អ្នកកើតក្នុងថ្ងៃទាំង៥ខាងក្រោមនេះ ដ្បិតថាមួយរយៈមុន ជីវិតជួបបញ្ហា និងកកស្ទះលុយកាក់ខ្លាំង ប៉ុន្តែចាប់ពីពេលនេះទៅ អ្នកនឹងទទួលបានលាភសំណាង និងលុយកាក់ហូរចូលឡើងវិញហើយ ព្រោះនេះដល់វេលាដែលទេវតាបើកពន្លឺ បង្ហាញពន្លឺរស្មីឱ្យដល់ជីវិតអ្នកឡើងវិញហើយ។
១. អ្នកកើតថ្ងៃច័ន្ទ
អាចនិយាយបានថា មួយរយៈមុននេះ ព្រោះតែបញ្ហាការងារ និងធ្វើឱ្យអ្នកខិតខំយ៉ាងស្វិតស្វាញក្នុងការបំពេញកិច្ចការងាររបស់អ្នក ធ្វើឱ្យអ្នកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ និងមនុស្សជាទីស្រឡាញ់ រហូតបណ្ដាលឱ្យអ្នកហាក់មានភាពសោះក្រោះ និងមានបញ្ហាជាមួយគ្រួសារ បែកបាក់ស្នេហាថែមទៀតផង។ ដូច្នេះពេលនេះ វាក៏ដល់ពេលហើយ ដែលអ្នកគួរតែងាកទៅមើល និងចំណាយពេលវេលាឱ្យបានច្រើនជាមួយគ្រួសារ និងមនុស្សជាទៅស្រឡាញ់របស់អ្នក។ ព្រោះថា នៅក្នុងរយៈពេលនេះ វាគឺជាឱកាស ដែលអ្នកគួរតែចាប់ផ្ដើមក្ដោបក្ដាប់ឡើងវិញនូវ លាភសំណាង លុយកាក់ និងបង្កើនភាពស្នាលស្និទ្ធឱ្យបានច្រើនជាមួយក្រុមគ្រួសារ។ ខណៈពេលនេះដែរ អ្នកក៏មានសំណាងត្រូវឆ្នោតប្រាកក់រង្វាន់ធំថែមទៀតផង។ ជាមួយនឹងការកខិតខំ ការបង្កបង្កើនរបស់អ្នកកន្លងមកនេះទៀតសោត ក៏ជួយឱ្យអ្នកទទួលបានជោគជ័យ និងប្រាក់ចំណេញដ៏ច្រើនមហាលសាល។
២. អ្នកកើតថ្ងៃពុធ
សម្រាប់អ្នកកើតថ្ងៃពុធនេះវិញ ជីវិតអ្នកកន្លងមកនេះ គឺជួបតែបញ្ហា និងឧបសគ្គមិនចេះចប់ មិនថាជាការងារ ឬជាមួយមនុស្សទេ អ្នកប្រទះតែមនុស្សដែលធ្វើឱ្យអ្នកមានទុក្ខ ជួបបញ្ហាឥតស្រាកស្រាន្ត។ ហើយក៏ដូចគ្នានៅក្នុងឆ្នាំនេះ អាចនិយាយបានថា ជាឆ្នាំដែលធ្វើឱ្យអ្នកហត់នឿយចិត្តជាខ្លាំង។ ប៉ុន្តែចាប់ពីពេលនះទៅ រហូតដល់ដើមឆ្នាំក្រោយ ជីវិតរបស់អ្នកនឹងមានការប្រែប្រួលទៅជាល្អបន្តិចម្ដងៗ រហូតអាចឱ្យអ្នកនេះមាឱកាសទិញបានទ្រព្យដ៏មានតម្លៃជាកម្មសិទ្ធផ្ទាល់ខ្លួនថែមទៀត។ ដូច្នេះចាប់ពីពេលនេះទៅ ជីវិតអ្នកកំពុងតែធ្វើដណើរលើផ្លូវដ៏រលូន ពុំមានបញ្ហា ឬឧបសគ្គណាដែលនាំឱ្យអ្នកលំបាក វេទនាចិត្តទៀតឡើយ ហើយអ្នកក៏អាចមានឱកាសខ្ពស់ ក្នុងការឈ្នះឆ្នោត ឬការផ្សងសំណាងផ្សេងៗថែមទៀតផង។
៣. អ្នកកើតថ្ងៃព្រហស្បត្តិ៍
