តាមរយៈម៉ូដ និងពណ៌ខោក្នុង ក៏អាចមើលដឹងពីបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ

មនុស្សយើងម្នាក់ៗ គឺតែងតែមានចំណង់ចំណូលចិត្តខុសៗគ្នា មិនថាលើការរស់នៅ ការស្រឡាញ់ជាមួយនឹងរបស់របរប្រើប្រាស់ ឬជាមួយនឹងសម្លៀកបំពាក់ ក្នុង ឬក្រៅនោះឡើយ។ ដូច្នេះ តាមរយៈម៉ូដ និងពណ៌ខោអាវក្នុងរបស់អ្នក ក៏អាចបង្ហាញពីចរិតលក្ខណៈពីធម្មជាតិរបស់អ្នកបានដែរ។ តោះ! សាកល្បងធ្វើការទស្សន៍ទាយទាំងអស់គ្នា។

ពណ៌ខោអាវក្នុងដែលអ្នកចូលចិត្តស្លៀកពាក់ ៖

1

1. ពណ៌ស្វាយ

អ្នកគឺជាស្ត្រីដែលឆាប់រំជើបរំជួល និងរ៉ូមែនទិក។ អ្នកត្រៀមខ្លួនសម្រាប់ទំនាក់ទំនងរយៈពេលវែង ដូច្នេះវាមិនចម្លែកទេ នៅពេលដែលបុរសវ័យក្មេងត្រូវបានគេរាប់អានពួកគេតែងតែជាប់ជាមួយនាងជានិច្ច។

2

2. ពណ៌ខៀវ

អ្នកគឺជាមនុស្សដែលស្មោះត្រង់ណាស់ មិនចេះភូតភរ លាក់បាំង ឬមានពុតត្បុតអ្វីឡើយ។

3

3. ពណ៌បៃតង

ពេលខ្លះអ្នកចូលចិត្តធ្វើពុតជាគួរឱ្យអស់សំណើច ប៉ុន្តែតាមពិតចចកលាក់ខ្លួនលាក់ចង្កូមសោះ។

4

5. ពណ៌លឿង

អ្នកនាំមកនូវសុភមង្គលដល់មនុស្សដែលនៅជុំវិញ។ ប៉ុន្តែគួរចៀសវាងពណ៌លឿងស្រាល ដែលតំណាងឱ្យជំងឺ និងការច្រណែន។

5

6. ពណ៌ក្រហម

អ្នកជាក្មេងស្រីក្លាហាន និងមានផ្នត់គំនិតខុសគ្នា ហើយក៏ជាកត្តាចាំបាច់សម្រាប់ជំរុញដួងចិត្តយុវជនផងដែរ។

6

7. ពណ៌ទឹកក្រូច

វាជាការលាយចម្រុះគ្នានៃពណ៌លឿង និងពណ៌ក្រហមដ៏គួរឱ្យទាក់ទាញ។ អ្នកគឺជាមនុស្សរីករាយ ដែលតែងតែត្រៀមខ្លួនធ្វើឱ្យមនុស្សគ្រប់គ្នានៅក្បែរមានភាពសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម។ អ្នកក៏ជាមនុស្សដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងការប្តេជ្ញាចិត្តឆ្ពោះទៅរកជោគជ័យផងដែរ។

7

8. ពណ៌ផ្កាឈូក

អ្នកជានារីសុភាពរាបសា និងរ៉ូមែនទិក ចរិតសុភាពរាបសាររបស់អ្នកនេះហើយ ដែលជាភាពលេចធ្លោ និងធ្វើឱ្យគេឯងលង់ស្នេហ៍លើអ្នក។

8

9. ពណ៌ស

ពណ៌នៃភាពគ្មានទោស និងភាពបរិសុទ្ធ អ្នកត្រៀមខ្លួនដើម្បីរៀនអ្វីថ្មីៗនៅក្នុងជីវិតជានិច្ច។

9

10. ពណ៌ខ្មៅ

អ្នកជាមនុស្សថ្លៃថ្នូរ និងមានអំណាចអាថ៌កំបាំង ហើយអ្នកក៏អាចនឹងបំពានដល់អ្នកដទៃក្នុងពេលតែមួយផងដែរ។

ម៉ូដខោអាវក្នុងដែលអ្នកនិយមពាក់ ៖

1.T String

1.​ T-string

អ្នកជាមនុស្សមានទំនុកចិត្តខ្ពស់ខ្លួនឯង និងមានឯករាជ្យ ហើយអ្នកក៏តែងតែបង្ហាញនូវអ្វីដែលអ្នកមាន មិនថាសមត្ថភាព ឬសម្ភារប្រើប្រាស់ទេ ដើម្បីទាក់ទាញមនុស្សដែលនៅជុំវិញខ្លួនអ្នក។

2. G String

2. G-string

អ្នកមិនខ្លាចខុសពីអ្នកដទៃទេ អ្នកជាស្ត្រីក្លាហាន និងមិនមានភាពខ្មាសអៀនឡើយ អ្នកត្រូវបានគេចាត់ទុកថាជាមនុស្សដែលចូលចិត្តបើកចំហច្រើននៅក្នុងជីវិត។

