ជ្រើសរើសស្បែកជើងដែលអ្នកស្រឡាញ់ជាងគេ នឹងបង្ហាញថាអ្នកជាប្រភេទមនុស្សបែបណា!

អ្នកប្រហែលជាធ្លាប់លឺហើយថាស្បែកជើងថ្មីមួយគូពិតជាអាចធ្វើឱ្យស្ត្រីមានសុភមង្គលបាន។ វាត្រូវបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រថាការទិញរបស់ថ្មីដែលសាកសមនឹងយើងជម្រុញអារម្មណ៍របស់យើងនិងធ្វើអោយយើងមានអារម្មណ៍ធូរស្បើយ។ ប៉ុន្តែបន្ថែមពីលើការបង្កឱ្យមានអារម្មណ៍ល្អ ស្បែកជើងរបស់អ្នកក៏កំណត់ពីបុគ្គលិកលក្ខណៈរបស់អ្នកផងដែរ។

ការបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រ

ការសិក្សាថ្មីៗដែលបានធ្វើឡើងនៅសាកលវិទ្យាល័យ Kansas បញ្ជាក់ថាបុគ្គលិកលក្ខណៈរបស់អ្នក ៩០ ភាគរយអាចត្រូវបានបង្ហាញចេញពីស្បែកជើងរបស់អ្នក។ វាមានន័យថាស្បែកជើងដែលអ្នកចូលចិត្តបង្ហាញអំពីព័ត៌មានជាច្រើនអំពីខ្លួនអ្នក។

លោក Omri Gillath រួមជាមួយក្រុមអ្នកចិត្តវិទូរបស់លោកបានស្នើឱ្យនិស្សិតចំនួន ៦៣ នាក់វិភាគរូបភាពស្បែកជើង ២០៨ គូដែលជារបស់មនុស្សផ្សេងគ្នា។ អ្នកស្ម័គ្រចិត្តត្រូវកំណត់អាយុ ភេទស្ថានភាពសង្គម និងលក្ខណៈបុគ្គលិកលក្ខណៈមួយចំនួនរបស់ម្ចាស់ស្បែកជើង។

លទ្ធផលគឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់! ទើបក្រុមការងារគេហទំព័រ Knongsrok បានធ្វើការប្រែសម្រួលជាខេមរភាសាពីគេហទំព័របរទេសមកបង្ហាញជូនប្រិយមិត្តអានកំសាន្ត និងយល់ដឹងពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯងថែមទៀតផង។

1.

ចិត្តគំនិតរបស់អ្នកមានស្ថិរភាពអារម្មណ៍ហើយអ្នកជាមនុស្សគ្មានការភ័យព្រួបារម្ភអ្វីឡើយ និងមិនខ្លាចឬចុះចាញ់ចំពោះបញ្ហានៅចំពោះមុខរបស់អ្នកឡើយ។

2.

អ្នកគឺជាមនុស្សល្អទោះបីពេលខ្លះមានមោកនភាពចំពោះខ្លួនឯង និងការប្រុងប្រយ័ត្នបន្តិចក៏ដោយ។ អ្នកក៏ជាមនុស្សធម្មតាដែលមានចំណុចខ្លាំងនិងចំណុចខ្សោយផងដែរ។

3.

​អ្នកជាមនុស្សចូលចិត្តទិញរបស់របរហើយអ្នកអាចទិញវាបាន។ អ្នករីករាយ ងប់ងល់ ហើយទោះបីជាវាហាក់ដូចជាផ្ទុយគ្នាពីការអភិរក្សក៏ដោយ។

4.

អ្នកមិនខ្វល់ពីអ្វីដែលអ្នកដទៃបានគិតមកលើអ្នក។ អ្នកបង្ហាញគំនិតរបស់អ្នកដោយសេរី ទោះបីពេលខ្លះអ្នកមានបញ្ហាខ្លះនៅពេលនិយាយពីទំនាក់ទំនងក៏ដោយ។

5.

អ្នកអាចជាមនុស្សឆេវឆាវ ស្រគត់ស្រគំ ផ្តោតលើខ្លួនឯង សង្ស័យបន្តិច និងឆ្លាតវៃ។

6.

អ្នកជាមនុស្សនិយាយច្រើន ប៉ុន្តែមានការប្រុងប្រយ័ត្ន។ អ្នកស្រឡាញ់របស់របរប្រើប្រាស ហើយអ្នកមនុស្សល្អិតល្អន់យកចិត្តទុកដាក់ចំពោះរឿងតូចតាច។

7.

ប្រសិនបើស្បែកជើងរបស់អ្នកមានពន្លឺខ្លាំងវាមានន័យថាអ្នកចូលចិត្តការទាក់ទាញការយកចិត្តទុកដាក់ចំពោះខ្លួនអ្នក។ អ្នកជាមនុស្សកត់សម្គាល់ ហើយអ្នកតែងតែធ្វើវាដោយធម្មជាតិ។

8.

អ្នកមានទំនុកចិត្តលើខ្លួនឯងខ្លាំងណាស់ហើយអ្នកចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ខ្លួនឯង។ ពេលខ្លះអ្នកឆេវឆាវបន្តិចមែន ។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកមានគម្រោងធ្វើអ្វីមួយអ្នកតែងតែធ្វើវាតាមវិធីរបស់អ្នក។

9.

អ្នកមានភាពរួសរាយរាក់ទាក់មកពីធម្មជាតិ។ បណ្តាញសង្គមពិតជារឿងគ្រប់យ៉ាងសម្រាប់អ្នក ហើយអ្នកតែងតែធ្វើបច្ចុប្បន្នភាពជាមួយហ្វេសប៊ុក ធ្វីតធ័រ IG ជាដើម។

10.

ប្រសិនបើអ្នកចូលចិត្តស្បែកជើងប្រភេទនេះ និងផ្តល់តម្លៃនៃលួងលោម វាមានន័យថាអ្នកជាមនុស្សស្ងប់ស្ងាត់ល្អដែលអាចបញ្ចេញគំនិតរយ៉ាងច្បាស់ដោយមិនបំផ្លើសការពិតឡើយ។

11.

អ្នកចូលចិត្តស្បែកជើងទាំងនេះទោះបីជាពួកវាពាក់ទៅមិនសូវស្រួល នោះមានន័យថាអ្នកជាមនុស្សស្ងប់ស្ងាត់ដែលមើលពិភពលោកនេះក្នុងផ្លូវល្អ និងអោយតម្លៃទៅតាមសភាពផ្សេងៗគ្នា៕

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក