យើងច្រើនតែលឺរឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើលពីកន្លែងផ្សេងៗហើយនេះជារឿងមួយដែលមិនគួរឱ្យជឿចំពោះសត្វដែលមានគ្រោះថ្នាក់ជាងគេ មិនថាឡើងមនុស្សឬសត្វសុទ្ធតែកោតខ្លាច។
រឿងពិសេសនេះបានកើតឡើងនៅក្នុងរដ្ឋ Punjab របស់ប្រទេសឥណ្ឌា។ កូនឆ្កែតូចពីរក្បាលបានធ្លាក់ចូលអណ្តូងមួយដែលគ្មានទឹកដោយចៃដន្យ។ អណ្តូងនោះជ្រៅណាស់ហើយកូនឆ្កែទាំងពីរនេះមិនអាចវាឡើងដោយខ្លួនឯងបានទេ។ មិនយូរប៉ុន្មានម្ចាស់របស់កូនឆ្កែទាំងពីរបានកត់សម្គាល់ឃើញថាបានបាត់កូនឆ្កែហើយក្រោយមកបានលឺសម្លេងមេឆ្កែរបស់កូនឆ្កែទាំងពីរព្រុសខ្លាំង ៗ។
ម្ចាស់ឆ្កែមើលទៅខាងក្រោមអណ្តូងបានឃើញរឿងដ៏រន្ធត់មួយ។ ពស់វែកមួយក្បាលកំពុងនៅក្បែរកូនឆ្កែទាំងពីរ! ប៉ុន្តែចម្លែកណាស់ពស់មិនបានចឹកកូនឆ្កែកំសត់ទាំងពីរទេ។ ផ្ទុយទៅវិញពស់ហាក់ដូចជាកំពុងការពារកូនឆ្កែទាំងពីរនៅក្នុងអណ្តូងទឹកទៅវិញ។ ចុងបញ្ចប់កូនឆ្កែបានចំណាយពេលនៅក្នុងអណ្តូងប្រហែល ៤៨ ម៉ោង។ នៅពេលដែលមនុស្សបានមកជួយទីបំផុតពស់វែកបានលូនទៅម្ខាងទៀតនៃអណ្តូងទឹក។ កូនឆ្កែមិនមានត្រូវរបួសទាល់តែសោះខណៈពស់ត្រូវបានគេចាប់យកទៅប្រលែងនៅក្នុងព្រៃ។
រឿងនេះបញ្ជាក់ជាថ្មីម្តងទៀតថាសូម្បីតែសត្វដែលមានគ្រោះថ្នាក់បំផុតនៅលើផែនដីក៏ដឹងថាវាមានន័យយ៉ាងដូចម្តេចដើម្បីជួយដល់សត្វមួយផ្សេងទៀតនៅពេលវាមានគ្រោះថ្នាក់៕
ប្រភព៖ Brightside
អត្ថបទដោយ៖ ក្នុងស្រុក