ចង់អង្គុយទទួលទានអាហារ ជាមួយនឹងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ នាមាត់ទន្លេសាប មិនបាច់ទៅណាឆ្ងាយទេ ថ្ងៃនេះ « ក្នុងស្រុក » ណែនាំភោជនីយដ្ឋានប្របមាត់ទន្លេ ដែលកំពុងតែល្បីល្បាញមួយកន្លែង នោះគឺ ភោជនីយដ្ឋាន V-Friend ដែលមានទីតាំងថ្មីមួយទៀតគឺ « វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ » ។
« វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ » មានបម្រើអាហារដែលមានរសជាតិឆ្ងាញ់ៗជាច្រើនមុខដូចជា គ្រឿងក្លែម ម្ហូបពិសេសៗគ្រប់មុខ គ្រឿងភេសជ្ជៈ ស្រា បៀរ និងស្រាក្រឡុកគ្រប់ប្រភេទ សុទ្ធតែល្បីថាឆ្ងាញ់ពិសាស្ទើរគ្រប់មុខ ថែមទាំងមានតន្ត្រីប្រគំកំដរផងដែរ។ តែអ្វីដែលពិសេសនោះ ភោជនីយដ្ឋានមួយនេះ មានទីតាំងប្របក្បែរមាត់ទន្លេតែម្តង ដោយអាចជ្រើសអង្គុយនៅក្នុងហាងបន្ទប់ម៉ាស៊ីនត្រជាក់ក៏បាន ឬអាចទៅអង្គុយទីតាំងនៅខាងក្រៅស្របខ្យល់អាកាសបែបធម្មជាតិ ខ្យល់បកត្រសៀកៗពីជំនោរទន្លេ ជាមួយកន្លែងអង្គុយតុបតែងប្លែក ភ្លើងពណ៌ចម្រុះពណ៌ ធ្វើឱ្យបរិយាកាសកាន់តែស្រស់ស្រាយ និងរ៉ូមែនទិចសម្រាប់អ្នកដែលមកជាលក្ខណៈ ប្តីប្រពន្ធ គូស្នេហ៍ និងគូសង្សារជាដើម។
នៅចាំអ្វីទៀត មកជាលក្ខណៈគ្រួសារក៏បាន មិត្តភក្តិក៏បាន បើមកជាគូរឹតតែពិសេស ដោយភោជនីយដ្ឋាន វីហ្រេ្វន សាខាឬស្សីកែវជាប់នឹងស្ពានប៉ាឡេ មួយនេះមានបម្រើទាំងអាហារថ្ងៃត្រង់តទៅ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ ១២យប់។
គួរឱ្យដឹងផងដែរថា « វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ » មានទីតាំងនៅលើផ្លូវជាតិលេខ ៥ តែម្តង ជិតស្តុប ការ៉ាស់សាំងសូគីមិច ខណ្ឌប្ញស្សីកែវ សង្កាត់ប្ញស្សីកែវ ពិសេសកុំភ្លេចខលកក់តុជាទុកមុនណា តាមរយៈលេខទូរស័ព្ទ 081 81 2222 ៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព៖ វីហ្រ្វេនស្ពានប៉ាឡេ ឫស្សីកែវ