បើគិតលេងៗទៅ អ្នកនាង ឱក សុគន្ធកញ្ញា បានចូលមកកាន់វិថីសិល្បៈជិត ២០ឆ្នាំមកហើយ ជាមួយនឹងកេរ្តិ៍ឈ្មោះជាតារាចម្រៀងស្រីមានសម្លេងផ្អែមត្រជាក់ ទោះបទចម្រៀងមានតុង អឺន គ្រលាក់បែបណា ពិតជាមិនគេចផុតពីតារាចម្រៀងពេញដោយបទពិសោធន៍រូបនេះឡើយ។
ដ្បិតថា អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រេចចិត្តលាភាពនៅលីវ សាងគ្រួសារ រៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ និងមានកូនប្រុសដ៏គួរឱ្យស្រលាញ់យ៉ាងណាក្តី អ្នកនាង ហាក់តែរក្សាបានប្រជាប្រិយភាពល្បីខ្លាំង ឯសម្រស់កាន់តែស្រស់សោភាឡើងមិនខ្ចីរុះរោយទៅតាមពេលវេលានោះឡើយ។
ជាក់ស្តែងក្រៅពីការងារជាអ្នកចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាតារាដែលត្រូវប៉ាន់ខ្លាំងនៅក្នុងការងារជាអ្នកតំណាងផលិតផល ឬហៅថា Brand Ambassador ផងដែរ ដោយគិតត្រួសៗរាប់លេងៗ បច្ចប្បន្ននេះអ្នកនាងកាន់ផលិតផលប្រមាណជា ១២មុខទៅហើយ សុទ្ធសឹងតែជាផលិតផលល្បីផងដែរ។
តោះ! ចង់ដឹងថាអ្នកនាង ជា Brand Ambassador ផលិតផលអ្វីខ្លះមកតាមដានតាមរយៈរូបភាពខាងក្រោមនេះ ៖
ប្រភពព័ត៌មាន៖ Aok SokunKanha's Fan