យើងធ្លាប់ដឹងច្រើនមកហើយថា ខ្សែបាតដៃពិតជាអាចឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ ជាពិសេសគឺ បង្ហាញពីគុណសម្បត្តិ លាភសំណាងជាច្រើនរបស់បុគ្គលម្នាក់ៗបានផងដែរ។
យ៉ាងណាមិញ បុគ្គលដែលមានខ្សែបាតដៃរាងជាអក្សរ M ពិតជាមានគុណសម្បត្តិ និងសំណាងយ៉ាងច្រើនដែលយើងសឹងតែមិនគួរឱ្យជឿពិតមែន។
មនុស្សដែលមានខ្សែបាតដៃរាងជាអក្សរ M ជាបុគ្គលដែលមានភាពទាក់ទាញជាខ្លាំង មិនថាកាន់ការងារ ឬអាជីពអ្វីទេ មនុស្សនេះ ហាក់ប្រឡូកក្នុងសង្គមបានយ៉ាងស៊ីជម្រៅ។ លើសពីនេះ បុគ្គលនេះ ក៏មានភាគរយខ្ពស់អាចក្លាយជាបុគ្គលជោគជ័យ និងល្បីល្បាញជាខ្លាំងនៅក្នុងសង្គម ជាពិសេសគឺ ទាក់ទាញក្នុងការប្រឡូកក្នុងសារព័ត៌មាន។
លើសពីនេះ បុគ្គលនេះក៏ពូកែរកលុយ ពូកែបង្កើនទ្រព្យថែមទៀតផង ប៉ុន្តែគេជាមនុស្សដែលតឹងរឹង មត់ចត់ មានវិន័យ និងទាមទារឱ្យមនុស្សក្រោមឱវាត ត្រូវប្រកាន់ខ្ជាប់ និងគោរពវិន័យជាខ្លាំងផងដែរ។
អក្សរ “M” នៅលើបាតដៃក៏ជាសញ្ញាណនៃ ៖
- ភាពជាអ្នកដឹកនាំ
- ទ្រព្យសម្បត្តិមហាសាល
- លាភសំណាងក្នុងជីវិត
- ការរំពឹង និងមហិច្ឆតាដ៏អស្ចារ្យ
បន្ថែមពីនេះ មនុស្សដែលមានបាតដៃរាងជាអក្សរ M ជាមនុស្សដែលមានញាណទី៦ អាចដឹង ឬមើលចិត្តមនុស្សជុំវិញខ្លួនធ្លុះ ជាពិសេសគឺ គេអាចដឹងរឿងដែលនឹងកើតឡើងលើខ្លួនមុនថែមទៀតផង។ អារម្មណ៍នៃការដឹងមុននេះ ច្រើនតែកើតលើមនុស្សស្រី ច្រើនជាងមនុស្សប្រុស កម្រមានអ្នកណា បោកបញ្ឆោតគេបានណាស់។
យ៉ាងណាមិញ មនុស្សប្រភេទនេះ អាចជោគជ័យលើរឿងរ៉ាវផ្សេងៗក៏ពិតមែន តែក្នុងរឿងស្នេហា ពិបាកសមបំណងណាស់ អាចនិយាយបានថា ជាមនុស្សឯកា ឬមានជីវិតសោះក្រោះ មិនមានអ្នកណានៅក្បែរ ថ្នាក់ថ្នមឡើយ៕
ប្រភព ៖ បរទេស / ប្រែសម្រួល ៖ ភី អេក