ទំហំដៃរបស់អ្នក ក៏អាចបង្ហាញញពីបុគ្គលិកលក្ខណៈ និងអនាគតដ៏អស្ចារ្យរបស់អ្នកបានដែរ

ការប្រតិបត្តិនៃ Chirognomy គឺមានសមត្ថភាពក្នុងការទស្សន៍ទាយចរិតលក្ខណៈ និងអនាគតរបស់មនុស្សម្នាក់តាមរយៈការសិក្សាទៅលើទំហំដៃរបស់ពួកគេ។

តោះ!​ ទៅសាកល្បងទាំងអស់គ្នា ដោយគ្រាន់តែអ្នកយកដៃរបស់អ្នក ទៅវាស់វែងប្រវែងដៃម្ខាងទៀត ពីគន្លាក់នៃកែងដៃ ទៅកដៃរបស់អ្នក នោះនឹងដឹងពីទំហំ ប្រវែងដៃ និងទៅមើលចម្លើយទាំងអស់គ្នា ការសាកល្បងនេះគឺ ពិនិត្យមើលទំហំនៃដៃរបស់អ្នកទាក់ទងទៅនឹងប្រវែងនៃដៃរបស់អ្នក ៖

១ . មនុស្សដែលមានដៃធំ

Screen Shot 2020 07 14 At 1.30.22 PM

ដៃធំនេះមានន័យថា អ្នកជាមនុស្សដែលមានភាពល្អឥតខ្ចោះ ព្រោះតែអ្នកបានផ្ដោតអារម្មណ៍ទៅលើអ្វីមួយដោយល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ជាពិសេសនោះគឺ បើអ្នកចាប់អារម្មណ៍ពីអ្វីមួយហើយ អ្នកនឹងធ្វើការសិក្សាយ៉ាងយកចិត្តទុកដាក់អំពីព័ត៌មានទូទៅរបស់វា។

ព្រោះតែការគិតល្អិតល្អន់ ពេលខ្លះ ក៏អាចធ្វើឱ្យអ្នកមានការសម្រេចចិត្តយឺតយ៉ាវនក្នុងរឿងខ្លះដែរ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគឺជាចៅហ្វាយ ក៏ជាកូនចៅដ៏ល្អបំផុតសម្រាប់ខ្លួនឯង។

យ៉ាងណាមិញ កាលៈទេសៈខ្លះ អ្នកគួរតែជម្រុញនូវគំនិត និងធ្វើការសម្រេចចិត្តឱ្យបានលឿន ទាន់បេលវេលាជាមួយនឹងរឿងខ្លះផង។ ម្យ៉ាងវិញទៀត ភាពគិតច្រើន ល្អិនល្អន់ ក៏ជាហេតុធ្វើឱ្យអ្នកដទៃគេរិះគន់ និងទើសចិត្តជាមួយនឹងអ្នកថែមទៀតផង គេអាចនឹងគិតថាអ្នកសុញ ឬកំសាក ពិបាកសហការណ៍ការងារជាមួយណាស់ ព្រោះតែអ្នកយឺតយ៉ាវក្នុងការសម្រេចចិត្ត ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកក៏ជាមនុស្សដែលចេះគោរព និងឱ្យតម្លៃអ្នកដទៃដែរ។

២. មនុស្សដែលមានដៃតូច

Screen Shot 2020 07 14 At 1.30.32 PM

អ្នកជាមនុស្សដែលមានញ្ញាណពិសេស អាចដឹងរឿងមុនជានិច្ច ហើយអ្នកក៏ជាមនុស្សដែលចូលចិត្តដេញតាមការស្រមៃចង់បានរបស់ខ្លួនឯងដែរ អ្នកចូលចិត្តការផ្សងព្រេងច្រើន។

ជាធម្មតា អ្នកមានចំណុចពិសេសក្នុងការធ្វើការនោះគឺ អ្នកចាប់ផ្ដើមកិច្ចការបានយ៉ាងល្អ បន្ទាប់ពីអ្នកបានរកឃើញពីផលលំបាក និងការបរាជ័យពីកិច្ចការនោះ អ្នកក៏នឹងចាប់ផ្ដើមដោះស្រាយវាឱ្យវិលមករកភាពប្រសើរឡើងវិញ។

ម្យ៉ាងវិញទៀត អ្នកក៏ជាមនុស្សម្នាក់ដែលចេះប្រើ និងដឹងពីរបៀបនៃការប្រើជីវិតរបស់ខ្លួនឯងដែរ អ្នកអាចសប្បាយរីករាយជាមួយខ្លួនឯងទៅនឹងជ្រុងម្ខាងនៃជីវិត បើទោះជាផ្នែកម្ខាងទៀតនៃជីវិតអ្នក កំពុងតែជួបញ្ហាការលំបាកក៏ដោយ។

អ្នកក៏ជាមនុស្សដែលប៉ិនប្រសព្វ និងតែងតែចង់ឱ្យអ្វីៗគ្រប់យ៉ាងដំណើរការយ៉ាងល្អ រលូន និងមានភាពឥតខ្ចោះផងដែរ។ អ្នកជាមនុស្សពូកែដោះស្រាយបញ្ហាខ្លាំងបំផុត ដោយភាពវៃឆ្លាត មិនថាបញ្ហាអ្វី ធំប៉ុនណា ឬបញ្ហាខ្លួនឯង ឬអ្នកដទៃទេ អ្នកអាចដោះស្រាយបានជានិច្ច។

ចំណាំ ៖ អ្នកដែលមានដៃធំ ឬម្រាមដៃវែង គឺជាបុគ្គលដែលចង់ចេះ ចង់ដឹង ចង់ឃើញ និងចង់សាកល្បងនូវអ្វីដែលថ្មីៗ។

អ្នកដែលមានដៃតូច ម្រាមដៃខ្លី គឺជាបុគ្គលដែលមានភាពជាអ្នកដឹកនាំដ៏ល្អប្រសើរ៕

ប្រភព ៖ themindsjournal / ប្រែសម្រួល ៖ ភី អេក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក