ជ្រើសរើសកែវមួយ ដើម្បីដឹងថា អ្នកជាមនុស្សរឹងមាំកម្រិតណា នៅក្នុងក្រសែភ្នែកអ្នកដទៃ

មនុស្សម្នាក់ៗ សុទ្ធតែមានចំណុចខ្លាំង និងខ្សោយ រឹងមាំ ឬទន់ជ្រាយ យ៉ាងណាមិញ ភាពរឹងមាំ ឬទន់ជ្រាយរបស់យើង អ្នកដទៃ គេក៏អាចសង្កេតមើលដឹងដែរ។ តោះ! សាកល្បងទាំងអស់គ្នា ដោយគ្រាន់តែជ្រើសយករូបកែវមួយដែលអ្នកពេញចិត្ត នោះនឹងដឹងហើយថា អ្នកដទៃ គេមើលមកអ្នក ជាមនុស្សរឹងមាំកម្រិតណា!

១. រឹងមាំ ៩៩%

Screen Shot 2020 07 15 At 6.49.59 PM

អ្នកដទៃគិតថា អ្នកជាមនុស្សរឹងមាំខ្លាំង គេមើលមកអ្នកប្រៀបដូចមនុស្សកើតពីថ្មមកអ៊ីចឹង មិនថាចិត្ត ឬរូបរាងកាយរបស់អ្នកនោះទេ។ ព្រោះតែភាពរឹងមាំ ស្វាហាប់ ក្លាហានរបស់អ្នកនេះហើយ ធ្វើឱ្យគេមើលមកអ្នកជាមនុស្សដែលរឹងមាំផុតលេខ។. យ៉ាងណាមិញ ពេលខ្លះ អ្នកពិតជាចិត្តដាច់ខ្លាំង គ្មានមេត្តា មិនចេះយោគយល់នោះឡើយ អាចនិយាយបានថា អ្នកជាមនុស្សសោះកក្រោះ មិនខ្វល់ពីគំនិត ឬអារម្មណ៍នរណាម្នាក់ទេ នេះជាចំណុចមិនល្អរបស់អ្នក។ ប៉ុន្តែអ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ខុស ឬត្រូវ អ្នកមិនដែលរត់គេចពីបញ្ហា ឬរកលេសយករួចខ្លួន មិនទទួលស្គាល់កំហុសរបស់ខ្លួននោះឡើយ។ តែអ្នកក៏ជាមនុស្សឃោឃៅ ចិត្តត្រជាក់ និងគួរឱ្យខ្លាច ដោយសារតែភាពមិនចេះអធ្យាស្រ័យនេះឯង។

២. រឹងមាំ ៧៥%

Screen Shot 2020 07 15 At 6.50.06 PM

អ្នកមានចិត្តបរិសុទ្ធនឹងន ក្លាហាន តែពេលខ្លះក៏តឹងតែងខ្លាំងណាស់។ អ្នកមានភាពខ្លាំងដោយខ្លួនឯង ធ្វើអ្វីមិនចូលចិត្តពឹងផ្អែកលើអ្នកដទៃនោះទេ ព្រោះអ្នកប្រកាន់នូវគំនិតមួយគឺ ខ្លួនត្រូវទីពឹងខ្លួន ដូច្នេះហើយ អ្នកកម្រនឹងពឹងអ្នកដទៃណាស់ ម្យ៉ាងវិញទៀត អ្នកពឹងគេក៏មិនដែលបានដែរ។ អ្នកជាមនុស្សចូលចិត្តយុត្តិធម៌ ច្បាស់លាស់ អ្នកមិនចូលចិត្តអ្នកណាសម្ដីអាក្រក់ គ្រោតគ្រាតនោះឡើយ ដូច្នេះហើយ អ្នកក៏មិនជាមនុស្សសម្ដីសោះក្រោះនោះដែរ។ ជាមួយអ្នកខាងក្រៅ អ្នកអាចនឹងតឹងតែ មិនសូវជាបង្ហាញនូវឥរិយថបគាប់គួរប៉ុន្មានទេ តែចំពោះមនុស្សនៅក្នុងផ្ទះ ចំពោះសមាជិកគ្រួសារ អ្នកជាមនុស្សដែលទន់ភ្លន់ជានិច្ច។

៣. រឹងមាំ ៥០%

Screen Shot 2020 07 15 At 6.50.12 PM

អ្នកជាមនុស្សក្ដៅក្រៅ ត្រជាក់ក្នុង ចំពោះមនុស្សជុំវិញខ្លួន អ្នកហាក់រឹងរូសមានះពេលខ្លះ មិនសូវជាបង្ហាញភាពស្និទ្ធស្នាល ការលេងសើចនោះឡើយ ប៉ុន្តែធាតុពិត ចិត្តនៅខាងក្នុងរបស់អ្នក មិនដូចរូបខាងក្រៅទេ អ្នកជាមនុស្សមានសន្ដានចិត្តល្អ ចេះជួយ ចេះចែករំលែក ជាពិសេសគឺ រាប់អានដោយភាពស្មោះត្រង់។ គេគិតថា អ្នកជាមនុស្សរឹងមាំ តែវាជាការពិតអ្នករឹងមាំតែសម្បកក្រៅប៉ុណ្ណោះ ក្នុងចិត្តរបស់អ្នកទន់ជ្រាយ ងាយនឹងផ្ដេកផ្ដួល ពេលមានអ្វីប៉ះទង្គិចចិត្តអ្នក។

៤. រឹងមាំ ២៥%

Screen Shot 2020 07 15 At 6.50.17 PM

អ្នកជាមនុស្សមានចិត្តល្អ បរិសុទ្ធ ស្លូតបូត ទៀងត្រង់ ដោយហេតុនេះ មើលទៅអ្នកហាក់ទន់ជ្រាយណាស់ ងាយឆាប់នឹងត្រូវគេបោកប្រាស់ ព្រោះតែភាពស្លូតបូត ទៀងត្រង់ ឆាប់ជឿសម្ដីគេ។ អ្នកជាមនុស្សដែលត្រូវការបង្អែកមួយដែលរឹងមាំ ព្រោះអ្នកមិនអាចធ្វើអ្វី ឬពឹងផ្អែកលើខ្លួនឯងបានទេ អ្នកមិនមានជំហសម្រាប់ជួយខ្លួនឯងនោះឡើយ។

ប្រែសម្រួល ៖ ភី អេក / ប្រភព ៖ iOne