A. បើអ្នកជ្រើសរើសបន្ដោងទី A នេះមានន័យថា អ្នកជាមនុស្សដែលរឹងប៉ឹងនៅក្នុងរឿងស្នេហា ប៉ុន្តែអ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ណាស់ពីភាគីម្ខាងទៀត។ ដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់ ចង់តាមអ្នក លុះត្រាតែគេមានគ្រប់លក្ខខណ្ឌដែលអ្នកត្រូវការ។ លើសពីនេះ គេត្រូវតែជាមនុស្សដែលអាចធ្វើឱ្យអ្នកចិត្តទន់ និងញាប់ព័រដោយសារតែរឿងអ្វីមួយ បើមិនដូច្នេះទេ គេនឹងមិនអាចចងចិត្តអ្នកបានឡើយ កុំថាឱ្យទន់ចិត្ត សូម្បីតែចាប់អារម្មណ៍ ក៏អ្នកមិនខ្ចីនឹងចាប់អារម្មណ៍ផង។
B. បើអ្នកជ្រើសរើសបន្ដោងទី B នេះមានន័យថា អ្នកជាមនុស្សងាយបំផុតក្នុងរឿងស្នេហា ជាពិសេសគឺ ឱ្យតែមានអ្នកណាបង្ហាញពីការយកចិត្តទុកដាក់ បារម្ភ និងមានភាពស្និទ្ធស្នាលនឹងអ្នក នោះអាចឱ្យអ្នកពិចារណាក្នុងការទទួលយកម្នាក់នោះហើយ។ អ្នកមិនមែនជាមនុស្សដែលមានភាពច្បាស់លាស់ ឬមានច្បាប់វិន័យច្រើន នៅក្នុងរឿងស្នេហានោះឡើយ។
C. បើអ្នកជ្រើសរើសបន្ដោងទី C នេះបង្ហាញឱ្យឃើញថា អ្នកហាក់មានភាពច្របូកច្របល់ ចម្បូងចម្រាស់ណាស់ ឱ្យតែនិយាយដល់រឿងស្នេហា។ អ្នកមិនមានការវិនិច្ឆយអ្វីចំពោះរឿងនេះទេ អាចនិយាយបានថា អ្នកមិនប្រាកដ រឹតតែមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសយកនរណាម្នាក់ឡើយ។ លើសពីអ្នក អ្នកអាចជាមនុស្សដែលងាយឆាប់ស្រឡាញ់ មិនថាអ្នកណាទេ ឱ្យតែអ្នកចាប់អារម្មណ៍ អ្នកក៏ព្រមទទួលយក។ ប៉ុន្តែប្រសិនបើអ្នកមិនចាប់អារម្មណ៍ហយនោះ ទោះស្លាប់ក៏អ្នកមិនជ្រើសគេដែរ ហើយបើទោះជាគេល្អយ៉ាងណា ក៏អ្នកមិនមានអារម្មណ៍ថា ស្ដាយក្រោយឡើយ។
D. បើអ្នកជ្រើសរើសបន្ដោងទី D អ្នកជាមនុស្សដែលងាយចុះសម្រុងជាមួយដៃគូ ចេះសម្រប ជាពិសេសគឺ មានសមត្ថបភាពក្នុងការសាងទំនាក់ទំនងយ៉ាងស្និទ្ធស្នាល។ ហើយអ្នកក៏ជាមនុស្សដែលអាចផ្ដល់ឱ្យគ្រប់យ៉ាងទៅតាមអ្វីដែលដៃគូរបស់អ្នកចង់បានផងដែរ។ នេះជាចំណុចដែលអាចឱ្យអ្នកមានភាពល្អនៅក្នុងរឿងស្នេហា ជាពិសេសគឺ អាចមានការចែករំលែកយ៉ាងប្រសើររវាងគ្នា និងគ្នាទៀតផង៕
ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne