បើនិយាយពីមុខរបរទាក់ទងទៅនឹងកសិកម្ម នៅក្នុងប្រទេសកម្ពុជា ភាគច្រើន មិនសូវជាមានយុវវ័យចាប់អារម្មណ៍ច្រើននោះឡើយ ដោយយើងសង្កេតឃើញថា មានត្រឹមមនុស្សវ័យកណ្តាល ឬវ័យចំណាស់ប៉ុណ្ណោះដែលប្រកបរបរទាក់ទងនឹងរបរកសិកម្មមួយនេះ។
យ៉ាងណាក្តី អាចថាជារឿងមួយដ៏គួរឱ្យស្ងប់ស្ញែងមួយ កញ្ញា ហ៊ាន ចាន់សុថារី ដែលជាយុវតីក្មេងខ្ចី បញ្ចប់ការសិក្សាក្នុងជំនាញមួយដែលកញ្ញាសុំមិនបញ្ចេញឈ្មោះនោះ ព្រោះតែក្តីស្រលាញ់ទាក់ទងទៅនឹងកសិកម្ម និងចង់ជួយមុខរបររបស់គ្រួសារផង កញ្ញា បានចោលការងារមុខជំនាញរបស់ខ្លួន ចូលប្រឡូកជាមួយការងារកសិកម្ម រហូតទទួលបានភាពជោគជ័យនឹកស្មានមិនដល់ ។
សព្វថ្ងៃនេះ កញ្ញាហ៊ាន ចាន់សុថារី បានដាំដំណាំជាច្រើនមុខ ពិសេសគឺដំណាំស្រកានាគធម្មជាតិ លើផ្ទៃដី ២ ហិកតានៅឯស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់កញ្ញាផ្ទាល់ ហើយបច្ចុប្បន្ននេះផ្លែឈើដែលជាសមិទ្ធផលរបស់កញ្ញា បាននឹងកំពុងតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង មានគោលដៅ នាំចេញទៅក្រៅប្រទេសនាពេលអនាគតផងដែរ។
យ៉ាងណាមិញ ទោះបីជាកញ្ញា បាននឹងកំពុងតែប្រឡូកនឹងការងារនេះយ៉ាងជោគជាំក្តី តែភាពជោគជ័យមិនមែនបានមកពីកញ្ញាតែម្នាក់នោះទេ ដោយសារតែកញ្ញាមានគ្រួសារជួយជ្រោមជ្រែងគ្រប់យ៉ាង ទាំងការដាំដុះ ថែទាំ វេចខ្ចប់ និងស្វែងរកទីផ្សារ ហើយកម្លាំងសាមគ្គីនៅក្នុងគ្រួសារនេះហើយ ជាមូលហេតុចម្បងដែលនាំមកនូវភាពជោគជ័យសព្វថ្ងៃនេះ។
សូមបញ្ជាក់ដែលថា សព្វថ្ងៃនេះ កញ្ញា ហ៊ាន ចាន់សុថារី ទោះបីជាជោគជ័យខ្លាំងនៅក្នុងការដាំដំណាំស្រកានាគ តែកញ្ញាក៏មានលក់ផ្លែឈើធម្មជាតិជាច្រើនប្រភេទ ដូចជា ផ្លែទុរេន ផ្លែសាវម៉ាវ ផ្លែមង្ឃុត និងផ្លែឈើស្រស់ៗជាច្រើនទៀត សុទ្ធតែជាផ្លែឈើធម្មជាតិមានតម្លៃសមរម្យ ដោយមានទទួលបោះដុំ និងរាយផងដែរ ដោយអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ 010 77 70 720 / 092 79 34 20 ៕
អត្ថបទ៖ ក្នុងស្រុក