កាលពីមុនអ្នកពិតជាហត់នឿយ និងជួបបញ្ហាជាច្រើនដែលនឹកស្មានមិនដល់ ដូច្នេះពេលនេះ អ្នកគប្បីតែចាប់ផ្ដើមសិក្សាឈ្វេងយល់ឱ្យបានច្រើន ពីដំណាក់កាលនៃការបណ្ដុះបណ្ដាលថ្នាលគំនិតជាថ្មី ដើម្បីឱ្យអ្នកទទួលបានការអប់រំបន្ថែមក្នុងការបង្កបង្កើនផល ដែលអាចផ្ដល់ឱ្យអ្នកនូវផ្លែផ្កា និងសំណាងដ៏ធំធេង។ ពេលនេះ យីអ៊ុនអ្នកកំពុងតែឡើងជាបន្តបន្ទាប់ លុយកាក់ហូរចូល ការងារក៏រលូន ដែលអាចជួយឱ្យអ្នកអាចមានលុយដើម្បីដោះបំណុល និងលើសពីនេះ អ្នកក៏អាចឆ្លៀតយកលុយកាក់សន្សំខ្លះៗ ដើម្បីទិញរបស់ទ្រព្យដ៏មានតម្លៃបានថែមទៀត។ ដ្បិតថាឆ្នាំនេះ អ្នកអាចនឹងគិតថាមិនអាចសល់អ្វីបានច្រើនក៏ពិតមែន តែជាក់ស្ដែង អ្នកអាចដោះបំណុលបានបន្តិចម្ដងៗ រហូតអាចឱ្យអ្នកបានធូរស្បើយ និងអាចសង់ផ្ទះវិឡាដ៏ធំ និងគ្រួសារមានក្ដីសុខសុភមង្គលបានផងដែរ។ ហើយចាប់ពីពេលនេះទៅ ជីវិតអ្នកនឹងរឹតតែល្អប្រសើរ និងបានជួបលាភសំណាងផ្ទួនៗ ដែលមានរយៈពេលយូរអង្វែង។
៤. អ្នកកើតថ្ងៃសៅរិ៍
ព្រោះតែអ្នកជាមនុស្សល្អ មានភាពស្មោះត្រង់រហូតមក ដូច្នេះ ចាប់ពីចុងឆ្នាំនេះតទៅ អ្នកនឹងមានជោគវាសនាល្អ លាភសំណាងនឹងរត់មករកអ្នក ចំណែកលុយកាក់ ក៏បបូរហូរហៀរ ពុំមានការខ្វះខាតមុខក្រោយទៀតឡើយ។ ពេលនេះ មិនថាការងារ លុយកាក់នោះទេ សូម្បីតែស្នេហា ក៏អ្នកអាចទទួលបានឱកាសល្អ ដើម្បីមើលចិត្តថ្លើម បានជួបមនុស្សដែលអ្នកស្រឡាញ់ពេញចិត្ត និងមានឱកាសអាចមានទំនាក់ទំនងដ៏ល្អពិតប្រាកដ និងបានយូរអង្វែងថែមទៀតផង។ អ្នកក៏ជាមនុស្សដែលមានបុណ្យវាសនាខ្ពស់ ដូច្នេះ កុសលដែលអ្នកមាន នឹងតាមថែរក្សាការពារអ្នកឱ្យជួបតែរឿងល្អៗ មនុស្សល្អៗ និងលាភសំណាងចូលមកបណ្ដាក់គ្នាជាបន្តបន្ទាប់ ដូច្នេះ អ្នកគប្បីធ្វើបុណ្យសន្សំកុសលបន្ថែមទៀត ដើម្បីឱ្យបុណ្យដែលអ្នកធ្វើ ជួយការពារអ្នកគ្រប់ពេលវេលា។
៥. អ្នកកើតថ្ងៃអាទិត្យ
ក្នុងអំឡុងពេលនេះដែរ អាចនិយាយបានថា អ្នកមានលាភសំណាងចូលមកក៏ពិតមែន ប៉ុន្តេ អ្នកមិនត្រូវទុកចិត្ត ឬធ្វើអ្វីចាំតែពឹងផ្អែកលើអ្នកដទៃនោះឡើយ ព្រោះថាសំណាងទាំងឡាយ និងលុយកាក់ដែលចូលមក គឺត្រូវពឹងលើសមត្ថភាព និងការខំប្រឹងរបស់អ្នកដោយខ្លួនឯងតែប៉ុណ្ណោះ។ ហើយអ្នកក៏មិនមានសំណាងដែលទទួលបានពីការផ្សងសំណាង ដូចជាលេងឆ្នោត ឬកម្មវិធីចាប់រង្វាន់ណាមួយនោះឡើយ។ ដូច្នេះ ជីវិតរបស់អ្នក ក៏មិនមានការជំពាក់អ្នកណាផ្សេងនោះដែរ៕
ប្រភព ៖ angelmagazines / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)