ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើរាល់ថ្ងៃនេះ អ្នកពេញចិត្តនឹងស្ថានភាពជីវិតរបស់ខ្លួនឯងដែរឬទេ?

១. ពេញចិត្ត និងល្អឥតខ្ចោះ

Screen Shot 2020 08 05 At 9.45.35 PM

បើអ្នកជ្រើសយករូបទីមួយ អក្សរ A នេះមានន័យថា ស្ថានភាពជីវិតរបស់អ្នកគឺ ល្អប្រសើរ ហើយអ្នកក៏ពេញចិត្តនឹងស្ថានភាពជីវិតមួយនេះរបស់អ្នកដែរ បើទោះជាពេលខ្លះ វាមានបញ្ហា និងការធុញទ្រាន់បន្តិចមែន ប៉ុន្តែអ្នកក៏ពេញចិត្តនឹងបែបនេះដូចគ្នា។ ជីវិតអ្នកស្ថិតក្នុងសភាពស្ងប់ស្ងាត់ អ្នកក៏ចេះបន្ធូរអារម្មណ៍ខ្លួនឯង នេះបញ្ជាក់ថា អ្នកចេះដឹង និងចាស់ទុំច្រើន ហើមានការគិតបែបត្រឹមត្រូវ។ អ្នកជាមនុស្សមានចំណេះដឹង និងការត្រិះរិះបានល្អ ដូច្នេះ អ្នកក៏ងាយចូលប្រឡូកក្នុងសង្គមជាមួយមនុស្សដែលនៅជុំវិញខ្លួនដែរ។ ទោះជាយ៉ាងណា ជីវិតរបស់អ្នក ក៏ធ្លាប់បានឆ្លងកាត់នូវការបាក់ទឹកចិត្ត និងបរាជ័យរាប់មិនអស់ដែរ ប៉ុន្តែអ្នកចេះស៊ូទ្រាំ អត់ធ្មត់ និងចេះប្រឹងប្រែងបន្ត។ ហេតុដូច្នេះហើយ ពេលនេះ ទើបអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឈមមុខ និងឆ្ពោះទៅរកគោលដៅដ៏ជាក់លាក់របស់អ្នក។

បើនិយាយអំពីស្នេហាវិញ អ្នកពិតជាមនុស្សដែលឯករាជ្យ និងមានទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង អ្នកនឹងមិនរំពឹងការស្រឡាញ់ពីអ្នកណានោះឡើយ ព្រោះអ្នកដឹងពីរបៀបដែលអ្នកផ្ដល់ក្ដីស្រឡាញ់ឱ្យខ្លួនឯងហើយ។ យ៉ាងណាមិញ អ្នកក៏មិនងាយនឹងលង់ចិត្តស្រឡាញ់អ្នកណាផ្ដេសផ្ដាសឆាបរហ័សដែរ។

២. ស្មោះត្រង់ និងតស៊ូ

Screen Shot 2020 08 05 At 9.45.40 PM

បើអ្នកជ្រើសយករូបទីពីរ អក្សរ B នេះមានន័យថា អ្នកជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង ប៉ុន្តែទាមទារឱ្យអ្នកមានភាពអត់ធ្មត់ ព្រោះថា ពេលខ្លះ អ្នកបានផ្ដល់ភាពស្មោះត្រង់ទៅឱ្យមនុស្សខុស។ ដូច្នេះ សម្ពាធនៃជីវិត បានធ្វើឱ្យអ្នកមានអារម្មណ៍ថា ពិបាកខ្លាំងក្នុងការរស់នៅ។ ធម្មជាតិរបស់អ្នកគឺជាមនុស្សដែលមានសន្ដានចិត្តល្អ និងស្មោះត្រង់ ហេតុនេះហើយ ក៏តែងតែធ្វើឱ្យអ្នកទទួលរងនូវភាពអយុត្តិធម៌ច្រើន។ ចំពោះភ្នែកអ្នកដទៃ អ្នកតែងតែបង្ហាញនូវអារម្មណ៍ល្អ ភាពសុទិដ្ឋិនិយមប៉ុន្តែការពិត គឺអ្នកបានលាក់នូវទុក្ខសោកជាច្រើននៅក្នុងចិត្ត។ ជីវិតអ្នកហាក់ពិបាកប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនណាស់ តួយ៉ាងសូម្បីតែនៅតែកន្លែងធ្វើការ ក៏អ្នកហាក់ដូចជាមានសម្ពាធខ្លាំងដែរ។ ដំបូន្មានល្អសម្រាប់អ្នកគឺ អ្នកគួរតែចេះបន្ធូរអារម្មណ៍ កុំតានតឹងខ្លាំងពេក ជាពិសេសគឺ ត្រូវចេះបត់បែនតាមកាលៈទេសៈផង។

ចំពោះស្នេហា និងសេចក្ដីស្រឡាញ់វិញ អ្នកជាមនុស្សឯកាណាស់ ដូច្នេះ បើអ្នកចង់បើកចិត្តឱ្យអ្នកណា អ្នកក៏គួរតែបើចិត្តឱ្យក្រុមគ្រួសារ និងសាច់ញាតិអ្នកជាមុនសិនទើបល្អ។

