តើអ្វីជាស្នាមរបួសនៅក្នុងចិត្តរបស់អ្នក តោះជ្រើសរើសរូបមួយ ដើម្បីដឹងថា ចិត្តអ្នកមានស្លាកស្នាមអ្វី?

មនុស្សម្នាក់ៗ សុទ្ធតែមានស្លាកស្នាមក្នុងចិត្ត មានរឿងអតីត និងស្រមោលខ្មៅនៅក្នុងចិត្តរៀងៗខ្លួន និងផ្សេងៗគ្នា។ តោះ សាកល្បងជ្រើសរើសរូបមួយទាំងអស់គ្នា ដើម្បីធ្វើតេស្តតាមបែបចិត្តសាស្ត្រ តើវាពិតជាត្រូវទៅនឹងរឿងក្នុងចិត្តរបស់អ្នកដែរឬទេ?

១. អារម្មណ៍ឯកា

Screen Shot 2020 08 19 At 10.18.01 PM

បើអ្នកជ្រើសរើសរូបទី១ នោះមានន័យថា ចិត្តអ្នកពេលនេះ កំពុងតែមានរបួស ស្លាកស្នាមនៃភាពឯកា មានអារម្មណ៍ថា ដូចកំពុងតែបាត់បង់អ្វីម្យ៉ាង ឬអារម្មណ៍ដែលត្រូវគេបោះបង់ចោល។

អាចនិយាយបានថា របួសនេះអាចកើតឡើងតាំងពីកុមារភាព ឬពេលអ្នកធំឡើង។ ប៉ុន្តែមិនថាវាកើតឡើងតាំងពីពេលណាទេ តែវានៅតែជាដំបៅជ្រៅនៅក្នុងបេះដូងរបស់អ្នក ដែលពិបាកនឹងគេចវេសណាស់។ ប្រហែលជាមានមនុស្សម្នាក់ដែលអ្នកធ្លាប់គិតពិចារណាគ្រប់យ៉ាង ប៉ុន្តែបញ្ចប់ដោយទុកឱ្យអ្នកនៅម្នាក់ឯង ដើម្បីប្រឈមមុខនឹងការលំបាក និងឧបសគ្គទាំងអស់។

ដើម្បីជាសះស្បើយមុខរបួសនេះ សូមបំភ្លេចរឿងចាស់ចោលឱ្យអស់ទៅ ហើយបើកបេះដូងអ្នកឡើងវិញ មានជំនឿលើខ្លួនឯង កុំមានអារម្មណ៍ឯកោ ឬព្យាយាមស៊ូទ្រាំនឹងទុក្ខវេទនាណាមួយតែម្នាក់ឯង ចូរព្រលែងចោលនូវរឿងអតីតដែលមិនល្អ ទើបជីវិតអ្នកអាចមានសេរីភាពឡើងវិញ។

២.​​ អារម្មណ៍រងអយុត្តិធម៌

Screen Shot 2020 08 19 At 10.18.07 PM

បើអ្នកជ្រើសរើសយកកាតទី ២ នេះបង្ហាញថា ស្នាមរបួសនៃបេះដូងរបស់អ្នក ដែលអ្នកបានយកមកជាមួយអ្នកអស់រយៈពេលជាយូរមកហើយ គឺអារម្មណ៍រងនូវភាពអយុត្តិធម៌អយុត្តិធម៌។

ប្រាកដណាស់ យើងរស់នៅក្នុងពិភពលោកមួយ ជាកន្លែងដែលសេចក្តីសុចរិតមិនត្រូវបានគេយល់ថាត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រតិកម្មទៅនឹងស្ថានភាពនេះដោយដកថយ ឬ បណ្ដុះបណ្ដាល ការអាក់អន់ចិត្ត និងការសងសឹក មិនមែនជាវិធីល្អបំផុត ដើម្បីដឹកនាំជីវិតឱ្យមានភាពល្អ ឬរីករាយបានឡើយ។

អ្នកបានក្លាយជាមនុស្សដែលអាចបត់បែនបាន កាន់តែបើកចំហបេះដូងរបស់អ្នក ហើយបន្តធ្វើការព្យាយាមរស់នៅដោយគ្មានការសោកស្តាយអំពីអ្វីដែលអ្នកធ្លាប់ប្រឈមមុខ។ ជាមួយនឹងការខិតខំប្រឹងប្រែង អ្នកពិតជានឹងឆ្លើយតបទៅនឹងការខិតខំឥតឈប់ឈររបស់អ្នក។

៣. ការផិតក្បត់

Screen Shot 2020 08 19 At 10.18.12 PM

បើអ្នកជ្រើសយកកាតទី៣ បង្ហាញថាការក្បត់ផិត គឺជាស្នាមរបួសនៅខាងក្នុងបេះដូងរបស់អ្នកជានិច្ច វាពិតជាគួរឱ្យឈឺចាប់ណាស់ គ្រប់ពេលដែលអ្នកនឹកដល់វាម្ដងៗ។

វាមិនត្រឹមតែក្បត់នៅក្នុងរឿងស្នេហាប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាមិត្តភាព ឬដៃគូសហការណ៍ផងដែរ។ អ្នកតែងតែប្រឈមមុខនឹងការក្បត់ពីអ្នកដទៃជារឿយៗ

អ្នកពិតជាមិនដែលស្មានដឹងទេថា ពួកគេបោកប្រាស់ និងក្បត់ការទុកចិត្តរបស់អ្នកឡើយ។ ដូច្នេះអ្នកបាត់បង់ជំនឿលើសេចក្តីស្រឡាញ់ និងការរាប់អានក្នុងជីវិតបន្តិចម្តងៗ ។

ការប្រុងប្រយ័ត្ន និងឯករាជ្យគឺល្អ ប៉ុន្តែអ្នកមិនគួរទុកឱ្យខ្លួនឯងរស់នៅក្នុងភាពមិនជឿជាក់ ឬផ្ដាច់ខ្លួនពីអ្នកដទៃបែបនេះឡើយ។ ចូររក្សាភាពក្លាហាន រក្សាការស្រឡាញ់ ដើម្បីទទួលបានសេចក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួនមកវិញ។ អ្នកគួរតែទទួលយកថា ការក្បត់គឺគ្រាន់តែជាមេរៀនតិចតួច ដែលចាំបាច់នៅក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកព្រមទទួលយកការពិត ហើយសិក្សាពីអ្វីដែលអ្នកបានជួបប្រទះ ជាពិសេសគឺ ការក្បត់ពីមនុស្សមួយចំនួន អ្នកនឹងទទួលបានជិវិតមួយដែលល្អ ពោរពេញដោយបទពិសោធន៍ និងចេះមើលមនុស្សបានកាន់តែច្បាស់៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)