ប្រអប់កាដូអាថ៌កំបាំង !ជ្រើសរើសប្រអប់កាដូណាមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើអ្នកសំខាន់ប៉ុនណា នៅក្នុងចិត្តគូស្នេហ៍របស់អ្នក

ប្រសិនបើគេឱ្យអ្នកជ្រើសរើសប្រអប់អំណោយមួួយ ក្នុងចំណោម៤ខាងក្រោមនេះ តើអ្នកនឹងជ្រើសរើសយកមួយណា? ប្រអប់ដែលអ្នកជ្រើសរើស នឹងប្រាប់អ្នកថា អ្នកសំខាន់កម្រិតណា នៅក្នុងចិត្តដៃគូ ឬគូស្នេហ៍របស់អ្នក។ តោះ! សាកល្បងជ្រើសរើសទាំងអស់គ្នា ដើម្បីដឹងពីចិត្តដៃគូរបស់យើង!

Screen Shot 2020 07 30 At 10.42.03 AM

A. បើអ្នកជ្រើសរើសយកប្រអប់កាដូទី១ នោះមានន័យថា នៅក្នុងចិត្តគូស្នេហ៍របស់អ្នក គឺគ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងអ្នកបានទេ។ អ្នកប្រៀបបាននឹងពន្លឺរស្មី ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់គេអ៊ីចឹង អ្នកជាកម្លាំងជម្រុញឱ្យគេចេះខិតខំប្រឹងប្រែងនៅក្នុងជីវិត។ អ្វីដែលពិសេសនោះគឺ គេដឹងពីចំណង់ចំណូលចិត្ត គេតែងតែកត់សម្គាល់លើអ្នកជានិច្ច មិនថា ចរិត កាយវិការ បែបណាទេ គេស្គាល់ និងយល់ពីអ្នកបានយ៉ាងច្បាស់។ ដៃគូរបស់អ្នក​ គេពិតជាស្រឡាញ់អ្នកខ្លាំង ហើយគេក៏តែងតែគិតថា ខ្លួនគេពិតជាមានសំណាងណាស់ ដែលបានស្រឡាញ់អ្នក គេកក់ក្ដៅ គ្រប់ពេលដែលមានអ្នកនៅក្បែរ។ ដូច្នេះ អ្នកត្រូវតែចេះស្រឡាញ់ និងថែរក្សាគេឱ្យបានល្អដូចគ្នា ព្រោះមិនមែនចេះតែមានមនុស្សដែលស្រឡាញ់ និងយល់ពីអ្នកបែបនេះនោះឡើយ បើមិនចង់ស្ដាយក្រោយនោះ។

Screen Shot 2020 07 30 At 10.42.10 AM

B. បើអ្នកជ្រើសរើសយកប្រអប់កាដូទី២ ដែលមានអក្សរ B នោះមានន័យថា ដៃគូរបស់អ្នកហាក់មិនសូវអើពើ និងយកចិត្តទុកដាក់នឹងអ្នកប៉ុន្មានទេ គេមិនខ្វល់ពីអ្នក ដូចអ្នកខ្វល់ពីគេនោះឡើយ។ បើទោះជាស្នេហារបស់អ្នកបើកចំហរ មនុស្សជាច្រើនបានដឹងឮក៏ពិតមែន តែជាក់ស្តែងស្នេហារបស់អ្នក ហាក់សោះក្រោះនឹងគ្នាជាខ្លាំង។ ជាការពិតណាស់ កាយវិការរបស់ដៃគូរបស់អ្នក គេមិនសូវអើពើនឹងអ្នកទេ ដែលផ្ទុយស្រឡះពីអ្នកខ្លួនឯ ដែលតែងតែខ្វល់ខ្វាយ យកចិត្តទុកដាក់ចំពោះគេ ស្រឡាញ់គេខ្លាំងជាស្រឡាញ់ខ្លួនឯងទៅទៀត។ យកល្អ អ្នកគួរតែបង្កើតឱកាស រៀបចំដំណើរកម្សាន្តណាមួយ ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគូស្នេហ៍ឱ្យបានច្រើន។ យ៉ាងហោចណាស់ ក៏អាសន្សំមនោសញ្ចេតនាជាមួយគ្នាពីបន្តិចម្ដងៗឡើងទៅដែរ។