៣. សុទិដ្ឋិនិយម និងសង្ឃឹម

Screen Shot 2020 08 05 At 9.45.45 PM

បើអ្នកជ្រើសយករូបទីបី អក្សរ C នេះមានន័យថា ស្ថានភាពចិត្តរបស់អ្នកគឺ វិជ្ជមានច្រើន និងមានភាពសុទិដ្ឋិនិយមល្អណាស់។ ជិវិតអ្នកពោញពេញដោយកម្លាំងពេញលេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាលំបាក ជាមួយនឹងគំនិតដ៏ខ្លាំងពូកែជាច្រើនរបស់អ្នកផងដែរ។ យ៉ាងណាមិញ ក្នុងពេលនេះ ជីវិតអ្នកក៏កំពុងតែមានភាពមមាញឹកខ្លាំងជាមួយនឹងការងារ និងមានសកម្មភាពគួរឱ្យរំជួលចិត្តច្រើនទៀតផង ប៉ុន្តែអ្នកហាក់មិនធុញទ្រាន់ ឬអស់កម្លាំងជាមួយនឹងការងារច្រើននេះឡើយ ព្រោះថាកិច្ចការទាំងអស់នេះ បានធ្វើឱ្យអ្នកមានអារម្មណ៍ថា វាមានតម្លៃ មិនឥតប្រយោជន៍នោះទេ។ លើសពីនេះ អ្នកក៏ដឹងពីវិធីដើម្បីលួងលោម និងលើកទឹកចិត្តខ្លួនឯងផងដែរ ហើយចេះដោះស្រាយនូវអារម្មណ៍តានតឹង ជាមួយនឹងការធ្វើអ្វីមួយទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ ម្យ៉ាងវិញទៀត អ្នកថែមទាំងចេះអរគុណដល់បញ្ហាទាំងឡាយ ដែលបានជួយជម្រុញឱ្យអ្នកក្លាយជាមនុស្សយល់ដឹងបានច្រើន និងរឹងមាំទៀតផង។ អ្នកជាបុគ្គលដែលមានស្មារតីទទួលខុសត្រូវ សក្តិសមជាចៅហ្វាយ និងមេដឹកនាំដ៏ល្អផងដែរ។

ចំពោះស្នេហាវិញ អ្នកជាមនុស្សដែលមានមនោសញ្ចេតនាដែរ ប៉ុន្តែអ្នកចចេសរឹងរូសបន្តិច និងមិនសូវខ្វល់ពីអារម្មណ៍របស់ដៃគូឡើយ។ លើសពីនេះ អ្នកក៏អាចនឹងមានបញ្ហាជាមួយដៃគូ ដោយសារតែមិត្តភក្តិផងដែរនៅពេលខ្លះ។

៤. មានចិត្តប្រកាន់ និងងាយរងគ្រោះ

Screen Shot 2020 08 05 At 9.45.49 PM

បើអ្នកជ្រើសយករូបទីបួន អក្សរ D នេះមានន័យថា ស្ថានភាពនៃអារម្មណ៍រស់អ្នកបច្ចុប្បន្ននេះ កំពុងជួបរឿងភ័យរន្ធត់ អ្នកហាក់កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងនៅក្នុងជីវិត អាចជាជំងឺបាក់ទឹកចិត្តថែមទៀតផង។ ភាពធុញថប់ និងអារម្មណ៍គិតស្ត្រសខ្លាំងពេក វារឹតតែធ្វើឱ្យអ្នកទន់ជ្រាយ អារម្មណ៍កាន់តែច្របូកច្របល់ និងហត់នឿយចិត្តយ៉ាងខ្លាំង។ ដូច្នេះ អ្នកគួរតែចេះរកវិធី ដើម្បីដោះលែងខ្លួនឯង បន្ធូរអារម្មណ៍ រកអ្នកណាដើម្បីនិយាយរឿងក្នុងចិត្ត កុំចេះតែលាក់លៀម ហើយកុំចេះតែគិតរឿងអវិជ្ជមានច្រើនពេក។

យ៉ាងណា អ្នកត្រូវតែពង្រឹងស្មារតី ជាមួយនឹងបេះដូងដ៏រឹងមាំរបស់អ្នក ដើម្បីបំបាត់ភាពភ័យខ្លាចទាំងឡាយ។ អ្នកចាំបាច់ត្រូវខ្វល់ពីមជ្ឈដ្ឋានដែលនៅជុំវិញឱ្យបានច្រើន ហើយព្យាយាមធ្វើអ្វីៗដើម្បីឱ្យចិត្តខ្លួនឯងបានស្ងប់។ អ្នកត្រូវរស់នៅដើម្បីខ្លួនឯងក្នុងពេលឥឡូវនេះ ដូច្នេះអ្នកមិនគួរគិតខ្វល់ដល់រឿងស្នេហា ឬការដាក់ចិត្តស្រឡាញ់អ្នកណានៅពេលនេះនះឡើយ ព្រោះអ្នកត្រូវរៀនស្រឡាញ់ខ្លួនឯងសិន៕

ប្រែសម្រួល ៖ ភី អេ (ក្នុងស្រុក) / ប្រភព ៖ iOne