មានស្ត្រីកាន់តែច្រើនឡើង ៗ ជ្រើសរើសរើសយកកូនតិចនៅបច្ចុប្បន្ននេះដោយសារតែមូលហេតុជាច្រើនដូចជាការថែទាំកុមារត្រូវចំណាយថវិការច្រើន អាជីព និងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែ។ ទោះជាយ៉ាងណាក៏ដោយ វាមិនដូចជាអ្វីដែលស្រ្តីទាំងអស់អាចជ្រើសរើសបានទេ ស្ត្រីជនជាតិអ៊ូហ្គានដាដែលបានផ្តល់កំណើតដល់កូនៗដល់ទៅ ៤៤ នាក់នោះទេ។
មិនដូចស្ត្រីជាច្រើននៅជ្រុងផ្សេងនៃពិភពលោកទេ Mariam Nabatanzi មិនមានជម្រើសទេប៉ុន្តែត្រូវរស់នៅជាស្ត្រីដែលបានរៀបការតាំងពីក្មេងមកម្ល៉េះ ចាប់តាំងពីពេលដែលនាងត្រូវបានក្រុមគ្រួសារលក់នាងឱ្យទៅបុរសម្នាក់ដែលមានអាយុជាង 27 ឆ្នាំ។
នាងមានអាយុត្រឹមតែ 13 ឆ្នាំប៉ុណ្ណោះនៅពេលនាងរៀបការ
Mariam មិនបានដឹងថានាងត្រូវបានគ្រួសារបង្ខំឱ្យរៀបការទេរហូតដល់នាងត្រូវបានគេអោយទៅរស់នៅផ្ទះប្តីរបស់នាង។
មួយឆ្នាំក្រោយមកនាងបានបង្កើតកូនភ្លោះដំបូងរបស់នាង។ ក្រោយមកនាងបានផ្តល់កំណើតដល់កូនភ្លោះបីនៅឆ្នាំបន្ទាប់។
ការមានផ្ទៃពោះជាបន្តបន្ទាប់របស់នាងក៏បានធ្វើឱ្យនាងមានកូនភ្លោះបីនិងកូនភ្លោះបួនផងដែរ។
ថ្វីបើនាងបានសម្រាលកូនជាច្រើនក៏ដោយនាងមិនដែលទទួលការគាំទ្រពីស្វាមីឡើយ។ "ប្តីរបស់ខ្ញុំមានកូនច្រើនកាលពីគាត់រស់នៅជាមួយប្រពន្ធមុន ហើយខ្ញុំត្រូវមើលថែរក្សាពួកគេព្រោះម្ដាយរបស់ពួកគេបានលែងលះជាមួយប្តីរបស់ខ្ញុំ"។
Mariam បាននិយាយថា "គាត់ក៏មានប្រើអំពើហឹង្សាផងដែរហើយគាត់នឹងវាយខ្ញុំនៅពេលពួកយើងឈ្លោះគ្នា" ។
នាងគិតអំពីការពន្យាកំណើតដើម្បីកុំឲ្យមានផ្ទៃពោះម្តងទៀតប៉ុន្តែវេជ្ជបណ្ឌិតបានប្រាប់នាងពីការបង្កើនចំនួនអូវ៉ុលរបស់នាងខ្ពស់ហើយយនីតិវិធីណាមួយអាចធ្វើឱ្យនាងមានគ្រោះថ្នាក់ដល់ជីវិត។
បច្ចុប្បន្ន Mariam មានកូនសរុបចំនួន ៤៤ នាក់។ កូនភ្លោះ៦ដង ១២ នាក់ កូនភ្លោះបី ៤ដង ១២នាក់ និងកូនភ្លោះបួន ២ដង ៨នាក់។ ក្នុងចំណោមកូនទាំងអស់មាន ៦នាក់បានស្លាប់។
ថ្វីបើស្ថានការណ៍របស់នាងបែបនេះក៏ដោយ នាងបានជឿថាកូន ៗ របស់នាងគឺត្រូវបានបញ្ជូនមកដោយព្រះជាម្ចាស់។ តែនាងបានបង្ហាញពីការខកចិត្តរបស់នាងដោយសារកូន ៗ របស់នាងត្រូវតែធំធាត់ឡើងដោយគ្មានតួអង្គឪពុកមើលថែ។
ស្វាមីរបស់នាងតែងតែចាកចេញពីនាងហើយបានបាត់ខ្លួនអស់ជាច្រើនខែជួនកាលច្រើនឆ្នាំ។
យ៉ាងណាក៏ដោយនាងបាននិយាយថានាងនឹងមិនបោះបង់កូន ៗ របស់នាងដូចជាស្វាមីនិងឪពុកម្ដាយនាងទេ។ សម្រាប់រឿងនោះនាងសូមផ្ញើសារមានសារសំខាន់សម្រាប់ឪពុកម្តាយទាំងអស់។
នាងបាននិយាយថា "ឈប់លក់កូនស្រីដែលមិនទាន់គ្រប់អាយុរបស់អ្នកទៅរៀបការ។ ពួកគេរងទុក្ខច្រើនពេកហើយការបាត់បង់សេចក្តីស្រឡាញ់របស់មាតាបិតាគឺជារបួសមួយដែលពួកគេមិនអាចជាសះស្បើយបានឡើយ"។
"កុំភ្លេចការទទួលខុសត្រូវរបស់អ្នកព្រោះអាពាហ៍ពិពាហ៍គឺជាការទទួលខុសត្រូវរួមគ្នាក្នុងការចិញ្ចឹមកូន ៗ របស់អ្នក"
អត្ថបទដោយ៖ ក្នុងស្រុក