តារាសម្តែងហូលីវូដ ១៥ រូបដែលស្ទើរតែបោះបង់អាជីពរបស់ពួកគេ មុនពេលក្លាយជាតារាល្បីឈ្មោះបំផុត

ពីតារាសម្តែងដែលទទួលបានពានរង្វាន់ Grammy  Award-winning ចំនួន ២ ដងគឺលោក Bradley Cooper រហូតដល់តារាសម្តែងដែលទទួលបានពានរង្វាន់ Academy Award-winning លោក Brie Larson និងតារាសម្តែងមួយចំនួនទៀតដែលយើងស្រឡាញ់ ដំបូងឡើយបានតស៊ូខិតខំយ៉ាងខ្លាំងដើម្បីក្លាយជាតារាល្បីនៅហូលីវូដបច្ចុប្បន្ន។ ពួកគេត្រូវបានគេបដិសេដជាច្រើនដង ហើយទំនុកចិត្តរបស់ពួកគេត្រូវបានអស្ឃឹម ប៉ុន្តែនៅពេលពួកគេជិតនឹងបោះបង់ចោលការប្តេជ្ញាចិត្តរបស់ពួកគេ អ្វីៗប្រែជាល្អឡើងវិញ។

1. Henry Cavill

Cbc66559c6af4eba50de64f5b7

© The Witcher / Netflix © henrycavill / Instagram

មុនពេលសម្តែងជាតួអង្គ Superman និងតួអង្គ The Witcher លោក Henry Cavill បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសម្ដែងនិងចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធជំនួសវិញ។ គាត់ត្រូវបានគេបដិសេដក្នុងការដើរតួអង្គជាច្រើនដង ហើយគាត់បានចាប់ផ្តើមអស់សង្ឃឹមថាឧស្សាហកម្មភាពយន្តនេះមិនមានន័យសម្រាប់គាត់ទេ។

2. Gal Gadot

D395055f4392907f37d6f18804

នាង Gal Gadot សម្តែងជាតួអង្គ Wonder Woman បាននិយាយថាមុនពេលនាងបានសម្តែងជាតួអង្គនេះនាងបានធ្វើតេស្តកាមេរ៉ានិងការបដិសេធជាច្រើនដង ហើយនាងបានប្រាប់ប្តីរបស់នាងថានាងមិនប្រហែលជាបោះបង់ការក្តីប្រាថ្មាជាតារាសម្តែងនេះហើយ។ នៅចុងក្រោយនាងត្រូវបានគេហៅឱ្យសម្តែង នាងពិតជាភ្ញាក់ផ្អើល។

3. Bradley Cooper

9994bd51cca64eba1d73cada58

Bradley Cooper បានចាប់ផ្តើមតស៊ូដើរតួជាអ្នកសម្តែងតូចតាចដែលជាតួអង្គមិនសំខាន់។ បន្ទាប់ពីសម្តែងជាតួជំនួសអស់រយៈពេលជាច្រើនឆ្នាំគាត់បានចូលសម្តែងជាតួរសំខាន់មួយនៅក្នុងរឿង Alias ប៉ុន្តែតួនាទីនៃតួអង្គរបស់គាត់ត្រូវបានកាត់បន្ថយឱ្យខ្លីជាងមុន។ នៅពេលកំពុងតស៊ូនឹងជំងឺធ្លាក់ទឹកចិត្តគាត់ក៏មានបញ្ហាសាច់ដុំកំភួនជើងរបស់គាត់ពេលកំពុងលេងបាល់បោះហើយត្រូវឈប់សម្រាកព្យាបាលពេញមួយឆ្នាំ។ គាត់បានសារភាពថាគាត់ចង់ឈប់សម្ដែងរឿងទៀតហើយ។

4. Kristen Stewart

99cb665a57a6854ab803d0c642

មុនពេលដែលនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកដោយសារការសម្តែងជាតួអង្គ Bella Swan នៅក្នុងរឿង Twilight នាង Kristen Stewart ស្ទើរតែបោះបង់ចោលការសម្តែងរបស់នាង។ នាងធ្លាប់បើកបរជុំវិញក្រុង LA ជាមួយម៉ាក់របស់នាងដើម្បីចូលរួមការសម្តែងតែត្រូវគេបដិសេធ។ នាងគិតថាចុងក្រោយនៅក្នុងបញ្ជីរបស់នាងបើសិនមិនជាប់ទៀតនាងនឹងបោះបង់ចោល។ អរគុណ! នាងត្រូវបានជ្រើសរើសជាតារាសម្តែង។

