សង្គ្រាមលោកលើកទី១បានកន្លងផុតជាង១០០ឆ្នាំរួចទៅហើយៗក៏បានរឿងរ៉ាវជាច្រើនដែលប្រិយមិត្តបានដឹង ហើយរឿងមិនទាន់បានដឹងក៏បានច្រើនលើសលប់ ហើយរឿងជាច្រើនទៀតដែលគេមិនបានកត់ត្រាក៏ច្រើនផងដែរ។ខាងក្រោមជារឿង១០យ៉ាងត្រូវគេបំភ្លេចក្នុងសង្គ្រាមលោកលើកទី១៖
១-Guerrilla Media Tactics
នៅក្នុងឆ្នាំដំបូងនៃសង្គ្រាមលោកលើកទី១ អាមេរិកមិនទាន់បានប្រយុទ្ធចាប់ដៃគូជាមួយអង់គ្លេសនិងបារាំងនៅឡើយទេ។ ដើម្បីទាក់ទាញអាមេរិកឱ្យចូលប្រយុទ្ធជាមួយខ្លួន ភ្នាក់ងារអង់គ្លេសបានបង្កើតរឿងរ៉ាវជាច្រើននៅក្នុងកាសែតនិងសារព័ត៌មាន ជំរុញឱ្យអាមេរិកមានការខឹងសម្បារប្រឆាំងជាមួយប្រជាជនអាឡឺម៉ង់ដែលគ្មានទោសកំពុងរស់នៅសហរដ្ឋអាមេរិក។
២. Enemy Aliens
ក្នុងកំឡុងពេលសង្រ្គាមលោកលើកទីមួយ មានជនជាតិអាឡឺម៉ង់ជាង ២៥០,០០០ នាក់រស់នៅសហរដ្ឋអាមេរិកត្រូវបានបង្ខំឱ្យចុះឈ្មោះនៅការិយាល័យប្រៃសណីយ៍ហើយបន្ទាប់មកយកប័ណ្ណចុះឈ្មោះនោះដាក់តាមខ្លួនជាមួយពួកគេគ្រប់ពេល។ ក្នុងចំណោមនោះ! មានជនជាតិអាឡឺម៉ង់ជាង ២០០០ នាក់ត្រូវបានចាប់ខ្លួននិងដាក់នៅក្នុងជំរំឃុំឃាំង។
៣. No Condoms for Doughboys
អំណាចសម្ព័ន្ធមិត្តតែមួយគត់នៅក្នុងសង្គ្រាមលោកលើកទី ១ ដែលមិនបានផ្តល់ស្រោមអនាម័យដល់ទាហានរបស់ខ្លួនគឺសហរដ្ឋអាមេរិក។ ច្បាប់អាមេរិកពេលនោះ មិនអនុញ្ញាតឱ្យមានឧបករណ៍ពន្យាកំណើត។ ជាលទ្ធផលទាហានអាមេរិកជាង ៤០០.០០០ នាក់បានឆ្លងជំងឺកាមរោគ។ឮ
៤. The Red Baron Almost Never Took Off
លោក Manfred von Richthofen ដែលក្រោយមកត្រូវបានគេស្គាល់ថាជា Red Baron បានចាប់ផ្តើមឈរជើងជាទាហានថ្មើជើងក្នុងនាមជាអ្នកបើកឡាន ប៉ុន្តែនៅពេលដែលអង្គភាពនេះត្រូវបានបែកខ្ញែកក្នុងការប្រយុទ្ធគាត់ត្រូវបានផ្ទេរទៅអង្គភាពផ្នែកទំនាក់ទំនង។
អស់រយៈពេលជាងមួយឆ្នាំដែលគាត់បានចំណាយពេលជាច្រើនថ្ងៃ ដើម្បីចង់ខ្សែទូរលេខតាមបណ្តោយសមរភូមិមុខភាគខាងលិច។ នៅដើមឆ្នាំ ១៩១៥ គាត់បានដាក់ពាក្យសុំធ្វើទាហានបើកយន្តហោះ ហើយបានក្លាយជាទាហានអាល្លឺម៉ង់ឆ្នើមដោយសម្លាប់សត្រូវ ៨០ នាក់។ នៅពេលដែលគាត់ត្រូវបានគេបាញ់សម្លាប់នៅខែមេសាឆ្នាំ ១៩១៨ ទាហានអង់គ្លេសនិងអូស្រ្តាលីបានបញ្ចុះគាត់ជាមួយកិត្តិយសជាយោធាយ៉ាងពេញលេញ។
៥. Truces
ទោះបីជាមិនដែលមានបទឈប់បាញ់ជាផ្លូវការក្នុងកំឡុងសង្គ្រាមលោកលើកទី ១ ក៏ដោយ ក៏ពួកគេនៅតែកើតឡើង។ ការធ្វើបទឈប់បាញ់ដ៏ល្បីល្បាញបំផុតគឺបទឈប់បាញ់បុណ្យណូអែលឆ្នាំ ១៩១៤ នៅពេលដែលទាហានអង់គ្លេសនិងអាឡឺម៉ង់បានចេញពីលេណដ្ឋានហើយនិយាយគ្នាលេងនិងលេងបាល់ទាត់ជាមួយគ្នា។
របាយការណ៍មួយចំនួនថាអំឡូងពេលបុណ្យណូអែលនេះមានបាញ់គ្នាទៅវិញទៅមកក្នុងឆ្នាំ ១៩១៥ និង ១៩១៦ ផងដែរ។ នៅក្នុងលេណដ្ឋានខ្លះទាហានបានប្រើប្រាស់យុទ្ធសាស្រ្ត “live and let live” ដោយមិនព្យាយាមបើកភ្លើងសង្គ្រៀមទៅលើសត្រូវ ដូច្នេះពួកគេមិនបាញ់គ្នានោះទេ។
