ជ្រើសរើសកូនឆ្មាមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអ្នកចង់បានទំនាក់ទំនងបែបណា? តោះ! សាកល្បងជ្រើសរើសទាំងអស់គ្នា ហើយទៅមើលចម្លើយដែលមាននៅខាងក្រោម ៖
1. កូនឆ្មាទី១ ៖ បង្ហាញថា អ្នកជាមនុស្សដែលមិនដែលខ្វល់ពីអ្វីដែលអ្នកដទៃនិយាយ
បើនិយាយក្នុងជំនឿរបស់មនុស្ស ឆ្មាខ្មៅទាក់ទងទៅនឹងសំណាងអាក្រក់ ប៉ុន្តែក្នុងករណីនេះ ឆ្មាខ្មៅ តំណាងឱ្យឯករាជ្យភាពរបស់អ្នក បញ្ជាក់ថា ចំពោះសេចក្ដីស្រឡាញ់ អ្នកតែងតែស្ដាប់ និងធ្វើអ្វីៗទៅតាមបេះដូងរបស់ខ្លួនឯង។
សម្រាប់អ្នកដែលនៅលីវ មិនទាន់មានគូ បំណងរបស់អ្នកក្នុងជីវិតស្នេហា គឺអ្នកត្រូវការមនុស្សម្នាក់ដែល អាចរួមដំណើរជីវិត ធ្វើដំណើរផ្សងព្រេងជាមួយនឹងអ្នក។ ព្រោះអ្នកជាមនុស្សដែលចូលចិត្តអ្វីដែលថ្មី ចូលចិត្តស្វែងរកនូវអ្វីដែលប្លែកៗ អ្នកចូលចិត្តធ្វើដំណើរផ្សេងព្រេង ច្រើនជាងធ្វើដំណើរស្វែងរកគូព្រេង ដូច្នេះ មនុស្សដែលអាចរួមដំណើរជាមួយអ្នកបាន លុះត្រាតែគេមានចំណង់ចំណូលចិត្តដូចអ្នកផងដែរ។
2. កូនឆ្មាទី២ ៖ បង្ហាញថា អ្នកជាមនុស្សស្ងប់ស្ងាត់
ជាការពិតណាស់ អ្នកជាមនុស្សម្នាក់ដែលស្រឡាញ់សន្តិភាព ចូលចិត្តប្រើជីវិតបែបស្ងប់ស្ងាត់ មិនចូលចិត្តភាពអ៊ូអរនោះឡើយ តែយ៉ាងណា អ្នកក៏ជាមនុស្សដែលមានមន្តស្នេហ៍ ចេះរួសរាយរាក់ទាក់ ចេះស្រឡាញ់ និងយកចិត្តទុកដាក់ ជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន។
និយាយចំពោះទំនាក់ទំនង ឬដៃគូជីវិតវិញ អ្នកចង់បានមនុស្សដែលមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក អ្នកចង់ក្លាយជាចំណែកមួយដែលសំខាន់បំផុត នៅក្នុងជីវិតដៃគូរបស់អ្នក ដូចដែលអ្នកតែងតែឱ្យតម្លៃ និងទុកដៃគូសំខាន់ដូចគ្នា។ អ្នកជាមនុស្សដែលខ្លាចត្រូវបានគេទុកចោល អ្នកខ្លាចមនុស្សដែលអ្នកស្រឡាញ់ មិនអើពើនឹងអ្នកខ្លាំងបំផុត ចំណុចនេះហើយ អាចជាហេតុធ្វើឱ្យអ្នកនឹងក្លាយជាមនុស្សដែល ឈឺចាប់ ខូចចិត្តតែម្នាក់ឯង ដោយសារតែអ្នកគិតខ្វល់ ពីដៃគូ និងទាមទារចង់បានការចាប់អារម្មណ៍ពីគេខ្លាំងពេក។
3. កូនឆ្មាទី៣ ៖ បង្ហាញថា អ្នកជាមនុស្សងាយចុះសម្រុងនឹងមជ្ឈដ្ឋានជុំវិញ
អ្នកជាមនុស្សដែលងាយស្រួលក្នុងការសម្របខ្លួនជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន លើសពីនេះ អ្នកក៏ចេះយល់ចិត្ត ខ្វល់ បារម្ភពីអ្នកដទៃផងដែរ ជាពិសេសគឺ អ្នកតែងតែយកចិត្តគេ ដាក់ក្នុងចិត្តខ្លួនឯង រៀនយល់ពីការឈឺចាប់របស់អ្នកដទៃទៀតផង។
ចំពោះជីវិតដៃគូវិញ អ្នកចង់បានទំនាក់ទំនងមួយដែលល្អប្រសើរ ដៃគូចេះយល់ ចេះខ្វល់ពីចិត្តរបស់អ្នក អ្វីដែលសំខាន់នោះគឺ អ្នកចង់ឱ្យដៃគូជាមនុស្សដែលចេះគិត និងសម្រេចចិត្តលើរឿងគ្រប់យ៉ាង ហើយចែករំលែករាល់បញ្ហា និងអារម្មណ៍ទាំងឡាយជាមួយនឹងអ្នកផងដែរ។
4. កូនឆ្មាទី៤ ៖ បង្ហាញថា អ្នកជាមនុស្សដែលមានចំណេះដឹង និងអាចទុកចិត្តបាន
អ្នកគឺជាមនុស្សម្នាក់ដែលមានចំណេះ ចេះដឹងជ្រៅជ្រះ ជាមនុស្សស្មោះត្រង់ អាចជឿជាក់ និងទុកចិត្តបាន ព្រោះអ្នកតែងតែយកចិត្តទុកដាក់ចំពោះអ្នកដទៃបានយ៉ាងល្អ។ ជាពិសេស នៅពេលដែលមិត្តភក្តិ ឬមនុស្សក្នុងគ្រួសារ ត្រូវការជំនួយ ឬចង់បានដំបូន្មានណាមួយពីអ្នក អ្នកមិនដែលមើលនឹងភ្នែកទេ អ្នកតែងតែជួយទៅតាមលទ្ធផាពដែលមាន និងផ្ដល់នូវដំបូន្មាន ក៏ដូចជាដំណោះស្រាយល្អៗទៅឱ្យពួកគេផងដែរ។
ប៉ុន្តែរឿងដែលមិនសូវជាល្អសម្រាប់អ្នកនោះគឺ រាល់ពេលដែលអ្នកមានទុក្ខ ឬជួបបញ្ហា មិនមានអ្នកណាអើពើ ឬជួយអ្នកវិញបាននោះឡើយ ពួកគេហាក់មិនសូវយល់ និងខ្វល់ពីអារម្មណ៍របស់អ្នកទេ។ ដូចគ្នា ចំពោះដៃគូជីវិតក៏អ៊ីចឹងដែរ ដៃគូរបស់អ្នក ប្រហែលបានត្រឹមតែអាចឱ្យអ្នកស្រឡាញ់ មើលថែ ការពារគេតែប៉ុណ្ណោះ តែបើនិយាយពីការប្រឹក្សា ឬសាមគ្គីនោះ គឺមិនអាចទេ ព្រោះគេអាចនឹងមកពឹងតែអ្នក។ ទោះយ៉ាងណា អ្នកជាដៃគូដ៏ល្អ រមែងស្ដាប់ និងមានហេតុផលដល់ដៃគូរបស់ខ្លួនជានិច្ច៕
ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne