ជ្រើសរើសកូនសោមួយ ទៅតាមវិចារណញាណរបស់អ្នក ដើម្បីដឹងពីគន្លឹះ សម្រាប់កែប្រែ ឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត៖
1. កូនសោទី 1
អ្នកគឺជាមនុស្សដែលមានការទាមទារខ្ពស់លើខ្លួនអ្នក។ ក្នុងនាមជាមនុស្សមានស្ថេរភាព អ្នកតែងតែមានគោលដៅយូរអង្វែង និងវែងឆ្ងាយ មិនដើរតាមផែនការរយៈពេលខ្លី ឬមួយឆាវនោះឡើយ។ ទោះយ៉ាងណាក៏ដោយ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវពង្រីកបណ្តាញសង្គមរបស់អ្នក ដើម្បីទទួលបានព័ត៌មានខាងក្រៅបន្ថែមទៀត និងមានទំនាក់ទំនងល្អនៅក្នុងសង្គម។ ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏ត្រូវតែមានចិត្តអំណត់ អត់ធ្មត់ ប្រឹងប្រែងព្យាយាមឱ្យមែនទេ។
ដូច្នេះការថែរក្សា និងទំនាក់ទំនងសង្គម គឺជាគន្លឹះក្នុងការបើកទ្វារនៃភាពជោគជ័យរបស់អ្នក។ ទាញយកអត្ថប្រយោជន៍ពីទំនាក់ទំនងរបស់អ្នក ទទួលបានព័ត៌មានដែលមានប្រយោជន៍ពីមិត្តភក្តិរបស់អ្នក ទទួលយកមិត្តថ្មី ចូលរួមជាមួយមនុស្សដែលមានចិត្តដូចគ្នា។ លើសពីនេះ អ្នកក៏គួរតែស្តាប់យោបល់របស់មនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក ដើម្បីទទួលបានដំបូន្មានល្អៗ និងត្រឹមត្រូវពីពួកគេ។
2. កូនសោទី2
អ្នកជាមនុស្សដែលខ្លាចការបរាជ័យ ខ្មាសអៀន និងមិនហ៊ានសាកល្បងអ្វីដែលថ្មី ហើយក៏មិនសូវចេះគិតពិចារណានោះឡើយ។ អ្នកមិនអាចឈរលើអារម្មណ៍នៃការបាត់បង់បានទេ។ ទោះបីអ្នកជាមនុស្សមានសមត្ថភាពក៏ពិតមែន តែអ្នកខ្វះទំនុកចិត្តលើខ្លួនឯង មិនដែលគិតថាខ្លួនឯងមានភាពក្លាហាន និងមានសមត្ថភាពក្នុងការធ្វើរឿងធំ ៗនោះឡើយ ។ វាគឺជាគំនិតដែលបានទាញអ្នកពីក្រោយ ដែលបណ្តាលឱ្យអ្នកនៅស្ងៀមមិនអាចអភិវឌ្ឍអ្វីបានទាល់តែសោះ។
ដើម្បីបើកទ្វារទទួលជោគជ័យ អ្នកត្រូវប្រថុយនឹងគ្រោះថ្នាក់មួយដងជាពីរដង។ ព្យាយាម "សាកល្បងល្បែងធំៗមួយចំនួន ដើម្បីមើលថាតើនរណាម្នាក់ដែលកោតសរសើរ" ប្រសិនបើអ្នកឈ្នះ អ្នកមានអ្វីៗគ្រប់យ៉ាង ប្រសិនបើអ្នកចាញ់ យ៉ាងហោចណាស់អ្នកមានបទពិសោធន៍ និងទទួលបានមេរៀនបន្ថែមទៀត។ ការផ្សងព្រេង និងភាពក្លាហាន មិនដែលធ្វើឱ្យអ្នកចាញ់ទេ ដូច្នេះហេតុអ្វីបានជាអ្នកមិនហ៊ាន? ត្រូវរឹងមាំ ពង្រឹងខ្លួនឯងឡើង ក្រោកឈរ ហើយចាប់ផ្ដើមឱ្យបាន។