5. Emma Watson

324c0f531bae24f10e9b4684a8

នាង Emma Watson បានសម្តែងនៅក្នុងរឿង Harry Potter នៅពេលនាងមានអាយុ ៩ ឆ្នាំ។ មានពេលខ្លះនាងមានការលំបាកក្នុងការសម្តែង និងពាក់គ្រឿងសម្អាងច្រើនពេក។ នាងមានអារម្មណ៍ថានាងចាប់អាជីពខុសហើយសំរេចចិត្តថានាងនឹងឈប់ពីឧស្សាហកម្មភាពយន្តនេះនៅពេលដែលខ្សែភាពយន្តនេះបានបញ្ចប់។ ទោះយ៉ាងណាក៏ដោយ Watson បានដឹងពីឥទ្ធិពលនៃតួអង្គដែលនាងសម្តែងហើយបានប្រើវាដើម្បីបញ្ចេញមតិសំខាន់ៗដូចជាការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

6. Mark Ruffalo

Ca160f5939ad33ca99dfa4b1e8

បើយោងទៅតាមសម្តីរបស់លោក Mark Ruffalo គាត់បានដើរតួសម្តែងជាង ៦០០ តួអង្គប៉ុន្តែមិនបានជោគជ័យទេ។ ការបដិសេធនេះបានជះឥទ្ធិពលដល់គាត់ហើយគាត់បានគិតចង់បោះបង់ចោលក្តីសុបិន្តរបស់គាត់។ ទោះយ៉ាងណាម្តាយរបស់គាត់នៅតែបន្តជំរុញទឹកចិត្តឱ្យគាត់តស៊ូនៅក្នុងវិស័យភាពយន្តរបស់គាត់ហើយនៅទីបំផុតអ្វីៗទាំងអស់បានសំរេចដូចចិត្តរបស់គាត់។

7. Claire Danes

Df58b959fa8e2aa1d214f10e26

នាង Claire Danes បានតស៊ូស្វែងរកដើម្បីសម្តែងអស់រយៈពេល ២ ឆ្នាំជាប់ៗគ្នា ហើយសំរេចចិត្តប្តូរអាជីពរបស់នាងទៅជាអ្នកឌីហ្សាញវិញ។ ឥលូវនាងជាអ្នកដែលទទួលបានពានរង្វាន់ Emmy Awards ចំនួន ៣ ពានរង្វាន់ Golden Globe Awards ចំនួន ៤ និងពានរង្វាន់តារាសម្តែង Guild Awards ចំនួន ២ ហើយថែមទាំងជាតារាផ្ទាល់នៅ Hollywood Hollywood of Fame ទៀតផង។

8. Robert Pattinson

4b0cda52c9978df631c31f0891

ដូចគ្នានឹងនាង Kristen Stewart ដែរលោក Robert Pattinson បានខិតខំស្វែងរកការងារជាតួសម្តែងមុនពេលគាត់សម្តែងនៅក្នុងរឿង Twilight ។ ការសម្តែងរបស់គាត់សម្រាប់រឿងបិសាចជញ្ជក់ឈាមគឺខុសប្លែកយ៉ាងខ្លាំងហើយគាត់បានទូរស័ព្ទទៅឪពុកម្តាយរបស់គាត់ហើយនិយាយថា "ខ្ញុំបានធ្វើរួចហើយ ខ្ញុំមិនអាចធ្វើទារុណកម្មខ្លួនឯងទៀតទេ" ការភ្ញាក់ផ្អើលបានមកដល់ គាត់បានទទួលការហៅទៅសម្តែងក្នុងខ្សែភាពយន្តនៅថ្ងៃបន្ទាប់។

9. Brie Larson

8a287c56679fa33ba29692a8e9

តារាសម្តែងដែលទទួលបានពានរង្វាន់ Academy Award-winning រូបនេះបានចាប់ផ្តើមសម្តែងតាំងពីអាយុ ៩ ឆ្នាំ។ ទោះបីមិនមែនជាតួអង្គសំខាន់ក្នុងរឿងតែនាងបានសម្តែងជាតួអង្គបន្ទាប់បន្សំ ហើយថែមទាំងថតអាល់ប៊ុមចម្រៀងប៉ុបប៉ុន្តែអាចលក់បានតែ ៤០០០ កូពីប៉ុណ្ណោះ។ នាងគិតថាហូលីវូដមិនសាកសមសម្រាប់នាងទេ ហើយនាងបានដាក់ពាក្យចូលមហាវិទ្យាល័យផ្សេងៗដើម្បីរៀនផ្នែកជីវវិទ្យាសមុទ្រជំនួសវិញ។ នៅពេលនោះនាងត្រូវបានគេហៅឱ្យចូលរួមសម្តែងក្នុងរឿង United States of Tara ដែលនៅទីបំផុតអាជីពសម្តែងរបស់នាងបានឡើងកូដខ្ពស់។

