ជ្រើសរើសម៉ូដក្រចកមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីបុគ្គលិកលក្ខណៈដ៏ពិសេសរបស់អ្នក

១. លេខ ១

Screen Shot 2020 08 05 At 1.57.45 PM

បុគ្គលិកលក្ខណៈដ៏ពិសេសបំផុតរបស់អ្នកគឺ មានភាពជាអ្នកដឹកនាំនៅក្នុងជីវិតខ្លួនឯង។ ជាការពិតណាស់ អ្នកមិនចូលចិត្តឱ្យអ្នកណាចូលមកបញ្ជាក្នុងជីវិតអ្នកនោះឡើយ ជាពិសេស អ្នកមិនឱ្យភាពជោគជ័យ ឬបរាជ័យរបស់អ្នក បណ្ដោយទៅតាមគំនិត ឬពាក្យសម្ដីរបស់អ្នកដទៃនោះទេ។

២. លេខ ២

Screen Shot 2020 08 05 At 1.57.52 PM

បុគ្គលិកលក្ខណៈល្អបំផុតរបស់អ្នក គឺពូកែលេងសើច។ អ្នកដឹងថាវាសំខាន់ណាស់ដែលមិនត្រូវយកចិត្តទុកដាក់ជាមួយនឹងបញ្ហាខ្លាំងពេក។ ដោយសារតែចរិតនេះ អ្នកបានជួយមនុស្សជាទីស្រលាញ់ឱ្យមានស្នាមញញឹម ហើយឆ្លងកាត់គ្រាលំបាកបានយ៉ាងងាយ។ អ្នកដឹងថា ការសើចគឺជាថ្នាំល្អបំផុត មិនត្រឹមតែសម្រាប់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចិត្តសម្រាប់ខ្លួនឯងផងដែរ។

៣. លេខ ៣

Screen Shot 2020 08 05 At 1.57.55 PM

បុគ្គលិកលក្ខណៈល្អបំផុតរបស់អ្នកគឺ ភាពស្មោះត្រង់។ អ្នកចូលចិត្តដើរទៅមុខ និងមានភាពស្មោះត្រង់ជាមួយអ្នកដែលនៅជុំវិញអ្នក។ អ្នកយល់ថាមិនមានពេលវេលាទៅឈ្លោះ ឬសាងបញ្ហាជាមួយមនុស្សជុំវិញខ្លួនឡើយ។ អ្នកត្រូវបានគេស្គាល់ថា ជាមនុស្សដែលស្មោះត្រង់បំផុត អ្នកមិនចេះនិយាយកុហកនោះឡើយ។ អ្វីដែលរឹតតែសំខាន់បំផុតនោះគឺ អ្នកស្មោះត្រង់នឹងខ្លួនឯង។ ភាពស្មោះត្រង់នេះបានពង្រឹងទំនាក់ទំនងរបស់អ្នក ហើយនឹងបន្តនាំអ្នកទៅឆ្ងាយនៅក្នុងជីវិត។

៤. លេខ ៤

Screen Shot 2020 08 05 At 1.57.59 PM

បុគ្គលិកលក្ខណៈល្អបំផុតរបស់អ្នកគឺភាពស្មោះត្រង់។ មិនថាមិត្តភក្តិ សមាជិកគ្រួសារ និងដៃគូនោះទេ គឺពួកគេសុទ្ធតែអាចពឹងផ្អែកលើអ្នក និងទុកចិត្តអ្នក។ អ្នកមិនចូលចិត្តនិយាយអាក្រក់ពីអ្នកណា ព្រោះអ្នកគិតថា វាមិនមែនជារឿងល្អអ្វីនោះឡើយ។ អ្នកដែលបានស្គាល់អ្នក គឺសុទ្ធតែមានសំណាង។

៥. លេខ ៥

Screen Shot 2020 08 05 At 1.58.03 PM

បុគ្គលិកលក្ខណៈល្អបំផុតរបស់អ្នក គឺភាពទន់ភ្លន់។ អ្នកអាចចុះសម្រុងជាមួយមនុស្សគ្រប់ប្រភេទ និងគ្រប់ស្រទាប់វណ្ណៈ។ ភាពទន់ភ្លន់នេះបានជួយអ្នកក្នុងអាជីពរបស់អ្នក និងផ្តល់ឱ្យអ្នកនូវមិត្តភាពប្លែកៗក្នុងរយៈពេលដ៏ខ្លី។ អ្នកជាប្រភេទមនុស្សដែលអាចនៅពិធីជប់លៀង ឬព្រឹត្តិការណ៍ណាមួយ ហើយតែងតែបង្កើតនូវភាពស្និទ្ធស្នាល និងទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា។

៦. លេខ ៦

Screen Shot 2020 08 05 At 1.58.06 PM

បុគ្គលិកលក្ខណៈល្អបំផុតរបស់អ្នកគឺការប្រាស្រ័យទាក់ទង។ អ្នកជាមនុស្សដែលមានចិត្តត្រជាក់ ស្ងប់ស្ងាត់។ អ្នកមិនដែលមានគំនិតអាក្រក់ ឬច្រណែននឹងអ្នកណានោះឡើយ។ ផ្ទុយទៅវិញ អ្នកតែងតែជួយដល់អ្នកដែលនៅជុំវិញខ្លួន។ អ្នកដឹងពីរបៀបក្នុងការបង្ហាញពីអ្វីដែលអ្នកកំពុងមានអារម្មណ៍ ឬគិតយ៉ាងច្បាស់ហើយអ្នកអាចដំណើរការអ្វីដែលអ្នកណាម្នាក់កំពុងព្យាយាមទាក់ទងមកអ្នកវិញយ៉ាងច្បាស់ដូចគ្នា។ នេះនឹងជួយអ្នកឱ្យឈានដល់ទំនាក់ទំនងស្នេហារបស់អ្នកថែមទៀតផង៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ womenworking