3.Thongs

3. Thongs

អ្នកជាមនុស្សដែលមានមហិច្ឆិតាខ្លាំងណាស់ ហើយអ្នកនឹងមិនចុះចាញ់ រហូតដល់អ្នកទទួលបានអ្វីដែលអ្នកចង់បាន។ អ្នកជាមេដឹកនាំដែលមានភាពទាក់ទាញ និងសិចស៊ីបំផុត។

4.Tanga

4. Tanga

អ្នកដឹងពីរបៀបធ្វើឱ្យជីវិតរីករាយ និងភាពស្រស់ស្អាតនៃជីវិតតាមបែបសាមញ្ញ។ តែអ្នកក៏ជាមនុស្សដែលមានការអភិវឌ្ឍខ្ពស់ផងដែរ។

5.Bikini

5. Bikini

អ្នកជាអត្តពលិកម្នាក់ដែលតែងតែត្រៀមខ្លួនសម្រាប់ដំណើរផ្សងព្រេង។ អ្នកអាចមានភាពសប្បាយរីករាយ និងសិចស៊ីនៅពេលដែលចាំបាច់។

6.Cheekies

6. Cheekies

បង្ហាញថាអ្នកជាមនុស្សដែលមានកម្លាំង និងមានភាពក្លាហាន​ ហើយក៏ជាប្រភេទមនុស្សដែលចូលចិត្តដើរទិញរបស់​ ចាយលុយមិនសំចៃដៃផងដែរ។

7.Boxer

7. Boxer

អ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ហើយអ្នកក៏មិនខ្វល់ពីសម្ដី ឬការគិតរបស់អ្នកដទៃដែរ ​ប៉ុន្តែអ្នកក៏ជាមនុស្សដែលស្រឡាញ់មិត្តភក្តិរបស់អ្នកខ្លាំងបំផុត។

8.Briefs

8. Briefs

តំណាងឱ្យភាពតឹងរឹងនៃទំនៀមទម្លាប់ និងភាពស្អាតក្នុងការស្លៀកពាក់ អ្នកមិនដែលភ័យខ្លាចនិងបង្ហាញឡើយ ហើយអ្នកក៏ចូលចិត្តរបៀបបែបថ្មីៗ ​ច្នៃប្រឌិត។

9.High Waist Granny's Panties (high Waist Panties)

9. High-waist granny's panties (high waist panties)

អ្នកជាមនុស្សសាមញ្ញ មិនចូលចិត្តសាំញុំាច្រើនទេ មិនថាជាមួយខ្លួនឯង ឬមិត្តជិតស្និទ្ធនោះឡើយ។ ប៉ុន្តែអ្នកក៏ជាមនុស្សដែលមានមានការកំណត់ខ្ពស់ និងជាមនុស្សពូកែរើស និងប្រកាន់គំនិតណាស់ពេលនិយាយដល់បុរស។

10. Underwear With Text

10. Underwear with text

អ្នកនៅក្មេង ហើយក៏អាចដើរលេងជាមួយមិត្តភក្តិដោយមិនធុញទ្រាន់។

11.T Shirt Bra

11.T-shirt bra

អ្នកគឺជានារីស្រស់ស្អាតម្នាក់ ដែលមានរសនិយមប្លែកពីគេ ជីវិតអ្នកពិតជាអស្ចារ្យណាស់។

12.Balconette

12.Balconette

អ្នកជាមនុស្សដែលចេះរីករាយជាមួយខ្លួនឯង អ្នកស្អប់ការកុហក និងការសម្ដែងខ្លាំងបំផុត។

13.Strapless

13. Strapless

អ្នកចូលចិត្តសាកល្បងរឿងផ្សេងៗ ថ្ងៃថ្មី គឺជាដំណើរផ្សងព្រេងថ្មីសម្រាប់អ្នកដូចគ្នា។ ហើយអ្នកក៏ជាមនុស្សដែលស្រឡាញ់ ចូលចិត្តធម្មជាតិណាស់។

14.Push Up

14.Push-up

អ្នកមិនខ្លាចនិយាយអ្វីដែលស្ថិតក្នុងគំនិតរបស់អ្នកទេ។ ទោះបីជាអ្នកឆ្លងកាត់បន្ទាត់ ឬក្នុងលក្ខខណ្ឌត្រូវមើលទឹកមុខអ្នកដទៃពេលខ្លះក៏ដោយ។

15.Sports Bra

15. Sports bra

អ្នកគិតអំពីការលួងលោមជាមុនសិន។ អ្នកមានផែនការសម្រាប់អ្វីដែលត្រូវធ្វើ ដើម្បីលទ្ធផលដែលមានរយៈពេលវែង ហើយអ្នកមិនចង់ឱ្យអ្វីមករំខានអ្នកទេ។

16.Lace Bra

16. Lace bra

អ្នកមិនចូលចិត្តជម្លោះទេ ព្រោះអ្នកជាមនុស្សរួសរាយចូលចិត្តរាប់អាន។ បុរសទំនងជាលង់ស្រលាញ់អ្នក ព្រោះអ្នកស្មោះត្រង់ និងបើកចំហ៕

ប្រភព ៖ brightside.me ​ / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)