ជ្រើសរើសខ្នើយមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីទម្លាប់នៃការចាយវាយរបស់អ្នក!

ជ្រើសរើសខ្នើយដែលអ្នកចូលចិត្តបំផុតខាងក្រោម!

Screen Shot 2020 08 16 At 10.27.30 PM

A. អ្នកពិតជាមិនមែនជាប្រភេទមនុស្ស ដែលចំណាយដោយសេរីនោះឡើយ មិនចូលចិត្តការដើរទិញអីវ៉ាន់ ឬចំណាយលុយច្រើនពេកទេ។ អ្នកមិនចូលចិត្ត ហើយក៏មិនត្រូវបានល្បួងដោយសម្ភារនិយម ឬរបស់របរប្រេនៗ ថ្លៃនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកពិតជា“ ធ្លាក់ក្នុងអន្លង់ស្នេហ៍” ជាមួយនឹងអ្វីមួយ អ្នកប្រាកដជាត្រូវទិញវាដោយមិនគិតថ្លៃ ទោះបីវាថ្លៃយ៉ាងណាក៏ដោយ។ ជាការពិត ភាពញឹកញាប់នៃស្ថានភាពនេះមិនមានច្រើនទេ ពីព្រោះអ្នកក៏មានហេតុផលច្រើនក្នុងការចំណាយ អ្នកក៏មានការគ្រប់គ្រងលើខ្ទង់ចំណាយបានល្អ។ អ្នកសុខចិត្តចំណាយប្រាក់រាប់លានដើម្បីទិញរបស់របរដែលអ្នកស្រឡាញ់ពិត ប៉ុន្តែនឹងរឹតបន្តឹងការចំណាយរបស់អ្នក ហើយបដិសេធមិនចំណាយលុយលើរបស់ផ្សេងទៀតទេ។

Screen Shot 2020 08 16 At 10.27.35 PM

B.​ អ្នកត្រូវតែជាអតិថិជនសំណព្វនៃម៉ូតប្រដាប់ប្រដាប្រើប្រាស់ និងហាងលក់ម្ហូបអាហារ! អ្នកជាមនុស្សដែលមានចិត្តសប្បុរសចំពោះការចំណាយសម្រាប់ខ្លួនអ្នក និងអ្នកដែលនៅជុំវិញអ្នក។ អ្នកមានចិត្តសប្បុរសក្នុងការទិញរបស់របរប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ ដូចជាគ្រឿងសំអាង អាហារ សម្លៀកបំពាក់ជាដើម... ទោះយ៉ាងណាអ្នកតែងតែទិញរបស់របរដែលមិនចាំបាច់ ព្រោះអ្នកជាមនុស្សខ្ជិលច្រអូស និងខ្វះខាត។ ចូរពិចារណា ដែលពេលខ្លះអ្នកពិតជាខ្ជះខ្ជាយក្នុងការចំណាយ លើរបស់អត់ប្រយោជន៍ ជួនកាល ទិញមកហើយមិនទាំងប្រើផង។

Screen Shot 2020 08 16 At 10.27.40 PM

C.​ អ្នកគឺជាមនុស្សដែលមានភាពក្រអឺតក្រទម ជាមនុស្សដែលមានប្រាជ្ញា និងទំនើបខ្លាំង។ អ្នកគួរពិចារណា ក្នុងការធ្វើការគណនាល្អមុនពេលអ្នកទិញរបស់របរ។ តម្លៃ និងគុណភាពគឺជាកត្តាសំខាន់ ដែលកំណត់ថា តើអ្នកគួរទិញអ្វីមួយឬក៏អត់? ទោះជាយ៉ាងណាក៏ដោយ ជារឿយៗអ្នករឹតបន្តឹងការចំណាយរបស់អ្នកយ៉ាងខ្លាំង ដែលអ្នកមិនដឹងពីរបៀបរីករាយ និងការកម្សាន្តដោយខ្លួនឯង។ ពេលខ្លះអ្នកក៏អាចផ្តល់រង្វាន់ដល់ខ្លួនអ្នក ជាមួយនឹងរបស់របរដែលអ្នកចូលចិត្តមួយចំនួនផងដែរ។ កុំសន្សំសំចៃ ឬក៏រិះថាំ ម៉ៅស្វិតខ្លាំងពេក លុយរកមកដើម្បីចាយ ចាយខ្លះទៅ។

Screen Shot 2020 08 16 At 10.27.44 PM

D.​ អាកប្បកិរិយាក្នុងការចំណាយប្រាក់របស់អ្នក គឺមានលក្ខណៈទំនើប និងមិនមានចំណេះដឹងប៉ុន្មានទេ។ អ្វីដែលអ្នកធ្វើ គឺត្រូវបានបំផុសគំនិតភ្លាមៗ។ នៅពេលណាដែលអ្នកចូលចិត្ត អ្នកនឹងចំណាយលុយគ្មានការសោកស្តាយចំណាយក៏សប្បាយចិត្តចំណាយផងដែរ ... អ្នកមិនល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទេ មិនសូវយកចិត្តទុកដាក់រឿងនេះទេ។ ដូច្នេះវាមិនមែនជារឿងចម្លែកទេ ប្រសិនបើអ្នកតែងតែអស់លុយដោយសារការចំណាយមិនចេះគិត។ ពេលខ្លះអ្នកថែមទាំងអាចជំពាក់បំណុលគេ ត្រូវខ្ចីគេថែមទៀតផង៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក​ (ក្នុងស្រុក)