ជ្រើសរើសស្លាបសត្វមួយ ដើម្បីដឹងពីអ្វីដែលអ្នកចង់បានបំផុត និងបុគ្គលិកលក្ខណៈពិសេសរបស់អ្នក

១. ការផ្លាស់ប្តូរ

នេះបញ្ជាក់ថា អ្នកចង់បានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់អ្នកនៅក្នុងពេលនេះ ព្រោះអ្នកហាក់ធុញទ្រាន់នឹងការប្រើប្រាស់ជីវិតដដែលៗរាល់ថ្ងៃ អ្នកហាក់មិនមានការផ្លាស់ប្ដូរអ្វីដែលថ្មីសោះ ដូច្នេះហើយ ទើបអ្នកចង់បានការផ្លាស់ប្ដូរមួយឱ្យខ្លួនឯង ចង់កែប្រែដំណើរជីវិត ដើម្បីទទួលបានភាពល្អប្រសើរ និងតម្រូវទៅតាមការចង់បានរបស់អ្នក។

២. ស្ថេរភាព

ក្នុងខណៈពេលនេះ អ្នកហាក់កំពុងទទួលបាននូវអារម្មណ៍តានតឹង និងស្មុគស្មាញជាច្រើន ជាមួយនឹងបញ្ហាដែលកំពុងតែជ្រៀតចូលមក្នុងជីវិតរបស់អ្នក។ ចិត្តអ្នកកំពុងតែរសាប់រសល់ វង្វេងវង្វាន់ស្មារតី ជាមួយនឹងបញ្ហាជាច្រើន ដូច្នេះហើយ ទើបអ្នកចង់បានស្ថេរភាព ឬភាពស្ងប់ស្ងាត់មួយឱ្យជីិវិត ដើម្បីទទួលបានការប្រមូល និងផ្តោតអារម្មណ៍ឱ្យបានល្អឡើងវិញ។

107064557_108971607552932_6961092221417729298_n

៣. ស្នេហាដ៏ស្មោះត្រង់

អារម្មណ៍អ្នកពេលនេះ ពោរពេញទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ អ្នកកំពុងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះមនុស្សដែលអ្នកកំពុងតែស្រឡាញ់ លះបង់ច្រើនសម្រាប់គេ ប៉ុន្តែផ្ទុយទៅវិញ អ្នកមិនបានទទួលសូម្បីតែពាក់កណ្ដាលនៃការស្រឡាញ់របស់អ្នកដែលមានឱ្យគេត្រឡប់មកវិញឡើយ ដូច្នេះហើយ ចិត្តអ្នកកំពុងតែទាមទារចង់បានការចាប់អារម្មណ៍ពីគេមកវិញ អ្នកចង់មានមនុស្សម្នាក់ស្រឡាញ់ គោរព និងឱ្យតម្លៃដល់អ្នកជាខ្លាំង ពេលនេះ ស្នេហា ហាក់សំខាន់ណាស់ សម្រាប់ជីវិតអ្នក។

៤. ភាពវិជ្ជមាន

ជីវិតអ្នកហាក់ជួបតែរឿងអស់សង្ឃឹម និងបញ្ហាចូលមកមិនចេះចប់ ហើយបញ្ហា ឬសេចក្ដីទុក្ខនេះ មិនមែនអ្នកទើបតែជួបទេ អាចនិយាយបានថា វាស្ទើរតែពាក់កណ្ដាលជីវិតរបស់អ្នកទៅហើយ។ អ្នកពិតជាមានអារម្មណ៍ធុញថប់ ហត់នឿយ ជាមួយនឹងការរត់គេចពីបញ្ហា និងរឿងអវិជ្ជមានទាំងអស់នេះណាស អ្នកចង់បានជីវិតមួយដែលស្រស់បំព្រង មានចម្រុះពណ៌ អាចរស់នៅយ៉ាងមានក្ដីសុខសុភមង្គល និងជីវិតដែលពោរពេញដោយភាពវិជ្ជមានដ៏រស់រវើក។

107338600_108971520886274_6189902301529232982_n

៥. កម្លាំងចិត្តខាងក្នុង

ពេលនេះ អ្នកកំពុងតែមានភាពចម្រូងចម្រាស់ ខួរក្បាល និងបេះដូង កំពុងតែឈ្លោះប្រកែក ហាក់មិនសមស្របតាមគ្នាសោះ។ អ្នកពិតជាពិបាកក្នុងការសម្រេចចិត្តជាខ្លាំង ដូច្នេះហើយ ទើបអ្នកចង់បានកម្លាំងចិត្តណាមួយដើម្បីមកជួយជម្រុញឱ្យអ្នកអាចសម្រេចចិត្តបានដាច់ស្រេច និងបានត្រឹមត្រូវបំផុត។ ប៉ុន្តែបញ្ហា និងភាពស្មុគស្មាញក្នុងពេលនេះ ធ្វើឱ្យអ្នកបាត់បង់ជំនឿចិត្ត និងកម្លាំងធាតុនៅក្នុងខ្លួនរបស់អ្នកបាត់ទៅហើយ។

៦. ភាពសាមញ្ញ

កន្លងមកអ្នកបានជួបមនុស្សចរិតក្លែងក្លាយច្រើនហើយ មិនថាក្នុងរឿងស្នេហា ឬមិត្តភាពនោះទេ ទើបធ្វើឱ្យអ្នកមានអារម្មណ៍ថាហត់នឿយជាខ្លាំងដែលត្រូវរស់នៅក្នុងពិភពក្លែងក្លាយ ដែលសូម្បីតែក្ដីសុខ ក៏ក្លែងក្លាយ ដូច្នេះហើយ អ្នកពិតជាចង់បានត្រឹមតែជីវិតដ៏សាមញ្ញតែប៉ុណ្ណោះ សុំត្រឹមអាចរស់នៅបានស្ងប់សុខតែប៉ុណ្ណោះ មិនទាមទារចង់បានភាពហ៊ឺហា ឬហាយសូអ្វីនោះឡើយ។

107639873_108971570886269_2372733162423463367_n

៧. សន្តិភាព

ពេកនេះ អ្នកកំពុងតែមានអារម្មណ៍វឹកវរ ធុញថប់ និងមានសម្ពាធជាខ្លាំង ដែលបណ្ដាលមកពីបញ្ហាការងារ ផ្គួបផ្សំនឹងរឿងក្នុងគ្រួសារថែមទៀតផង ដូច្នេះហើយ ទើបអ្នកហ្មងសៅជាខ្លាំង អ្វីដែលអ្នកចង់បានពេលនេះគឺ​ សន្តិភាពផ្លូវចិត្ត ចង់មានពេលសម្រាក លំហែ ជាមួយនឹងសេរីភាពដ៏ធំធេង។

៨. ពន្លឺឱ្យជីវិត

ពេលនេះជីវិតអ្នកហាក់ស្រអាប់ទាំចិត្ត ទាំងគំនិត ពិតជាងងឹតសូន្យសុងក្នុងពេលនេះ បញ្ហា ការស្មុគស្មាញ អ្នកពិតជាចង់មានអ្វីមួយចូលមកបំភ្លឺ ដើម្បីស្ដារ និងស្រោចស្រង់ខ្លួនអ្នកពីពិភពងងឹតនេះជាខ្លាំង៕

107695634_108971597552933_5541103224150264903_n

ប្រភព ៖ បរទេស / ប្រែសម្រួល ៖ ភី​ អេក