បើតាមការសិក្សាមួយខាងផ្នែកចិត្តសាស្រ្តបានបង្ហាញថា ជម្រើសរបស់មនុស្សម្នាក់ជាធម្មតាគឺទាក់ទងទៅនឹងផ្លូវអារម្មណ៍ ចំណាប់រម្មណ៍ដែលចេញពីក្នុងខ្លួនរបស់មនុស្សម្នាក់ៗ ដូច្នេះជម្រើសដែលយើងបានជ្រើសរើសនោះវាបានបង្ហាញអំពីអកប្បកិរិយា និងបុគ្គលិកលក្ខណៈរបស់យើង។
នៅទីនេះយើងផ្តល់ជូនប្រិយមិត្តនូវការសាកល្បងដ៏សាមញ្ញបំផុត: គ្រាន់តែជ្រើសរើសមនុស្សណាម្នាក់នៅក្នុងរូបភាពនេះដែលអ្នកគិតថាគឺជាមនុស្សល្ងង់បំផុត។
អ្នកជាមនុស្សមានភាពជាអ្នកដឹកនាំ និងមានភាពសប្បាយរីករាយ។ អ្នកដែលនៅជុំវិញអ្នកជឿថាពួកគេអាចពឹងពាក់លើអ្នក ទោះបីអ្នកក៏មានភាពរឹងរូសបន្តិច។ អ្នកច្រើនតែធ្វើការសំរេចចិត្តដោយប្រញាប់ប្រញាល់ពេក។ ព្យាយាមចំណាយពេលបន្តិចដើម្បីគិតលើគំនិតរបស់អ្នក។
អ្នកជាមនុស្សហ្មត់ចត់ និងផ្ទៀងផ្ទាត់មុនសម្រេចចិត្ត។ ប្រាជ្ញានិងស្ថេរភាពអារម្មណ៍គឺជាអ្វីដែលកំណត់អ្នក។ ទោះយ៉ាងណាក៏ដោយពេលខ្លះអ្នកព្យាយាមផ្លាស់ប្តូរការទទួលខុសត្រូវចំពោះរឿងផ្សេងៗលើអ្នកដទៃ។ អ្នកជាមនុស្សចិត្តល្អហើយពេលខ្លះអ្នកដែលនៅជុំវិញអ្នកមានអារម្មណ៍ចង់ទាញយកប្រយោជន៍ពីអ្នក។
អ្នកជាមនុស្សមានក្តីស្រមៃប៉ុន្តែក្តីស្រមៃរបស់អ្នកគីធំណាស់។ ទោះយ៉ាងណាអ្នកអាចគ្រប់គ្រងវាដើម្បីក្លាយជាការពិត។ មនុស្សជាច្រើនមិនយល់ពីអ្នកព្រោះទស្សនៈរបស់អ្នកហាក់ដូចជាសំខាន់សម្រាប់មនុស្សជាច្រើន។
អ្នកជាមនុស្សដែលមានគោលការណ៍ខ្ពស់ជាមួយនឹងបុគ្គលិកលក្ខណៈមានៈ។ អ្នកមានគំនិតអំពីអ្វីគ្រប់យ៉ាងហើយអ្នកតែងតែត្រៀមខ្លួនដើម្បីប្រឆាំងនឹងប្រព័ន្ធ។ ប៉ុន្តែត្រូវប្រយ័ត្នក្នុងការធ្វើអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួន គ្រាន់តែចង់ចង្អុលបង្ហាញដល់អ្នកដទៃ៕
តើការបង្ហាញទាំង ៤ ខាងលើនេះត្រឹមត្រូវសម្រាប់អ្នកដែរឬទេ? ផ្តល់ជាមតិយោបល់ខាងក្រោម និងស៊ែរទៅមិត្តភ័ក្តិរបស់អ្នក!
ប្រភព៖ Brightside
អត្ថបទដោយ៖ ក្នុងស្រុក