កូនៗរបស់ Angelina Jolie និង Brad Pitt បច្ចុប្បន្ននេះទៅជាយ៉ាងណាហើយ? តោះមកមើល Maddox ទាំងអស់គ្នា!

Angelina Jolie និង Brad Pitt ស្រឡាញចូលចិត្តមើលថែរក្សាកូន ៗ របស់ពួកគេទោះបីជាកូនចិញ្ចឹមក៏ដោយ។ ពួកគេបានជ្រើសរើសសាលាល្អៗសម្រាប់កូនៗហើយគ្មានកូនៗណាម្នាក់មានគណនីបណ្តាញសង្គមទេ។ ប៉ុន្តែអាថ៌កំបាំងទាំងអស់នេះធ្វើឱ្យយើងឆ្ងល់ថាតើកូនៗរបស់ Angelina Jolie កំពុងធ្វើអ្វីនៅពេលបច្ចុប្បន្ននេះ។

យោងទៅតាមគេហទំព័របរទេស Brightside បានចុះផ្សាយអំពីជីវិតពិតកូនៗរបស់លោកស្រី Jolie អំពីព័ត៌មានខ្លះៗអំពីពួកគេ។

1. Maddox Chivan

What the Kids of Angelina Jolie and Brad Pitt Look Like Now

© Matt Cardy / Stringer / Getty Images Entertainment / Getty Images © xx_efu / instagram

លោកស្រី Jolie បានទទួលចិញ្ចឹមកូនដំបូងរបស់គាត់ពីមណ្ឌលកុមារកំព្រាមួយក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ នៅពេលដែលគាត់មានអាយុ ៧ ខែ។ ៤ ឆ្នាំក្រោយមកគាត់ក៏ត្រូវបានលោក Brad Pitt ទទួលស្គាល់ជាកូនហើយបានប្តូរនាមត្រកូលរបស់គាត់ពី “ Jolie” ទៅជា “ Jolie-Pitt” ។ ឥឡូវនេះគាត់មានអាយុ ១៨ ឆ្នាំហើយហើយគាត់កំពុងសិក្សានៅសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំនេះទៅ។

2. Pax Thien

What the Kids of Angelina Jolie and Brad Pitt Look Like Now

© James Devaney / Contributor / WireImage / Getty Images

ជូលីបានយក Pax ធ្វើជាកូនចិញ្ចឹមនៅអាយុ ៣ ឆ្នាំនៅក្នុងឆ្នាំ ២០០៧ ពីមណ្ឌលកុមារកំព្រាមួយនៅទីក្រុងហូជីមិញប្រទេសវៀតណាម។ នៅឆ្នាំបន្ទាប់ប្តីលោកស្រី Jolie គឺលោក Brad Pitt បានទទួលស្គាល់ក្មេងប្រុសនេះផងដែរ។ សព្វថ្ងៃនេះគាត់មានអាយុ ១៦ ឆ្នាំគាត់មានចំណាប់អារម្មណ៍នឹងការថតរូបហើយក៏បានសម្តែងជាតួរតូចតាចនៅក្នុងរឿង Maleficent ផងដែរ។

3. Zahara Marley

What the Kids of Angelina Jolie and Brad Pitt Look Like Now

© Mavrixonline.com - File Photo / East News © Aflo Images / East News

Zahara ត្រូវបានលោកស្រី Jolie យកមកចិញ្ចឹមពីមណ្ឌលកុមារកំព្រាមួយក្នុងទីក្រុង Addis Ababa ប្រទេសអេត្យូពីក្នុងឆ្នាំ ២០០៥។ នាងមានអាយុ ៦ ខែនៅពេលនោះ។ លោក Brad Pitt បានទទួលស្គាល់ Zahara នៅឆ្នាំបន្ទាប់។ សំរាប់ពេលនេះនាងមានអាយុ ១៥ ឆ្នាំហើយនាងទទួលបានពានរង្វាន់ខ្សែភាពយន្តពីរបីរួចមកហើយប៉ុន្តែក្តីសុបិន្តរបស់នាងគឺចង់ក្លាយជាតារាបង្ហាញម៉ូត។

4. Shiloh Nouvel

What the Kids of Angelina Jolie and Brad Pitt Look Like Now

© CALA / Broadimage / East News © Tiziana Fabi / AFP / East News

ដើម្បីស្វាគមន៍កូនបង្កើតដំបូង លោកស្រី ​Jolie និងលោក Brad Pitt អ្នកទាំងពីរបានធ្វើដំណើរទៅកាន់ប្រទេសណាមីបៀជាកន្លែងដែលជូលីបានផ្តល់កំណើតឱ្យកូនស្រីរបស់នាងនៅក្នុងទីក្រុងមួយឈ្មោះ Swakopmund។ សព្វថ្ងៃ Shiloh មានអាយុ ១៤ ឆ្នាំហើយត្រូវបានគេចាត់ទុកថាជា LGBTQ+ idol រួចហើយ។

5. Knox Léon និង Vivienne Marcheline

What the Kids of Angelina Jolie and Brad Pitt Look Like Now

© GVK / Bauergriffin.com / East News © Lumeimages / MEGA / Mega Agency / East News

ក្នុងឆ្នាំ ២០០៨ ជូលីបានសម្រាលបានកូនភ្លោះ - កូនប្រុសឈ្មោះ Knox និងកូនស្រីឈ្មោះ Vvienne នៅមន្ទីរពេទ្យមាត់សមុទ្រក្នុងទីក្រុងនីសប្រទេសបារាំង។ ឥឡូវនេះពួកគេមានអាយុ ១១ ឆ្នាំហើយពួកគេមានកិត្តិយសដូចជាបងប្អូនបង្កើតរបស់ពួកគេដែរ។

តើអ្នកយល់យ៉ាងណាចំពោះ Maddox ពេលនេះគាត់មានអាយុ​ ១៨ ឆ្នាំហើយ ហើយគាត់នឹងរស់នៅនិងសិក្សានៅប្រទេសកូរ៉េខាងត្បូង។ ផ្តល់មិតិយោបល់របស់អ្នកខាងក្រោម ហើយស៊ែរចែករំលែកទៅកាន់មិត្តភ័ក្តិរបស់អ្នក៕

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: