តើរាត្រីមួយណាត្រូវនឹងអារម្មណ៍អ្នក ដើម្បីដឹងថា អ្នកណាដែលធ្វើឱ្យអ្នកនឹកនាដល់ខ្លាំងជាងគេក្នុងពេលនេះ

ទិដ្ឋភាពនាពេលរាត្រី ក៏អាចទស្សន៍ទាយដឹងពីចិត្តរបស់អ្នកបានដែរ ដោយគ្រាន់តែជ្រើសរើសរូបភាពមួយដែលអ្នកពេញចិត្ត ហើយត្រូវនឹងអារម្មណ៍អ្នកក្នុងពេលនេះ នោះអ្នកនឹងបានដឹងថា អ្នកណាដែលអ្នកខ្វល់ នឹកនាដល់ជាងគេ ... តោះទៅផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នា ៖

Screen Shot 2020 07 30 At 1.05.25 PM

១. បើអ្នកជ្រើសរើសរូបទី១ នោះមានន័យថា អារម្មណ៍អ្នកក្នុងពេលនេះ គឺនឹកនាដល់ឪពុកម្ដាយ ក្រុមគ្រួសារ និងបងប្អូនរបស់អ្នកយ៉ាងខ្លាំង។ គ្រួសារ គឺសំខាន់បំផុតសម្រាប់អ្នក។ អ្នកតែងតែលះបង់ និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីក្រុមគ្រួសារអ្នក ហើយក៏ព្យាយាមអត់ធ្មត់ គ្រប់ពេលជាមួយមនុស្សក្នុងគ្រួសារ។ មិនថាធ្វើអ្វី គិតអ្វីនោះទេ អ្នកតែងតែគិតដល់គ្រួសារមុនជានិច្ច តែងតែចៀសវាង មិនឱ្យប៉ះពាល់ដល់គ្រួសារ ឪពុកម្ដាយ ឬខាតប្រយោជន៍បងប្អូននះឡើយ។ អ្នកគឺជាកូនកត្តញ្ញូ និងជាបងជាប្អូនដែលល្អបំផុត។

Screen Shot 2020 07 30 At 1.05.30 PM

២. បើអ្នកជ្រើសរើសរូបទី២ នោះមានន័យថា ចិត្តរបស់អ្នកពេលនេះ គឺកំពុងតែនឹកគិតដល់មិត្តរបស់អ្នក។ អ្នកទុកមិត្តភក្តិល្អប្រៀបបានដៃស្ដាំ ជាបងប្អូនរបស់អ្នកអ៊ីចឹង។ អ្នកជាមិត្តដែលល្អបំផុត តែងតែគិត និងការពារមិត្តភក្តិជានិច្ច មិនឱ្យអ្នកណា មកប៉ះមិត្តរបស់អ្នកនោះឡើយ។ អ្នកហ៊ានលះបង់ និងឈរពាំង ដើម្បីមិត្តរបស់អ្នក។ អ្នកជាមនុស្សដែលឱ្យតម្លៃដល់មិត្តភាព អ្នកណាបានអ្នកធ្វើជាមិត្ត គឺពិតជាសំណាងណាស់។

Screen Shot 2020 07 30 At 1.05.36 PM

៣. បើអ្នកជ្រើសរើសរូបទី៣ នោះមានន័យថា អ្នកនឹកនា និងគិតដល់ខ្លួនឯងច្រើនជាងអ្នកណាៗទាំងអស់ ព្រោះអ្នកជាមនុស្សដែលមានឯករាជ្យខ្លាំង ផ្ដល់តម្លៃ និងភាពជឿជាក់ដល់ខ្លួនឯងមុនជានិច្ច។ ព្រោះអ្នកតែងតែគិតថា មានតែអ្នកខ្លួនឯងប៉ុណ្ណោះ ដែលអាចនៅក្បែរ មើលថែ និងជួយខ្លួនឯងបានច្រើនជាងអ្នកណាៗ។ ដូច្នេះហើយ ទើបអ្នកតែងតែព្យាយាមដុសខាត់ខ្លួនឯង ស្រឡាញ់ខ្លួនឯង និងមើលថែខ្លួនឯង ឱ្យកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើន រឹងប៉ឹងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកជាមនុស្សដែលច្រើនតែនៅម្នាក់ឯង ឯកាខ្លាំង ព្រោះអ្វីៗ អ្នកពឹងតែលើខ្លួនឯងតែប៉ុណ្ណោះ អ្នកមិនចូលចិត្តទៅពឹងពាក់ ឬរំខានអ្នកណានោះឡើយ។

Screen Shot 2020 07 30 At 1.05.42 PM

៤. បើអ្នកជ្រើសរើសរូបទី៤ នោះមានន័យថា អ្នកកំពុងតែនឹកនាដល់ដៃគូ គូស្នេហ៍របស់អ្នក ឬមនុស្សដែលអ្នកស្រឡាញ់។ អ្នកតែងតែព្យាយាមលះបង់ និងផ្ដល់អ្វីៗគ្រប់យ៉ាងដល់មនុស្សដែលអ្នកស្រឡាញ់។ ពេលខ្លះ អ្នកក៏ព្រមស៊ូទ្រាំរងទុក្ខ លំបាកតែម្នាក់ឯងក៏មានដែរ។ មនុស្សដែលអ្នកនឹកនាដល់ច្រើនជាងគេ គឺពួកគេនេះហើយ។ សេចក្ដីស្រឡាញ់ បានកែប្រែអ្នកពីមនុស្សដែលមានភាពបុគ្គលនិយម មកជាមនុស្សដែលចេះថែរក្សា និងលះបង់សម្រាប់មនុស្សខ្លួនស្រឡាញ់ ប៉ុន្តែអ្នកបែរជាក្លាយជាមនុស្សដែលអាត្មានិយមចំពោះមនុស្សដែលនៅជុំវិញខ្លួនទៅវិញ៕

ប្រែសម្រួល ៖ ភី​ អេក (ក្នុងស្រុក) / ប្រភព ៖ iOne