោសញ្ចេតនាផងដែរ បើទោះជាពេលខ្លះ ហាក់មានភាពរង្គោះរង្គើ តែអ្នកត្រូវតែជាមនុស្សចិត្តសាស្ត្រ និងឆ្លាតដើម្បីអាចយល់ពិភពខាងក្នុងដ៏សំបូរបែបរបស់គាត់៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)