តើអ្វីដែលជាបញ្ហាធ្វើឱ្យអ្នកព្រួយបារម្ភ ក្នុងខែកញ្ញានេះ?

1. បន្ទប់ A

Screen Shot 2020 08 24 At 9.46.46 AM

 

A. នៅខែកញ្ញានេះ អ្នកនឹងមានអារម្មណ៍មិនច្បាស់នៅកន្លែងធ្វើការ ព្រោះមិនថាអ្នកខិតខំយ៉ាងណាក៏ដោយ​ វាហាក់ដូចជាចម្ងាយរវាងអ្នក និងគោលដៅរបស់អ្នកមានគម្លាតពីគយ៉ាងខ្លាំង។ អ្នកមិនហ៊ានសម្រាក អ្នកបានប្រើប្រាស់ពេលវេលាទំនេររបស់អ្នកទាំងអស់ជាមួយការងារ ប៉ុន្តែលទ្ធផលនៅតែមិនមានលក្ខណៈវិជ្ជមាន ដែលជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍ទុទិដ្ឋិនិយមជាខ្លាំង។

2.​​ បន្ទប់ B

Screen Shot 2020 08 24 At 9.46.54 AM

B. នៅខែកញ្ញានេះ អ្នកនឹងប្រឈមមុខនឹងបញ្ហាទាក់ទងនឹងសុខភាពមួយចំនួន។ សុខភាពសម្រាប់អ្នកគឺដូចជាធនធានដ៏អស់កល្បមួយ ដែលអ្នកអាចប្រើដោយសេរី ហើយបន្ទាប់មកអ្នកធ្វើអាជីវកម្ម និងបង្ហូរវាពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកមិនខ្វល់អំពីសុខភាពរបស់អ្នកទេ ទោះបីជារាងកាយរបស់អ្នកបានផ្តល់សញ្ញាព្រមានជាច្រើនក៏ដោយ។ សូមយកបញ្ហានេះទៅក្រៅអ៊ីនធឺណិត ពីព្រោះពេលខ្លះលុយមិនអាចទិញសុខភាពបានទេ។

3. បន្ទប់​ C

Screen Shot 2020 08 24 At 9.47.04 AM

C. អំឡុងខែកញ្ញាខាងមុខនេះ អ្នកនឹងជួបប្រទះការបែកគ្នា ដែលមិនចង់បានមួយ ឬច្រើន។ មនុស្សដែលអ្នកតែងតែរាប់អានមិត្តល្អ ក៏ប្រែជាមិនល្អដូចអ្នកគិត ព្រោះជំហររបស់អ្នកនៅក្នុងភ្នែករបស់ពួកគេ គឺដូចជារឿងតូចតាចដូចអ្នកដើរឆ្លងកាត់អ៊ីចឹងដែរ។ ចំពោះបញ្ហានេះ វាពិតជាធ្វើឱ្យអ្នកឈឺចាប់យ៉ាងខ្លាំង ហើយក៏ជាអារម្មណ៍ដ៏ស្មោះរបស់អ្នកចំពោះមនុស្សម្នាក់ទៀតដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងរៀនមេរៀនជាច្រើនអំពីរបៀបដាក់ការទុកចិត្ត និងអារម្មណ៍របស់អ្នកឱ្យបានត្រឹមត្រូវ។

4. បន្ទប់ D

Screen Shot 2020 08 24 At 9.47.13 AM

D. នៅខែកញ្ញានេះ រឿងស្នេហារបស់អ្នកនឹងប្រឈមមុខជាមួយជម្លោះជាច្រើន សូម្បីតែហានិភ័យនៃការបែកបាក់ក៏អាចកើតមានដែរ។ អ្នកតែងតែលះបង់អស់ពីចិត្តក្នុងការសាងទំនាក់ទំនង ប៉ុន្តែអ្វីដែលអ្នកទទួលបានមកវិញមានតែការខកចិត្ត និងឈឺចាប់អ្នកមិនមានស្នេហាស្រស់ស្អាតដែលអ្នកចង់បានទេ។

បន្ទាប់ពីការបែកបាក់ អារម្មណ៍នេះអ្នកខ្លាចលាក់ខ្លួននៅក្នុងសម្បករបស់អ្នក។ កុំទុទិដ្ឋិនិយមពេក ជីវិតនេះកាន់តែស្រស់ស្អាត និងមានអត្ថន័យជាងស្នេហាទៅទៀត បើនិយាយឱ្យចំទៅស្នេហាមិនមែនជាគោលបំណងតែមួយនៃជីវិតទេ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)