10. Scarlett Johansson

9b16be542ebc5a81a821d54397

បើនិយាយអំពីឆ្នាំដំបូងនៃអាជីពរបស់នាង Scarlett Johansson បានបង្ហាញថានាងធុញទ្រាន់នឹងការកេងប្រវ័ញ្ចនៅក្នុងឧស្សាហកម្មភាពយន្តនេះ។ នាងមានអារម្មណ៍ស្ទាក់ស្ទើរហើយគិតអំពីការទទួលបានការងារថ្មីនិងចាកចេញពីការសម្តែង។

11. Elizabeth Olsen

E3c65a577fb60905da4c0c5da5

នាង Elizabeth Olsen បានសារភាពថានាងចង់ចាកចេញពីជីវិតសិល្បៈដោយសារតែការជះឥទ្ធិពលមិនល្អពីវិស័យភាពយន្តដល់បងប្អូនរបស់នាង។ នាងបន្ថែមថាប្រព័ន្ធផ្សព្វផ្សាយបានបំពានលើពួកនាងហើយនឹងតាមដានគ្រប់ទីកន្លែងដែលស្ទើរតែបណ្តាលឱ្យមានគ្រោះថ្នាក់ពីរបីដង។

12. Millie Bobby Brown

9ce2af5887b16b339a540a5ca1

នាង Millie Bobby Brown បានចាប់សម្ដែងតាំងពីក្មេងអាយុ ៨ ឆ្នាំហើយទោះបីនាងមិនធ្លាប់ចូលរៀនវគ្គសម្ដែងក៏ដោយនាងបានចាប់អាជីពនៅហូលីវូដ។ នាងបានសម្តែងជាតួអង្គបន្ទាប់បន្សំនៅក្នុងកម្មវិធីធំ ៗ ដូចជា Modern Family និង Grey's Anatomy ប៉ុន្តែបន្ទាប់មកនាងមានអារម្មណ៍នឿយហត់ នាងមិនអាចធ្វើបានទៀតទេ។ នាងសារភាពថាអ្វីៗទាំងអស់បានផ្លាស់ប្តូរនៅពេលដែលនាងបានសម្តែងនៅក្នុងរឿង Eleven in Stranger Things

13. Chris Hemsworth

F5109151f189d13128b00d5bea

បន្ទាប់ពីការសម្តែងរបស់គាត់នៅក្នុងរឿង Star Trek (2009) លោក Chris Hemsworth បានខិតខំស្វែងរកការងារក្នុងពិភពសិល្បៈ។ អ្វីៗកាន់តែពិបាកហើយគាត់បានគិតថាសិល្បៈហាក់នៅឆ្ងាយពីគាត់ហើយគាត់ចង់ត្រលប់ទៅអូស្ត្រាលីវិញ។

14. David Harbour

375ace5ccc993123dd1e144e1e

លោក David Harbor បានបាត់បង់ក្តីសង្ឃឹមទាំងអស់នៅពេលកម្មវិធី State of Affairs របស់គាត់ត្រូវបានលុបចោល។ គាត់បានបង្ហាញនៅក្នុងបទសម្ភាសន៍មួយថានៅពេលនោះគាត់បាននិយាយទៅកាន់ខ្លួនគាត់ថា “ ខ្ញុំបានធ្វើរួចហើយ។ ហូលីវូដបានធ្វើរួចជាមួយ David Harbor "។

15. Melissa McCarthy

16ce455c9eadb3f82d8e540b65

Melissa McCarthy បានប្រឈមមុខនឹងការបដិសេធជាច្រើនហើយមិនអាចចូលសម្តែងក្នុងសិល្បៈបាន។ នាងកំពុងធ្វើការ ២ ផ្សេងទៀតដើម្បីរកប្រាក់ចិញ្ចឹមជីវិតហើយនាងបានសម្រេចចិត្តថាប្រសិនបើអាជីពសម្ដែងរបស់នាងមិនមានស្ថេរភាពនៅពេលនាងមានអាយុ ៣០ ឆ្នាំនាងនឹងចាកចេញពីការងារនោះ។ មួយសប្តាហ៍មុនថ្ងៃខួបកំណើតអាយុ ៣០ឆ្នាំរបស់នាង នាងបានចូលរួមសម្តែងនៅក្នុងរឿង Gilmore Girls

ប្រែសម្រួលដោយ៖ ក្នុងស្រុក