៦. Explosions in France were sometimes heard in London
ពេលប្រយុទ្ធគ្នាក្នុងសមរភូមិ ភាគច្រើនកាប់ចាក់គ្នាក្នុងលេណដ្ឋាន។ ភាគីទាងសងខាងបានជីកលេណដ្ឋានជ្រៅៗ រួមទាំងរូងក្នុងដីទៅកាន់កន្លែងរបស់សត្រូវដើម្បីលួចព័ត៌មានសម្ងាត់ ដាក់គ្រាប់បែក ដាក់មីន។ ការបំផ្ទុះគ្រាប់មីនក្នុងកំឡុងពេលបើកការវាយលុកក្នុងសមរភូមិ Battle of Somme គឺខ្លាំងៗណាស់ហើយលឺដល់ត្រចៀកនាយករដ្ឋមន្រ្តីអង់គ្លេសទីក្រុងឡុងដុងដែលមានចម្ងាយ១៤០ម៉ាយ៍។
7. Tanks, Male and Female
នៅពេលរថក្រោះចូលធ្វើសង្គ្រាមក្នុងសមរភូមិសង្គ្រាមលោកលើកទី១ មានរថក្រោះ២ប្រភេទដែលមួយដាក់កាំភ្លើងយន្តហើយមួយប្រភេទដាក់កាណុងធំ។ ក្រោយមក! រថក្រោះទាំងនោះត្រូវបានគេហៅថា រថក្រោះញី(រថក្រោះដាក់កាំភ្លើងយន្ត)ហើយរថក្រោះដាក់កាណុងធំថារថក្រោះឈ្មោល។ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ១ បច្ចេកវិទ្យារថក្រោះបានវិវឌ្ឍ ជាពិសេសនៅក្នុងរថក្រោះអង់គ្លេសដល់ចំណុចមួយ ដែលត្រូវបានសំរេចថារថក្រោះគួរតែមានញីឈ្មោលជាមួយគ្នា (ពោលគឺទាំងប្រដាប់អាវុធធុនធ្ងន់ និងកាំភ្លើងយន្តធុនស្រាល) ។
បែបនេះហើយទើបបានក្លាយជាគំរូស្តង់ដារសម្រាប់ការរចនារថក្រោះតាំងពីសង្គ្រាមលោកលើកទី ១ ហើយចាប់តាំងពីពេលនោះមកពាក្ “male” and “female”យ“ ប្រុស” និង“ ស្រី” ត្រូវបានគេយកមកប្រើ។
8. Child Soldiers
ទាហានអង់គ្លេសវ័យក្មេងជាងគេឈ្មោះ Sidney Lewis ទើបតែមានអាយុ ១២ ឆ្នាំប៉ុណ្ណោះនៅពេលដែលគាត់ចូលរួមក្នុងជួរកងទ័ព បន្ទាប់ពីនិយាយបន្លំអំពីអាយុរបស់គាត់។ គាត់មិនមែនជាក្មេងប្រុសតែម្នាក់ទេដែលចូលធ្វើសង្គ្រាម ហើយក្មេងប្រុសមិនទាន់គ្រប់អាយុរាប់ពាន់នាក់បានកុហកអំពីអាយុរបស់ពួកគេដើម្បីបានចូលធ្វើទាហានប្រយុទ្ធនៅសមរភូមិជួរមុខ។
9. 9 out of 10 soldiers survived the trenches
វាជារឿងកម្រណាស់សម្រាប់ទាហានអង់គ្លេសដែលប្រយុទ្ធគ្នារយៈពេលយូរថ្ងៃ។ រវាងការប្រយុទ្ធគ្នានេះ! អង្គភាពមួយនឹងចំណាយពេលប្រហែលដប់ថ្ងៃក្នុងមួយខែនៅក្នុងលេណដ្ឋានហើយបើប្រយុទ្ធគ្នាវិញកម្រអូសបន្លាយដល់ដល់បីថ្ងៃណាស់។
10. No Generals over the top
និយាយត្រួស! មានរឿងមួយចំនួនក្នុងជួទាហានអង់គ្លេស ក្នុង WWI គឺសត្វតោដឹកនាំដោយសត្វលា។ ទាហានក្លាហាន (តោ) ដឹកនាំដោយឧត្តមសេនីយ៍ដែលគ្មានសមត្ថភាព (សត្វលា) ដែលរស់នៅឆ្ងាយពីសមរភូមិនិងវីឡាដ៏ប្រណិតខុសពីទាហានថ្នាក់កណ្ដាលនិងកូនទាហានដែលច្បាំងរាល់ថ្ងៃ។ ការពិតគឺថាទាហានថ្នាក់ឧត្តមសេនីយ៍មិនត្រូវបានអនុញ្ញាតិឱ្យឡើងឋានៈខ្ពស់នោះទេ ព្រោះពេលនោះគិតថាមនុស្សមានដំណែងខ្ពស់ ពេលស្លាប់ទៅពិតជាគួរឲ្យស្ដាយ។
ក្នុងស្រុក រក្សាសិទ្ធ