ចង់ញ៉ែតារានិករទាំងនេះ អ្នកត្រូវដឹងថា គេជាមនុស្សបែបណា គេត្រូវការ និងចង់បានអ្វី?

បើអ្នកចាប់អារម្មណ៍ ឬមានគូស្នេហ៍ដែលជាតារានិករទាំងនេះ អ្នកត្រូវតែដឹងពីចំណង់ចំណូលចិត្ត និងអ្វីដែលគេចង់បាន ជាពិសេសនៅពេលដែលណាត់ជួបគេជាលើកដំបូង អ្នកគួរតែធ្វើរឿងទាំងនេះ ដើម្បីចងចិត្ត ទាកយកបេះដូងរបស់គេឱ្យបាន ចំពោះតារានិករទាំងនេះ អ្នកគួរតែបង្ហាញនូវអារម្មណ៍ អាកប្បកិរិយា ឬទង្វើទាំងនេះទៅលើគេ។

64988

១. Aries : កុំឱ្យពួកគេរង់ចាំ

Aries ជាប្រភេទមនុស្សដែលមានភាពរហ័សរហួន ឆាប់រំភើប ឬមួយទៀតគឺ ស្លន់ស្លោ ប្រសិនបើមាននរណាម្នាក់ណាត់គេចេញក្រៅ គេចាមនុស្សដែលគោរព និងកំណត់ពេលវេលាជាក់ច្បាស់ណាស់ ជាពិសេសនោះគឺ គេតែងតែទៅមុនម៉ោងជានិច្ច។ ដូច្នេះ ប្រសិនបើអ្នកណាត់ ក្រុមមនុស្សប្រភេទនេះ អ្នកត្រូវតែជាមនុស្សដែលរវាសរវៃ រហ័ស ហើយទៅឱ្យបានមុនគេ ព្រោះមនុស្សគេមិនចូលចិត្តរង់ចាំអ្វីយូរនោះឡើយ គេស្អប់ការរង់ចាំបំផុត បើការណាត់ជួបដំបូង អ្នកបែរជាឱ្យគេរង់ចាំ នោះដូចអ្នកកំពុងតែបង្ហាញនូវទង្វើមួយ ដែលចាកំហុស ឱ្យគេកត់ត្រាទុកងហើយ។

64989

២. Taurus : ត្រូវមានភាពស្និទ្ធស្នាល និងសកម្មចំពោះគេ

Taurus ជាប្រភេទក្រុមមនុស្សដែលមានភាពត្រជាក់ តែក៏អៀនខ្មាសច្រើនណាស់ដែរ គេអាចនឹងធ្វើខ្លួនធម្មតាៗ នេះមិនមែនមានន័យថា គេមិនខ្វល់ពីអ្នកទេ តែអ្នកត្រូវដឹងថា គេកំពុងតែព្យាយាមសង្កេតមើលអ្នកយ៉ាងស្ងៀមស្ងាត់ ក៏អាចនិយាយបានថា ពួកគេកំពុងតែរង់ចាំឱ្យអ្នកបង្ហាញនូវភាពស្និទ្ធស្នាល និងចាប់ផ្ដើមនូវអាកប្បកិរិយារួសរាយ​ រាក់ទាក់ ដើម្បីបង្កើននូវទំនាក់ទំនងឱ្យបានល្អ ចំណុុចនេះហើយ ដែលអ្នកគួរតែយកចិត្តទុកដាក់ និងស្និទ្ធស្នាលជាមួយគេឱ្យបានច្រើន ដើម្បីធ្វើឱ្យគេចាប់អារម្មណ៍លើអ្នក។

64990

៣. Gemini : ត្រូវមានអ្វីប្លែក

Gemini ជាប្រភេទមនុស្សដែលចូលចិត្តនូវអ្វីដែលប្លែកៗ មានការច្នៃប្រតិដ្ឋ ដូច្នេះ បើអ្នកចាប់ផ្ដើមចង់ទាក់ទងពួកគេ អ្នកត្រូវតែជាមនុស្សដែលមានគំនិតច្រើន ជាពិសេសគឺ អ្នកត្រូវតែចេះធ្វើនូវអ្វីដើម្បី Surprise​ គេ នៅពេលណាត់ជួបគ្នាជាលើកដំបូង។ បើអ្នកអាចធ្វើឱ្យគេចាប់អារម្មណ៍ ដោយគំនិតច្នៃប្រតិដ្ឋនោះមានន័យថា អ្នកអាចទាក់ចិត្តគេបានហើយ។

64991

៤. Cancer : ចែករំលែករឿងផ្ទាល់ខ្លួន

Cancer ជាប្រភេទមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ ហើយគេចូលចិត្តនិយាយរឿងក្នុងចិត្ត ចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួន ដូច្នេះហើយ បើអ្នកទាក់ទងគេ អ្នកក៏ត្រូវតែជាមនុស្សដែលលាតត្រដាងគ្រប់យ៉ាងរបស់អ្នកប្រាប់គេ ហាមកុហក ហាមលាក់បាំង ព្រោះមនុស្សនេះចូលចិត្តនូវអ្វីដែលត្រង់ទៅត្រង់មក លុះត្រាតែអ្នកចេះបង្ហាញពីភាពស្មោះត្រង់របស់អ្នកប្រាប់គេពុំមានភាពលាក់លៀម នោះគេប្រាកដ ចាប់អារម្មណ៍អ្នកហើយ ព្រោះគេគិតថា អ្នកពិតជាស្មោះត្រង់ពិតមែន៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ប្រភព ៖ tagsis