1. បើអ្នកជ្រើសរើសយករូបទី 1
អ្នកជាមនុស្សសុភាពរាបសារ បើកចំហរ មិនចូលចិត្តប្រយុទ្ធជាមួយនរណាម្នាក់ទេ មានភាពរួសរាយរាក់ទាក់ និងធ្វើការងារជាក្រុមបានល្អ។ អ្នកឧស្សាហ៍ព្យាយាម ចេះសាមគ្គីក្រុម ហើយតែងតែជួយសមាជិកក្រុម។ ការប្រាស្រ័យទាក់ទងគឺជាកម្លាំងរបស់អ្នក ពីព្រោះអ្នកមានសមត្ថភាពយល់ពីអ្នកដទៃ ហើយមានការអត់ធ្មត់ខ្ពស់។ ញ្ញាណទី ៦ របស់អ្នក គឺខ្លាំង អ្នកអាចទស្សន៍ទាយបាននូវទិដ្ឋភាពជាច្រើននៃជីវិត ជាពិសេសអារម្មណ៍ និងផ្លូវចិត្ត។ ទោះបីជាសមត្ថភាពរបស់អ្នកមិនស្ថិតក្នុងកម្រិតចិត្តសាស្ត្រក៏ដោយ ក៏វិចារណញាណរបស់អ្នកគឺមុតស្រួច ដែលអាចជួយអ្នកឱ្យមានទិសដៅត្រឹមត្រូវក្នុងពេលដ៏សំខាន់។ ជឿលើចំណង់ចំណូលចិត្តរបស់អ្នកខ្លួនឯង។
2. បើអ្នកជ្រើសរើសយករូបទី 2
វិចារណញាណរបស់អ្នកមាន តែមធ្យមទេ សមត្ថភាពព្យាករណ៍អនាគតមិនខ្ពស់ឡើយ។ អ្នកសមហេតុផល និងជាក់ស្តែង ដូច្នេះមិនមានទំនាក់ទំនងខាងវិញ្ញាណទេ។ ជាទូទៅវិចារណញាណស្ទើរតែគ្មានប្រយោជន៍ក្នុងជីវិតរបស់អ្នក ពួកគេមិនជួយអ្នកទាល់តែសោះ។ ដូច្នេះកុំជឿលើសភាវគតិរបស់អ្នក និងត្រេកត្រអាលខ្លាំងពេក ចូរជឿលើអង្គហេតុដែលអាចមើលឃើញជ។ អ្នកមិនមានាក់ស្ដែង។ បញ្ញា និងការយល់ចិត្តដោយធម្មជាតិអ្នក មិនអត់ធ្មត់គ្រប់គ្រាន់ក្នុងការស្តាប់ និងយល់ពីនរណាម្នាក់ឡើយ។ អ្នកត្រូវចេះរីករាយជាមួយបច្ចុប្បន្ន និងមើលទៅអនាគតជាជាងការធ្វើឱ្យអារម្មណ៍របស់អ្នកកាន់តែស៊ីជម្រៅ។
3. បើអ្នកជ្រើសរើសយករូបទី 3
អ្នកពិតជាមានញ្ញាណទី ៦ ច្បាស់ជាមួយនឹងភាពត្រឹមត្រូវ ៨០ ទៅ ៩០% ។ ស្មារតីមិនដឹងខ្លួន និងគំនិតរបស់អ្នកដើរទន្ទឹមគ្នា ក្នុងការជួយអ្នកគ្រប់គ្រង និងស៊ូទ្រាំនឹងការលំបាក។ អ្នកមានការយល់ដឹងទូលំទូលាយអំពីស្ថានភាពជាក់លាក់នីមួយៗ។ អ្នកចូលចិត្តពិចារណាចង់ចូលទៅក្នុងជីវិតខាងវិញ្ញាណ ក៏ដូចជាស្មារតីរបស់មនុស្ស។ ទោះយ៉ាងណាក៏ដោយ អ្នកអាចធ្លាក់ចូលទៅក្នុងស្ថានភាពជ្រួលច្របល់មួយ ដែលជាហេតុនាំឱ្យអ្នកធ្លាក់ទឹកចិត្តដោយសារតែការជ្រួតជ្រាបចូលទៅក្នុងអារម្មណ៍ចម្រុះទាំងនេះ។
4. បើអ្នកជ្រើសរើសយករូបទី 4
សមត្ថភាពវិចារណញាណរបស់អ្នកឈប់ត្រឹម ៥០ ភាគរយ ពេលខ្លះក៏ត្រូវ ហើយពេលខ្លះក៏ខុស។ និយាយឱ្យខ្លី អ្នកគួរតែប្រើការវែកញែក និងអំណាចនៃការវិនិច្ឆ័យវិភាគតក្ករបស់អ្នក ជំនួសឱ្យការធ្វើតាមការណែនាំរបស់អ្នក។ អ្នកគឺជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃ មិនពឹងផ្អែកលើអ្វីដែលហៅថាញ្ញាណទី ៦ទាំងស្រុងឡើយ។ អ្នកជាមនុស្សងប់ងល់ និងចូលចិត្តការស្រឡាញ់រាប់អាន ដូចជាការបង្កើតមិត្តជាដើម។ អ្នកចង់រៀន ចង់ឈ្វេងយល់ និងស្វែងយល់រឿងរ៉ាវជាច្រើន ហើយជឿលើវិទ្យាសាស្រ្តជាជាងអាថ៌កំបាំង៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)