Screen Shot 2020 07 30 At 10.42.15 AM

C. បើអ្នកជ្រើសរើសយកប្រអប់កាដូទី៣ ដែលជាអក្សរ C នោះមានន័យថា ដៃគូរបស់អ្នកជាមនុស្សដែល គោរព និងឱ្យតម្លៃអ្នកជាខ្លាំង អ្វីដែលរឹតតែសំខាន់នោះគឺ គាត់តែងតែផ្ដល់នូវអ្វីទៅតាមអ្នកចង់បាន បើទោះជាអ្នកមិនសូវជាអើពើ និងស្រឡាញ់គាត់វិញក៏ដោយ គាត់មិនដែលខឹង ឬអន់ចិត្តអ្វីនឹងអ្នកនោះឡើយ។ អ្នកទាំងពីរ មិនដែលឈ្លោះទាស់ ឬសម្ដីតូចធំ ធ្ងន់ស្រាលដាក់គ្នានោះទេ ព្រោះដៃគូរបស់អ្នកជាមនុស្សដែលមានចរិតចាស់ទុំ ចិត្តធ្ងន់ មានទំនួលខុសត្រូវខ្ពស់។ គាត់តែងតែព្យាយាមនៅក្បែរ និងកំដរអ្នកគ្រប់ពេល បើទោះជាពេលខ្លះ គាត់មានអារម្មណ៍ថា ហត់នឿយ អស់កម្លាំងយ៉ាងណាក៏ដោយ។ នេះបង្ហាញឱ្យឃើញថា នៅក្នុងចិត្ត និងបេះដូងរបស់គាត់ អ្នកពិតជាសំនាន់ និងមានតម្លៃបំផុត គ្មានវិនាទីណាដែលគាត់ភ្លេចអ្នកនោះឡើយ។ ដូច្នេះហើយ អ្នកគប្បីឈ្វេងយល់ពីគាត់ឱ្យបានច្រើន កុំចេះតែធ្វើចរិត ស្រីស្អាត/ប្រុសស្អាត ដើម្បីឱ្យគេតាម ​Care តាមខ្វល់ យកចិត្តទុកដាក់លើអ្នកតែម្ខាងពេក។

Screen Shot 2020 07 30 At 10.42.22 AM

D. បើអ្នកជ្រើសរើសយកប្រអប់កាដូទី៤ ដែលជាអក្សរ D នោះមានន័យថា ចំពោះអ្នកផ្ទាល់ ស្នេហាគឺជាការលះបង់ និងផ្ដល់ឱ្យ បើទោះជាដៃគូរបស់អ្នកមិនសូវជាខ្វល់ខ្វាយ យកចិត្តទុកដាក់ចំពោះអ្នកក៏ដោយ។ អ្នកតែងតែព្រមចាញ់ និងសម្របតាមដៃគូជានិច្ច ស្នេហាគឺបែបនេះឯង ម្ខាងណាដែលស្រឡាញ់ខ្លាំង ម្ខាងនោះ ត្រូវតែជាអ្នកព្រមចាញ់គ្រប់បែបយ៉ាង។ អាចនិយាយបានថា មកពីក្នុងចិត្តដៃគូរបស់អ្នក ធ្លាប់មានស្រមោលខ្មៅ ជួបភាពរង្គោះរង្គើកាលពីមុន ទើបធ្វើឱ្យចិត្តគេមិនអាចដកចេញពីអតីតកាលបាន។ ដូច្នេះ ស្នេហារវាងអ្នក ហើយនឹងគេ អាចគ្រាន់តែជាស្នេហាបណ្ដោះអាសន្នតែប៉ុណ្ណោះ អ្នកអាចជាមនុស្សដែល គ្រាន់តែចូលទៅជំនួស ឬស្អំបេះដូងគេមួយពេលទេ។ ប្រសិនបអ្នកមានអារម្មណ៍ថា អ្នកពិបាកទ្រាំ ឬមិនអាចទទួលយកបានទេ អ្នកគួរតែឆាប់ចាកចេញពីគេឱ្យលឿនទៅ ព្រោះនៅក្នុងចិត្តគេ មិនមានអ្នកជាមនុស្សសំខាន់នោះឡើយ អ្នកសក្តិសមនឹងទទួលបានមនុស្សដែលស្រឡាញ់អ្នកយ៉ាងពិតប្រាកដ មិនមែនជាគេនោះទេ៕

ប្រែសម្រួល ៖ ភី អេក ( ក្នុងស្រុក) / ប្រភព ៖ iOne