ដូចយើងបានដឹងស្រាប់ហើយថា ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានបច្ចេកវិទ្យារីកដូចផ្សិត ជាពិសេសផ្លូវដែក ដែលពិភពលោកទទួលស្គាល់ថាជប៉ុនគឺជាប្រទេសដែលមានខ្សែរថភ្លើង ក៏ដូចជារថភ្លើង ល្បឿនលឿន ដំណើរការរាប់រយខ្សែជារៀងរាល់ថ្ងៃ ។
ចំណែកឯកាលពីថ្ងៃទី ១ កក្កដា កន្លងមក ជប៉ុនក៏បានដាក់រថភ្លើង ម៉ាក N700S ដោយរត់ពីស្ថានីយ៍ Tokaido Shinkansen ក្នុងទីក្រុងតូក្យូ ឆ្ពោះទៅស្ថានីយ៍ Shin-Osaka ទីក្រុងអូសាកា ជាផ្លូវការ ។
រថភ្លើងមានល្បឿន ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ក៏ប៉ុន្តែអាជ្ញាធរជប៉ុននឹងដាក់កំណត់ឱ្យវារត់ត្រឹម ២៨៥ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។
ក្នុងរថភ្លើងនេះ ក៏មានបំពាក់នូវកៅអី ធំទូលាយ ទីតាំងផាសុកភាព ក៏ដូចជាកន្លែងដាក់ឥវ៉ាន់ក៏បានច្រើន ហើយក៏មានបំពាក់មកជាមួយរន្ធភ្លើងដែលអាចឱ្យអ្នកដំណើរ សាកឧបករណ៍អេឡិចត្រូនិចបានដូចជាផងដែរ ។
រឹតតែពិសេសនោះគឺរថភ្លើងនេះ មានបំពាក់មកជាមួយ នឹង ប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ ដែលអាចគ្រប់គ្រងបានភ្លាមៗ នឹង ប្រព័ន្ធថាមពលបណ្ដោះអាសន្នស្របពេលដែល អគ្គីសនីផ្ដាច់ ពេលមានគ្រោះរញ្ជួយដីទៀតផង ៕