១. បើអ្នកជ្រើសរើសយកនារីទី១
នេះមានន័យថា អ្នកជាមនុស្សតឹងតែងព្រោះតែអ្នករឹងមាំពេក ហើយក៏ជាមនុស្សដែលចេះគ្រប់គ្រងខ្លួនឯងដែរ។ អ្នកក៏ជាមនុស្សដែលចេះដឹងក្នុងការបង្ហាញការគោរពដល់អ្នកជុំវិញ តែអ្នកមិនចូលចិត្តពឹងផ្អែកលើអ្នកដទៃទេ ជាពិសេសគឺក្នុងរឿងហិរញ្ញវត្ថុ។ អ្នកជាមនុស្សតឹងតែងតណាស់ មិនចូលចិត្តបង្ហាញអារម្មណ៍រំភើបចេញមកក្រោឡើយ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលស្ងប់ស្ងាត់ ចូលចិត្តរស់នៅជ្រុងដ៏ស្ងប់ស្ងាត់តែម្នាក់ឯង ព្រោះអ្នកចូលចិត្តប្រើប្រាស់។ តែយ៉ាងណាមិញ អតីតដៃគូរបស់អ្នក ពិតជាពេញចិត្តនឹងអ្នកខ្លាំង ជាពិសេសគឺ ស្ថិតលើភាពសាមញ្ញ មិនចេះតុបតែងខ្លួន បែបហាយសូ ដេញតាមគេឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកចាស់របស់អ្នក គេនៅតែមានអារម្មណ៍ល្អចំពោះអ្នកជានិច្ច។
២. បើអ្នកជ្រើសរើសយកនារីទី២
នេះមានន័យថាអ្នកជាមនុស្សតឹងរឹង និងសុភាពរាបសា ហាក់ផ្ទុយគ្នាស្រឡះ។ លើសពីនេះ អ្នកក៏ជាមនុស្សរួសរាយរាក់ទាក់ រហ័សរហួន ចេះអត់ធ្មត់តស៊ូ ប៉ុន្តែក៏រឹងរូសណាស់ដែរដែលជាហេតុធ្វើឱ្យអ្នកជុំវិញខ្លួន តែងតែអន់ចិត្តនឹងអ្នក។ យ៉ាងណាមិញ អ្នកគួរតែចេះទន់ភ្លន់ សម្រួលឥរិយាបថឱ្យបានល្អ ដើម្បីសម្របខ្លួនជាមួយអ្នកជុំវិញ។ តែទោះជាយ៉ាងនេះក្ដី នៅក្នុងភ្នែកអតីតសង្សារអ្នក ក៏តែងតែគិតផងដែរថា ប្រសិនបើអ្នកចេះសម្របខ្លួន ហើយចេះសហការណ៍ និងស្ដាប់មតិយោបល់អ្នកដទៃខ្លះ អ្នកនឹងរឹតតែគួរឱ្យស្រឡាញ់។ បើនិយាយពីរូបរាងរូបសម្រស់របស់អ្នកវិញ អតីតសង្សាររបស់អ្នក គេពិតជាឱ្យតម្លៃអ្នកណាស់។ យ៉ាងណាមិញ រូបសម្រស់របស់អ្នក ពិតជាទំនុកចិត្ត ហើយក៏ជាមន្តស្នេហ៍ដ៏អស្ចារ្យសម្រាប់អ្នកហើយ។
៣.បើអ្នកជ្រើសរើសយកនារីទី៣
នេះមានន័យថា ក្នុងភ្នែកអតីតសង្សាររបស់អ្នក ឃើញអ្នកទុកដូចជាមនុស្សប្លែកៗ ព្រោះអ្នកចូលចិត្តធ្វើអ្វីដែលចម្លែកៗ ច្នៃប្រតិដ្ឋ ចំណុចនេះហើយដែលធ្វើឱ្យគេចាប់អារម្មណ៍លើអ្នក។ ម្យ៉ាងវិញទៀត អ្នកក៏ជាមនុស្សស្លូតបូត រួសរាយរាក់ទាក់ អ្នកណាបាននៅក្បែរអ្នក គឺមានតែភាពរីករាយសប្បាយចិត្ត តែពេលដែលនៅម្នាក់ឯង អ្នកស្ងប់ស្ងាត់ណាស់ ជាពិសេសពេលមានបញ្ហា មិនចូលចិត្តប្រាប់អ្នកណាឡើយ សុខចិត្តសម្ងំកើតទុក្ខតែម្នាក់ឯង។ តែទោះជាយ៉ាងណា អ្នកក៏មានបុគ្គលិក្ខណ: និងរូបសម្រស់ទាក់ទាញផងដែរ លើសពីនេះ អ្នកក៏ជាមនុស្សដែលសម្បូរញាតិមិត្ត មិនថាជិត ឬឆ្ងាយនោះឡើយ។ តែក្នុងចិត្តអតីតសង្សារអ្នក ហាក់មានភាពអៀនខ្មាស មិនហ៊ាននឹងចូលមកក្បែរអ្នកទៀតទេ។
៤. បើអ្នកជ្រើសរើសយកនារីទី៤
នេះមានន័យថា អតីតសង្សាររបស់អ្នក មើលមកអ្នកជាមនុស្សដែលមានហិច្ឆតាមខ្ពស់ណាស់ ហើយក៏មានសម្ពាធ ស្ត្រេសខ្លាំងណាស់ដែរ។ យ៉ាងណាមិញ ទោះបីជាអ្នកមានមហិច្ឆតាខ្ពស់យ៉ាងណាក៏ដោយ តែបើអ្នកមិនមានការលើកទឹកចិត្តខ្លួនឯងទេ អ្នកក៏ពិបាកនឹងសម្រេចគោលបំណងណាស់។ តែអ្នកក៏ជាមនុស្សដែលមានរូបសម្រស់ស្រស់ស្អាត មានកម្លាំងល្អ និងមានទេពកោសល្យច្រើនក្នុងខ្លួន។ អ្នកក៏ជាមនុស្សដែលមានគេស្រឡាញ់រាប់អានច្រើនដែរ។ តែយ៉ាងណា អ្នកក៏ជាមនុស្សដែលចូលចិត្តដាក់ខ្លួនខ្លាំងពេក ដូច្នេះហើយជាហេតុដែលធ្វើឱ្យអ្នកបាត់បង់តម្លៃមួយចំនួននៅក្នុងក្រសែភ្នែកអ្នកដទៃ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)