២០ រូបភាពពីមនុស្សប្រឆាំងនឹងបទបញ្ជា តាមរបៀបច្នៃប្រតិដ្ឋនឹកស្មានមិនដល់!

បទប្បញ្ញត្តិមិនថាច្បាប់ឬវិធានសង្គមត្រូវអនុវត្តតាមគ្រប់ពេលវេលា ដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ក្នុងសង្គម ប៉ុន្តែពេលខ្លះវិន័យដែលបានចែកមកពេលខ្លះមើលទៅហាក់ដូចជាឆ្កួតហើយឥតប្រយោជន៍។ ដូច្នេះយើងច្រើនតែឃើញមនុស្សក្លាហានដែលហ៊ានចេញមុខប្រឆាំងនឹងវិន័យទាំងនេះតាមវិធីផ្សេងៗគ្នា។ ហើយពេលខ្លះពួកគេប្រើភាពធន់ទ្រាំតាមរបៀបដែលយើងមិនដែលរំពឹងទុកពីមុនមក។

ថ្ងៃនេះក្រុមការងារ Knongsrok សូមបង្ហាញប្រិយមិត្តពីក្រុមមនុស្សដែលហ៊ានតស៊ូនិងបទបញ្ជាប្លែកៗដែលអាចឲ្យអ្នកសើច និងអាចឲ្យអ្នកយល់ស្របតាមពួកគេផងក៏អាចថាបាន។

១. ក្រុមនិស្សិតប្រុសមួយក្រុមដែលតវ៉ាដោយពាក់សំពត់ទៅសាលា។ ដោយសារតែនាយកសាលាមិនអនុញ្ញាតឱ្យពួកគេស្លៀកខ្លីនៅថ្ងៃក្តៅខ្លាំង។ (ឯកសណ្ឋានសាលាគឺខោវែង)

2. នៅពេលដែលស្ត្រីមិនត្រូវបានអនុញ្ញាតឱ្យចូលមើលក្នុងការប្រកួតបាល់ទាត់នៅប្រទេសអ៊ីរ៉ង់ក្មេងស្រី ៥ នាក់នេះបានសំរេចចិត្តក្លែងខ្លួនធ្វើជាបុរសដើម្បីបានចូលមើលការប្រគួត។

3. នៅពេលអន្តេវាសិកដ្ឋាននិស្សិតមិនអនុញ្ញាតឱ្យភេទផ្ទុយគ្នាចូលក្នុងបន្ទប់ដេកជាមួយគ្នា។ ដូច្នេះអ្នកទាំងពីរបាននៅខាងក្រៅផ្ទះមើលTVជំនួសវិញ។

4. "ប្រសិនបើអ្នកចង់បំបៅកូនដោយទឹកដោះ។ សូមបិទមុខខ្លួនឯង” ។

5. នៅពេលដែលសត្វឆ្កែមិនត្រូវបានអនុញ្ញាតឱ្យឡើងជិះរថភ្លើង។ លើកលែងតែវានៅក្នុងកាបូប។ ដែលធ្វើឱ្យយើងអាចមើលឃើញរូបភាពនេះ។

6. ពេលម៉ាក់ប្រាប់ថា មិនអនុញ្ញាតឱ្យយកអាហារចូលបន្ទប់ដេក។

7. នៅពេលដែលចៅហ្វាយក្រុងដាក់គោលការណ៍ឲ្យម្ចាស់ហាងហាមមិនឱ្យអង្គុយនៅលើចិញ្ចើមផ្លូវទេ។ ហើយនេះគឺជាដំណោះស្រាយរបស់ពួកគេ។

8. អ្នកគាំទ្របាល់ទាត់ម្នាក់នេះត្រូវបានហាមឃាត់មិនអោយចូលកីឡដ្ឋានរយៈពេល ១ ឆ្នាំដូច្នេះគាត់សំរេចចិត្តជួលរថយន្តស្ទូចដើម្បីមើលការប្រកួតបាល់ទាត់ជំនួសវិញ។

