សាកល្បងធ្វើតេស្តជ្រើសរើសរូបដំណើរកម្សាន្តណាមួយ ដែលអ្នកគិតថា វាស្រស់ស្អាត អ្នកពេញចិត្តជាងគេ ដើម្បីដឹងថា អ្វីដែលធ្វើឱ្យអ្នកងាយចិត្តទន់ និងពិបាកទប់ទល់បំផុត?
A. ការល្បួងដែលអ្នកមិនអាចទប់ទល់បាននោះ គឺជាការសរសើរ។ អ្នកពិតជាចូលចិត្តទទួលការកោតសរសើរ និងបញ្ជើតពីអ្នកដទៃ ទោះបីជាពាក្យផ្អែមល្ហែមទាំងនោះមិនពិតក៏ដោយ។ អ្នកមិនអាចបែងចែករវាងភាពពិត និងក្លែងក្លាយបានទេ។ ដូច្នេះអ្នកងាយនឹងស្លាប់ ឬរង់គ្រោះនៅក្រោមសម្ដីផ្អែមល្ហែមរបស់អ្នកដទៃណាស់។ រាល់ពេលដែលមាននរណាម្នាក់សរសើរអ្នក អ្នកនឹងបោះបង់ចោលការការពារទាំងអស់ ដើម្បីរីករាយនឹងអារម្មណ៍នៃការមានមុខមាត់ បានក្លាយជាប្រធានបទនៃការមើលងាយ និងការប្រុងប្រយ័ត្ន។ មនុស្សគ្រប់គ្នាដឹងហើយថា“ ទឹកឃ្មុំគឺមានពិស” ប្រសិនបើអ្នកមិនប្រយ័ត្នអ្នកអាចត្រូវបានឈឺដោយសារតែវា ក៏ដូចគ្នា ចំពោះពាក្យផ្អែមល្ហែមក៏អ៊ីចឹងដែរ បើអ្នកមិនចេះប្រយ័ត្នទេ អ្នកនឹងត្រូវធ្លាក់ក្នុងអន្ទាក់ រងគ្រោះព្រោះសម្ដីផ្អែមរបស់គេ។
B. ការល្បួងដ៏ធំបំផុតសម្រាប់អ្នកគឺអំណាច។ អ្នកមានមហិច្ឆតាអាចចាកចេញពីរឿងស្នេហា គ្រួសារ ឬអាពាហ៍ពិពាហ៍ ដើម្បីបំពេញនូវកិច្ចការងាររបស់អ្នក។ ចំពោះអ្នកកិត្តិនាមមានសារៈសំខាន់ណាស់ ព្រោះវាជួយអ្នកឱ្យបានខ្ពស់ មានមុខមានមាត់ ក្លាយជាមនុស្សពូកែ និងមានមោទកភាព។ អ្ន្ចកចង់បានមុខតំណែង និងាឋានៈខ្ពង់ខ្ពស់ ទោះបីជាត្រូវប្រើល្បិចក៏ដោយ។ រឿងទាំងនេះធ្វើឱ្យអ្នកមានអំណាច មានថាមពល ប៉ុន្តែក្នុងពេលតែមួយ វាក៏បង្វែរអ្នកទៅជាមនុស្សគិតតែប្រយោជន៍ អាត្មានិយម គ្មានមេត្តា និងសេចក្ដីល្អនោះឡើយ។ ហើយបណ្តើរ ៗ វានឹង "ធ្វើឱ្យអ្នកក្លាយជាមនុស្សអាក្រក់" បាត់បង់ និងវង្វេងស្មារតីនៃការគិតពិចារណា។
C. ការល្បួងដែលអ្នកមិនអាចទប់ទល់បាន គឺលុយ។ អាចនិយាយបានថា អ្នកពិតជាត្រូវការលុយជាខ្លាំង វាគឺជាអ្វីដែលផ្តល់ឱ្យអ្នកនូវអារម្មណ៍រីករាយ និងសុវត្ថិភាព។ ជីវិតដែលគ្មានលុយគ្មានន័យអ្វីទាំងអស់ចំពោះអ្នក។ ដូចគ្នានេះផងដែរ ដោយសារតែសម្ភារនិយម និងសេដ្ឋកិច្ចអ្នករស់នៅជាក់ស្តែង និងគណនាដោយតែងតែព្យាយាមទាញយកអត្ថប្រយោជន៍ពីឱកាស ដើម្បីក្លាយជាអ្នកមាន។ ក្នុងគំនិតអ្នកគិតថា មានតែលុយទេដែលនៅស្ថិតស្ថេរ គ្មានអ្វីដែលស្ថិតស្ថេរជារៀងរហូតនោះទេ សូម្បីតែសេចក្តីស្នេហា ឬមិត្តភាព។ ដោយសារតែរឿងនេះ អ្នកក្លាយជាមនុស្សឯកានៅចំពោះមុខអ្នកដទៃ ដែលអ្នកចេះតែគិតគូរគ្រោងការណ៍ និងមិនទុកចិត្ត។
D. ការល្បួងដ៏ធំបំផុតរបស់អ្នក គឺអាហារ។ ការល្បួងនេះមើលទៅដូចជាសាមញ្ញណាស់ ប៉ុន្តែតាមពិតវាក៏មានគ្រោះថ្នាក់ដែលអាចកើតមាន។ អ្នកចូលចិត្តញ៉ាំមិនចេះហត់ អ្នកឃ្លានមិនឈប់ឡើយ។ អ្នកជាមនុស្សដែលសប្បាយចិត្តក៏ញ៉ាំ សោកសៅក៏ញ៉ាំ ឃ្លានក៏ញ៉ាំ ជាពិសេសពេលអត់លុយ អ្នករឹតតែឃ្លាន។ ជាទូទៅនៅពេលអ្នកនៅមុខម្ហូបអ្នកមិនអាចគ្រប់គ្រងវាបានទេ។ ជាការពិតណាស់ ការញ៉ាំមិនត្រឹមតែធ្វើឱ្យអ្នកចំណាយប្រាក់ និងពេលវេលាច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នកផងដែរ។ ព្យាយាមគ្រប់គ្រងមាត់របស់អ្នកឱ្យបានល្អ កុំធ្វើបាបខ្លួនឯងដោយសារតែចំណង់អាហារច្រើនពេក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)