ព្រះសីហនុ : ប្រិយមិត្តក្នុងស្រុក ក៏បានដឹងហើយថា ខេត្តព្រះសីហនុ គឺជាខេត្តមួយនៅឯនាយសមុទ្រ ហើយក៏ជាបេះដូងមួយរបស់ប្រទេសកម្ពុជាផងដែរ ហើយក៏ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅកំសាន្តលំហែកាយផងដែរ ។
ថ្ងៃនេះយើងខ្ញុំក៏សូមណែនាំ ឆ្នេរ មួយដែលមិនមានចម្ងាយឆ្ងាយពីឆ្នេរអូរឈើទាលនោះទេ ដែលឆ្នេរនោះមានឈ្មោះថា ឆ្នេរព្រែកត្រែង ដែលជាឆ្នេរមួយដែលមានទេសភាពស្អាត ក៏ដូចជាទឹកសមុទ្រខខៀវស្រងាត់ អាចមុជកំសាន្ត ក៏ដូចជា លោកអ្នកអាចសម្រាកទទួលទានអាហារថ្ងៃត្រង់ជុំគ្នា ។
សម្រាប់ទីតាំងគឺ នៅឯ ឃុំកំពេញថ្មី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានចំងាយ ៩គីឡូម៉ែត្រពីទីរួមស្រុកស្ទឹងហាវ ៕
Map ៖ ចុចត្រង់នេះ
រូបភាព ៖ Trip KH