9. នៅពេលកូន ៗ ដែលបានទៅបោះជំរំបានសរសេរសំបុត្រត្រលប់ទៅម្ដាយវិញបន្ទាប់ពីមួយសប្តាហ៍ដំបូង “ ខ្ញុំត្រូវបានគេបង្ខំឱ្យសរសេរសំបុត្រនេះដើម្បីញ៉ាំ” ។

10. នៅពេលសាលាដែលអនុញ្ញាតឱ្យសិស្សស្លៀកឈុតក្នុងរដូវត្រជាក់។

11. នៅពេលគ្រូឲ្យសិស្សសរសេរលិខិតស្នើសុំការងារ។ តាមរយៈការតំណាងឱ្យខ្លួនគាត់ជាតួអង្គមួយនៅក្នុងទីក្រុង Marvel ។ ដូច្នេះនិស្សិតម្នាក់បានជំនួសខ្លួនគាត់ជា Groot។

12. នៅពេលទៅផឹកហើយត្រលប់មកវិញយប់ជ្រៅ នេះហើយជាលទ្ធផល!

13. មានច្បាប់ហាមឃាត់សិស្សធ្វើក្បាលល្ពៅក្នុងអន្តេវាសិកដ្ឋានក្នុងអំឡុងពេលបុណ្យ Halloween ។ ប៉ុន្តែគេហាមតែផ្លែល្ពៅ ដូច្នេះនេះជាលទ្ធផលផ្សេងទៀត។

14. បុរសនេះត្រូវបានហាមឃាត់មិនឱ្យពាក់វ៉ែនតា។ បន្ទាប់ពីការវះកាត់ច្រមុះព្រោះវ៉ែនតាអាចទំលាក់ទម្ងន់លើច្រមុះ។ ដូច្នេះគាត់បានសំរេចចិត្តរកដំណោះស្រាយជាមួយវិធីសាស្ត្រនេះជំនួសវិញ។

15. នៅពេលការិយាល័យថ្មីត្រូវការរូបភាពឈុតនៅលើគេហទំព័រ។ បុគ្គលិកថ្មីនេះមិនមានសំលៀកបំពាក់ទេ។ ប៉ុន្តែគាត់មានជំនាញកែរូបភាព។

16. នៅពេលត្រូវមេបង្ខំឱ្យស្លៀកពាក់ឯកសណ្ឋានផ្លូវការនៅកន្លែងធ្វើការបុរសនេះស្វែងរកដំណោះស្រាយបន្តិចបន្តួចជាមួយស្រោមជើងរបស់គាត់។

17. នៅពេលដែលឪពុកត្រូវធ្វើដំណើរទៅទីក្រុងផ្សេងៗគ្នារយៈពេល ៥ ថ្ងៃហើយបន្ទាប់មកដំឡើងកាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ទទួលភ្ញៀវ។ ប៉ុន្តែវាមិនមែនជាឧបសគ្គរបស់កូននោះទេ។

18. ចំណតរថយន្តបៃតងមិនមែនមានន័យថា“ ឡានបៃតង” ទេតែវាមានន័យថា រថយន្តដែលបញ្ចេញការបំពុលតិចជាងរថយន្តធម្មតា។ ឬយានយន្តអគ្គិសនី។

19. ហាមជិះកង់ ហាមជិះស្គី ហាមជិះស្គីក្តាររំអិល និងហាមជិះម៉ូតូស្កូតឺ ប៉ុន្តែមិនបានហាមកង់ដែលមានកង់មួយឯណា។

20. អាកាសធាតុល្អថ្ងៃនេះ ដូច្នេះម្ដាយប្រាប់កូនប្រុសគួរតែទៅលេងនៅខាងក្រៅ។

សំគាល់: ប្រតិដ្ឋ=ប្រឌិត នៅក្នុងវចនាសម្តេចសង្ឃរាជជួន ណាត ពាក្យទាំងពីរនេះមានអត្ថន័យដូចគ្នានិងសូរដូចគ្នា។ Knongsrok លើកយកពាក្យនេះមកសរសេរព្រោះតែចង់ឱ្យបងប្អូនទាំងអស់ដែលមិនធ្លាប់បានឃើញពាក្យនេះបានយល់បានដឹងឱ្យបានគ្រប់គ្នា៕

អត្ថបទដោយ៖ វីរៈ