3. កូនសោទី3
អ្នកជាមនុស្សច្នៃប្រឌិត មានគំនិតគួរឱ្យចាប់អារម្មណ៍ និងអស្ចារ្យជាច្រើន ហើយសកម្មទៅនឹងកិច្ចការងារទាំងឡាយ។ ខួរក្បាលរបស់អ្នកដំណើរការមិនឈប់ឈរ តែងតែផ្លាស់ប្តូរជាមួយនឹងគំនិតផ្តួចផ្តើម វាហាក់ដូចជាគ្មាននរណាម្នាក់អាចរក្សាល្បឿននៃការគិតនៃគំនិតរបស់អ្នកបានទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជាមនុស្សដែលមិនចេះតស៊ូ ហើយអ្នកឆាប់ធុញទ្រាន់យ៉ាងឆាប់រហ័ស និងងាយបោះបង់ចោលនៅកណ្តាលទីណាស់។ ដោយសារតែភាពមិនចេះអត់ធ្មត់ និងការប្រុងប្រយ័ត្នរបស់អ្នក មិនអាចទៅដល់គោលដៅបានទេ។
ដើម្បីរកគន្លឹះនៃទ្វាររបស់អ្នកឆ្ពោះទៅរកភាពជោគជ័យ រឿងតែមួយគត់ដែលអ្នកត្រូវធ្វើគឺ ការអត់ធ្មត់តស៊ូ។ មិនថាអ្នកធ្វើអ្វីក៏ដោយ ទោះបីលំបាកយ៉ាងណាក៏ដោយ មិនថាចំណាយពេលយូរយ៉ាងណាទេ អ្នកត្រូវព្យាយាមតស៊ូ និងអត់ធ្មត់ឱ្យបានខ្ពស់។ ផ្តោតលើគោលដៅតែមួយ ធ្វើការដោយកម្លាំង រហូតដល់បង្កើតផលបានតបស្នងមកវិញ។ កុំរំពឹងខ្ពស់ ហើយធ្វើមិនទាន់បានប៉ុន្មានផង ក៏បោះបង់ចោលឱ្យសោះ។
4. កូនសោទី4
អ្នករស់នៅដោយសមហេតុផល មិនថាអ្នកមានបញ្ហាក្នុងជីវិតស្នេហា ឬអាជីពនោះទេ អ្នកតែងតែវិភាគស្ថានភាពដោយខ្លួនឯង និងធ្វើការជ្រើសរើសយ៉ាងត្រឹមត្រូវ។ សម្រាប់អ្នក អ្នកត្រូវតែខិតខំឆ្ពោះទៅរកការកាត់បន្ថយការខូចខាត និងហានិភ័យ។ ទោះយ៉ាងណា អ្នកមានភាពហ្មត់ចត់ និងប្រយ័ត្នប្រយែងរហូតដល់ថ្លឹងថ្លែងរាល់ឱកាសដែលមករកអ្នក។ អ្នកតែងតែគណនាអ្វីដែលនឹងធ្វើឱ្យអ្នកចំណេញ និងខាតបង់លុយកាក់។ អ្នករវល់ក្នុងការគណនា អ្នកងាយធ្វេសប្រហែស និងខកខានឱកាសដ៏មានតម្លៃជាច្រើន ព្រោះពួកគេមកតែម្ដងហើយមិនដែលរង់ចាំនរណាម្នាក់ឡើយ។
អ្វីដែលអ្នកត្រូវធ្វើដើម្បីបើកទ្វារឆ្ពោះទៅរកភាពជោគជ័យ គឺការរស់នៅយ៉ាងម៉ឺងម៉ាត់ និងរហ័សរហួន ចូរចេះយោគយល់ និងប្រយ័ត្នប្រយែង តែកុំឱ្យគេធ្វើឱ្យអ្នកយឺត។ មុននឹងសម្រេចចិត្តអ្វីមួយ អ្នកត្រូវធ្វើការសម្រេចចិត្តត្រឹមត្រូវប៉ុន្តែក៏ត្រូវតែរហ័សផងដែរ៕
ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne