ភ្នំពេញ ៖ កន្លែងទទួលទានអាហារមួយកន្លែងដែលទើបនឹងបើកដំណើរការថ្មីពិតជាប្លែកមែនទែនដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ដែលទីតាំងនោះគឺជាកន្លែងទទួលទានអាហារដែលនៅក្នុងអាងចិញ្ចឹមត្រីតែម្ដង ។
ហាងមួយនេះ ត្រូវបានគេស្គាល់ថាមានឈ្មោះ UNIQUE & NICE – KOI FISH COFEE ដែលជាហាងអាហារ ដែលអាចអង្គុយលម្ហែអារម្មណ៍ពេញមួយថ្ងៃក៏មិនធុញថប់ដែរ ពោលគឺមានទីតាំងនៅទីក្រុងភ្នំពេញយើង។
ដោយក្រៅពីមានបើកបម្រើអាហារឆ្ងាញ់ៗផងនោះ កន្លែងអង្គុយមានការរៀបចំប្លែក ដែលមានអាងត្រីនៅសងខាង ពិតជាពិសេស និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តបរិយាកាសដ៏ស្រស់ស្អាត ធម្មជាតិពិតៗ ថែមទាំងអាចអង្គុយគយគន់ត្រី KOI គ្រប់ពណ៌ ដែលកម្រមាននៅភ្នំពេញយើង និងអាចកម្សាន្តជាមួយនឹងការឱ្យចំណីត្រី ថតរូបលេង ឬជួបជុំជាមួយមិត្តភក្តិ ក្រុមគ្រួសារបានផងដែរ។
គួរឱ្យដឹងផងដែរថា ហាង UNIQUE & NICE COFFEE មួយនេះ មានអាសយដ្ឋាន ផ្ទះលេខ 20A ផ្លូវបេតុង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ ភ្នំពេញ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 882 220 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភព ៖ UNIQUE & NICE COFFEE