ជ្រើសរើសក្រឡមួយ ដើម្បីដឹងពីគុណសម្បត្តិដ៏អស្ចារ្យរបស់អ្នក

តើអ្វីដែលជាចំណុចខ្លាំង និងគួរឱ្យទាក់ទាញដែលអ្នកមាន។ តោះទៅសាកល្បងទាំងអស់គ្នា ជ្រើសក្រឡមួយហើយ ទៅមើលចម្លើយនៅខាងក្រោម ៖

A . ភាពច្នៃប្រតិដ្ឋ

Screen Shot 2020 07 15 At 10.59.30 AM

បើអ្នកជ្រើសយកក្រឡទី១ ឬ ក្រឡ A. នោះមានន័យថា អ្នកជាមនុស្សម្នាក់ដែលចូលចិត្តបង្កើតនូវអ្វីដែលថ្មីៗ មានគំនិតច្នៃប្រតិដ្ឋខ្ពស់គួរឱ្យចាប់អារម្មណ៍។ នៅក្នុងខួរក្បាលរបស់អ្នក ប្រៀបបានទៅនឹងឃ្លាំងផ្ទុកនូវគំនិតល្អជាច្រើនរាប់មិនអស់ អ្នកអាចបង្កើតគំនិតថ្មីៗ ដើម្បីធ្វើអ្វី ឬប្រកបកិច្ចការងារដែលប្លែកៗពីគេជានិច្ច។ ព្រោះតែភាពស្រមើស្រមៃដែលអ្នកមាន ទើបអាចធ្វើឱ្យអ្នកបង្កើតចេញនូវគំនិតថ្មីៗ ដែលគ្រប់គ្នាមិនមានដូចជាអ្នកនោះឡើយ។ អ្នកជាបុគ្គលផ្តួចផ្ដើមដ៏ល្អ ដែលអាចជួយជ្រោមជ្រែងអ្នកជុំវិញខ្លួន ក្នុងការបង្កើតនូវអ្វីដែលជារបស់ខ្លួនឯង។ ភាពច្នៃប្រតិដ្ឋ និងគំនិតមហាសាលរបស់អ្នកនេះហើយ ជាគុណសម្បត្តិដ៏ធំរបស់អ្នក។

B . ល្អិតល្អន់

Screen Shot 2020 07 15 At 10.59.38 AM

អ្នកជាមនុស្សដែលមានគំនិតល្អិតល្អន់ មានការប្រុងប្រយ័ត្នខ្ពស់ មិនថាជាទង្វើ ឬសម្ដីនោះឡើយ មុននឹងធ្វើអ្វី និយាយអ្វី អ្នកតែងតែគិតមត់ចត់ណាស់ ចៀសវាងនាំឱ្យកើតមានបញ្ហាមកតាមក្រោយ។ ជាពិសេសគឺ អ្នកជាមនុស្សប្រុងប្រយ័ត្នពីអ្វីដែលនៅជុំវិញខ្លួនបានយ៉ាងល្អ និយាយជារួមគឺមិនទុកចិត្តអ្វីទាំងអស់ មិនងាយជឿលើអ្វីដោយខ្វះការគិតពិចារណាទេ។ អ្នកពូកែគិត ពូកែសង្កេត ពូកែវិភាគ និងពូកែតាមដានយ៉ាងមត់ចត់ អ្វីក៏ដោយ សំខាន់គឺអ្នកត្រូវមើល និងគិតឱ្យប្រាកដចិត្តជាមុនសិន ទើបអ្នកសម្រេចចិត្ត។

C . ហេតុផល

Screen Shot 2020 07 15 At 10.59.45 AM

អ្នកជាមនុស្សម្នាក់ដែលមានហេតុផលច្បាស់លាស់ គ្រប់បញ្ហា ឬអ្វីដែលកើតឡើង អ្នកផ្សាភ្ជាប់ទៅនឹងហេតុផលមកជាមួយជានិច្ច មិនចេះឆេវឆាវ ឆោឡោ ច្រឡោតខឹងផ្ដេសផ្ដាសនោះឡើយ ព្រោះអ្នកជឿថា គ្រប់បញ្ហា គឺសុទ្ធតែមានជ្រុង មានផ្នែករបស់វា ដូច្នេះ អ្នកប្រកាន់ខ្ជាប់នូវអ្វីដែលជាការពិត អ្នកប្រកាន់នូវគំនិតសុទិដ្ឋិនិយម ប្រកបដោយហេតុផលសមស្របជានិច្ច។

D . ដាច់ស្រេច មិនចេះសាំញ៉ាំ

Screen Shot 2020 07 15 At 10.59.51 AM

អ្នកជាមនុស្សមានចក្ខុវិសយវែងឆ្ងាយ រហ័សរហួស មិនចូលចិត្តអូសបន្លាយអ្វីរញ៉េរញ៉ៃសាំញ៉ាំច្រើនទេ។ អ្នកជាមនុស្សមានការគិតដាច់ស្រេច ធ្វើអ្វីមួយគឺ ចង់ឱ្យច្បាស់លាស់ ទើបអ្នកអាចស្រឡះក្នុងចិត្ត។ អ្នកក៏ជាមនុស្សបែងចែកបានល្អ មិនចូលចិត្តអូសទាញអ្វីឱ្យមកពាក់ព័ន្ធច្រំដែលនោះឡើយ អ្វីដែលអ្នកចង់ធ្វើ ឬក៏បានសម្រេចចិត្តហើយ អ្នកក៏នឹងធ្វើឱ្យបានប្រសើរ មិនចេះគិត រាករែកស្មុគស្មាញនោះឡើយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី​ អេក