តេស្តចិត្តសាស្ត្របែបអ៉ឺរ៉ុប! ជ្រើសរើសចម្លើយមួយតាមគំនិតរបស់អ្នក ដើម្បីដឹងពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់អ្នក

ចង់ដឹងថា តើអ្នកជាមនុស្សដែលមានអត្តចរិត បុគ្គលិកលក្ខណៈពិសេសបែបណានោះ ដោយគ្រាន់តែលោកអ្នក ជ្រើសរើសនូវចម្លើយមួយ តាមដែលអ្នកគិត និងយល់ឃើញ បន្តាប់មកចូលទៅអានចម្លើយទាំងអស់គ្នា៖

តើអ្នកគិតថា ក្មេងស្រីរូបនេះ កំពុងតែធ្វើខ្លួនទៅចូលរួមក្នុងកម្មវិធីអ្វី?

១. ទៅចូលរួមពិធីទទួលសញ្ញាបត្រ

1dc6dc2b18bafe0c5ccb603ce54c7da8

បើអ្នកជ្រើសយកចម្លើយទី១ នោះមានន័យថា អ្នកគឺជាមនុស្សដែលមានមហិច្ឆតាខ្ពស់ មានការគិតចែងឆ្ងាយ ហើយគតិគំនិតរបស់អ្នកប្រកបដោយឆន្ទៈមុះមុត ប្រាកដប្រជា ជាមួយនឹងការខិតខំតស៊ូយ៉ាងស្វិតស្វាញ ដើម្បីសម្រេចនូវក្ដីស្រមៃ ឬបំណងប្រាថ្នា និងគោលដៅដែលអ្នកចង់ទៅ។ ម្យ៉ាងវិញទៀត អ្នកជាមនុស្សដែលហ៊ានពុះពារគ្រប់ឧបសគ្គ ជីវិតកាន់តែជួបទុក្ខលំបាក អ្នករឹតតែព្យាយាមធ្វើការយ៉ាងស្ងៀមស្ងាត់ ដើម្បីដោះស្រាយបញ្ហាទាំងឡាយ។

២. កម្មវិធីប្រគុំតន្ត្រី

Picture47 10

បើអ្នកជ្រើសយកចម្លើយទី២ នោះមានន័យថា អ្នកជាមនុស្សដែលមានការគិតលឿន ពេលខ្លះ មិនសូវជាវិនិច្ឆយអ្វីច្រើនឡើយ លើសពីនេះ អ្នកក៏ជាមនុស្សដែលពេលខ្លះមានការគិតមិនសមហេតុផលអ្វីទេ ការគិត និងផ្លាស់ប្ដូរគំនិតយ៉ាងឆាប់រហ័ស ទើបធ្វើឱ្យអ្នកជុំវិញខ្លួនអ្នក ពិបាកតាមទាន់គំនិតអ្នកណាស់ គេពិបាកនឹងយល់ពីអ្នកបំផុត។ ប៉ុន្តែ ប្រសិនបើអ្នកដាក់ចិត្តគំនិតទៅលើការងារណាមួយហើយនោះ អ្នកប្រាកដជាបង្កើតបាននូវគំនិតច្នៃប្រតិដ្ឋដ៏អស្ចារ្យ ដែលស្មានមិនដល់ថា អ្នកអាចធ្វើបាននោះឡើយ។

៣. ធ្វើជាអ្នកកាន់ផ្កា

B3a89272e06d692d7a4fadd0b0ae2eaa

បើអ្នកជ្រើសយកចម្លើយទី៣ នោះមានន័យថា អ្នកជាមនុស្សដែលមានភាពរ៉ូមែនទិកជាខ្លាំង ហើយក៏ជាមនុស្សដែលមានអាថ៌កំបាំងលាក់ទុកច្រើនដែរ។ អ្នកចូលចិត្តគិត និងនឹកនាដល់រឿងអតីតកាល រឿងដែលបានកន្លងហួសទៅហើយ។​ ពេលខ្លះ ការគិតរបស់អ្នក ហាក់បញ្ជាក់ឱ្យឃើញពីភាពល្ងង់ និងទន់ជ្រាយរបស់អ្នកអ៊ីចឹង ប៉ុន្តែធាតុពិត ការពិត​ អ្នកមិនមែនជាមនុស្សឆោតណាស់ណាទេ ពេលខ្លះ អ្នកដឹង និងយល់គ្រប់យ៉ាងដែលជាការពិត គ្រាន់តែអ្នកធ្វើមិនដឹងមិនឮតែប៉ុណ្ណោះ។

៤. ទៅសាលារៀន

Shutterstock 499355452

បើអ្នកជ្រើសយកចម្លើយទី៤ នោះមានន័យថា អ្នកគឺជាមនុស្សម្នាក់ដែល លាក់អារម្មណ៍ច្រើនតែម្នាក់ឯង អាចដោយសារតែកាលពីក្មេង អ្នកហាក់ទទួលនូវការខ្វះអារម្មណ៍អ្វីមួយ ទើបពេលនេះ ធ្វើឱ្យអ្នកទទួលរង និងប្រឈមនឹងភាពឯកាខ្លាំង។ អ្នកតែងតែគិត និងសង្ឃឹមជានិច្ចថា ជីវិតអ្នកនឹងអាចមានអព្ភូតហេតុណាមួយកើតឡើង ដើម្បីកែប្រែផ្លាស់ប្ដូរខ្សែជីវិតរបស់អ្នកឱ្យមានភាពល្អប្រសើរឡើងវិញ។ យ៉ាងណាមិញ អ្នកក៏អាចបំបាត់នូវអារម្មណ៍មិនល្អ បញ្ហាមិនល្អ និងគំនិតទុទិដ្ឋិនិយមរបស់អ្នកបាន ប្រសិនបើអ្នកព្រមទទួលស្គាល់ការពិត និងព្រមបំភ្លេច ហើយលះបង់អ្វីដែលមិនល្អទាំងនោះចោល ហើយចាប់ផ្ដើមជីវិតឡើងវិញសាជាថ្មី៕

ប្រភព ៖ Tagsis / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)